Loading...

ស្នេហា ខេន និង អេសថឺរ មានរឿងអាស្រូវរិះគន់ច្រើន

​ សោម សុភា​​ | ថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០១៧​ | តារាបរទេស | | 0 | ម៉ោង 2:24 am

ចំណងស្នេហ៍រវាងតារាឯកប្រុស “ព្រះម៉ែនាគរាជ” ខេន ភូភូមិ និងតារាឯកស្រីមុខស្រទន់ អេសថឺរ សុព្រីលីឡា ហាក់នាំមកនូវពាក្យ រិះគន់ និងរឿងអាស្រូវជាច្រើន…។
ក្នុងចំណោមរឿងអាស្រូវ និងការរិះគន់ទាំងអស់នោះ មានដូចជា ៖

១.ខេន បាតដៃទី៣
មុនមានទំនាក់ទំនងជាមួយ ខេន ភូភូមិ នាងអេសថឺរ ហាក់មានសម្ព័ន្ធភាពជិតស្និទ្ធជាមួយតារាឯកប្រុស​ ហ្សន ជិនដាឆូត។ មហាជនចង់ឃើញអ្នកទាំងពីរក្លាយជាគូស្នេហ៍ក្នុងក្តីសុបិន តែជាក្តីសុបិនដែលពុំអាចក្លាយជាការពិត ព្រោះមានឧបសគ្គធំពីរចាំរារាំង។ ទី១ ម្តាយ​របស់អេសថឺរ ពុំចូលចិត្តហ្សន ធិនដាឆូត។ ទី២ វត្តមានរបស់ ខេន ភូភូមិ ដែលមហាជនយល់ថា ជាបាតដៃទី៣ បំបែកស្នេហ៍។ ហ្សន និងអេសថឺរ បញ្ចប់ភាពជិតស្និទ្ធ និងក្លាយជាសត្រូវនឹងគ្នា ខណៈដែលទំនាក់ទំនង អេសថឺរ និងខេន រីកដុះដាល។

២.សង្សារកូន ឬម្តាយ?
ពេលដែលមហាជនចាប់ផ្តើមដឹងឮពីទំនាក់ទំនងស្នេហាថ្មីរវាង អេសថឺរ និងខេន ភូភូមិ ពួកគេក៏ត្រូវភ្ញាក់ផ្អើលជាខ្លាំងម្តងទៀត ចំពោះរូបភាពបែកធ្លាយដែលមាន ខេន អង្គុយលើភ្លៅរបស់ម្តាយ អេសថឺរ ដោយមានម្តាយអេសថឺរ ឱបចង្កេះគេស្អិតវិញ។ មិនត្រឹមតែប៉ុណ្ណឹង ក៏មានការចោទសួរពេញបណ្តាញទំនាក់ទំនងសង្គមថា ខេន ជាសង្សាររបស់អេសថឺរ ឬជាសង្សាររបស់ម្តាយ អេសថឺរ ? អ្នកខ្លះមាត់ផុយរបូតពាក្យថា “ខេន ស៊ី ទាំងម្តាយទាំងកូន” ទៀតផង។ លើសពីនេះ អ្នកខ្លះបញ្ចោញប្រតិកម្មខ្លាំងៗថា អ្នកស្រីជាម្តាយកំពុងមានចេតនាដណ្តើមសង្សារកូនស្រី។
ទាំងអេសថឺរ ទាំងខេន ព្យាយាមបរិយាយថា នោះជាភាពជិតស្និទ្ធរវាងម្តាយ អេសថឺរ និងខេន ហើយសុំឱ្យមហាជនកុំយល់ច្រឡំទៅលើរឿងផ្តេសផ្តាស។

ទោះជាមានការបកស្រាយយ៉ាងណា ក៏មតិភាគច្រើននៅតែយល់ថា ជារឿងមិនសមស្របដែលអ្នកទាំងពីរថតបែបនេះ។

៣.ខេន វក់សង្សារ ភ្លេចមិត្តភក្តិ
ប្រហែលជាមួយរយៈនេះ មហាជនពុំសូវបានឃើញ ខេន នៅក្នុងចំណោមមិត្តភក្តិ ឬយ៉ាងម៉េចបានជាលេចឮដំណឹងថា ខេន ឈ្លក់វង្វេងនឹង អេសថឺរ រហូតដល់លែងរវីរវល់ជាមួយមិត្តភក្តិទៅហើយ។ ខេន បំភ្លឺពីរឿងនេះថា “មិនដល់ ថ្នាក់វក់នឹងសង្សារ ភ្លេចមិត្តភក្តិទេ។ សម្រាប់ខ្ញុំ បើមានពេលបានជួបអូន (អេសថឺរ) គឺជារឿងល្អ។ ចំណែកឯរឿងមិត្តភក្តិបបួលទៅណា មិនបានទៅ គឺមកពីខ្ញុំរវល់។ មិត្តភក្តិជួបពេលណាក៏បាន ព្រោះមិត្តភក្តិមានរឿងត្រូវធ្វើជាមួយគ្នាច្រើន។

ណែកសង្សារ​ បើបានជួបក៏ល្អ តែក៏មិនដល់ថ្នាក់វក់ ងប់ងុលទេ៕​