Loading...

ចាន់ វឌ្ឍនាកា៖ “ខ្ញុំ​បាន​ត្រៀ​ម​ខ្លួន​រួចជា​ស្រេច ដើម្បី​បង្ហាញ​​ទម្រង់​លេង​ដ៏ល្អ

​ sokun van​​ | ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧​ | កីឡាជាតិ | | 0 | ម៉ោង 10:59 am

យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិប Fujieda MYFC កាលពីប៉ុន្នានថ្ងៃមុនបានឲ្យដឹងថា ខ្សែប្រយុទ្ធជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា នឹងអាចបង្ហាញខ្លួន សម្រាប់ប្រកួតដំបូងរបស់ខ្លួនក្នុងលីគលំដាប់ទី៣ របស់ជប៉ុន ។


ចាន់ វឌ្ឍនាកា បានប្រាប់ក្រុមការងារយើងថា ការបង្ហាញខ្លួននេះ នៅមិនទាន់ដឹងថា រូបគេស្ថិតក្នុងជម្រើស ១១នាក់ដំបូង ឬជាកីឡាករបម្រុងនៅឡើយទេ រង់ចាំដល់ថ្ងៃប្រកួតសិន ទើបដឹង។
ចាន់ វឌ្ឍនាកា បន្តថា៖  ក្រោយបានទទួលដំណឹងនេះភា្លម រូបគេពិតជាមានអារម្មណ៏រីករាយយ៉ាងខ្លាំង និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញនូវទម្រង់លេងដ៏ល្អ សម្រាប់ក្រុម និងអ្នកគាំទ្រគ្រប់គ្នា នៅប្រទេសជប៉ុន និងប្រទេសកម្ពុជាផងដែរ។


ការប្រកួតរវាង Fujieda MYFC​ ជាមួយនឹង S.C. Sagamihara ធ្វើឡើងនៅថ្ងៃទី ២២ ខែតុលា វេលាម៉ោង ១១ព្រឹក (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Ecopa Stadium ៕