Loading...

ពិតជាចម្លែក!!! រិដា “ចង់ស្អាត” មិនញាុំសាច់សត្វមួយជីវិត

​ សោម សុភា​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧​ | តារាបរទេស | | 0 | ម៉ោង 2:48 am

រិដា ជាស្រីស្អាត ជាអតីតបវរកញ្ញាចក្រវាលថៃ ឆ្នាំ២០១២ ហើយពេលនេះ នាងកំពុងមានវត្តមានសម្តែងក្នុងរឿង “ផ្កាយវង្វេងមេឃ” ជាតួអង្គនាង អេមម៉ា។ នាងប្រាប់ថា អាថ៌កំបាំងនៃការថែរក្សាសម្រស់ និងសុខភាពរបស់នាង គឺការមិនបរិភោគសាច់សត្វអស់មួយជីវិត…។

រិដា ណ័ដ្ឋភិមល ហ្វារិដា វ៉ាលល័រ ជាបុត្រីទោលរបស់លោក មិខាអេល វ៉ាលល័រ ជនជាតិអូស្ត្រាលី និងអ្នកស្រី សុផាន់ វណ្ណផាត់ ដែលជាជនជាតិថៃ មានមុខរបរបើហាងម្ហូបអាហារ។ រិដា ជាក្មេងឆ្លាត រៀនពូកែ ហើយបច្ចុប្បន្នជាសិស្សអាហារូបករណ៍នៃមហាវិទ្យាល័យក្រុងទេព។

ថ្ងៃនេះ នាងចែករំលែកនូវបទពិសោធន៍ដែលជួយឱ្យនាងស្រស់ស្អាត សុខភាពល្អ និងបញ្ញាឈ្លាសវៃថា “ដោយផ្ទាល់ខ្លួន នាងខ្ញុំជាក្រុមអ្នកបរិភោគបន្លែ២ឆ្នាំមកហើយ។ នាងខ្ញុំមិនបរិភោគសាច់សត្វ មិនបរិភោគទឹកដោះគោ ឬស៊ុតទេ។ អ្នកខ្លះបារម្ភខ្លាចបរិភោគបែបនេះ គ្មាន កម្លាំងកំហែង ឬខ្លាចខ្វះសារធាតុអាហារ។ តែបើយើង បរិភោគអាហារមាន ប្រយោជន៍ និងស្វែងយល់ពីវា យើងក៏នឹងអាចរស់នៅជាមួយវាបានយូរ។ សម្រាប់នាងខ្ញុំគិតថា នឹងធ្វើបែបនេះ រហូតដល់ថ្ងៃស្លាប់”។

តើនាងបានទទួលចរន្តគំនិតនៃការមិនបរិភោគសាច់សត្វពីណាមក?

“អ្ហូ៎! នាងខ្ញុំជាអ្នកមិនចូលចិត្តបរិភោគសាច់សត្វតាំងពីនៅក្មេងៗ។ សម័យនេះ បើយើងបើកអ៊ីនធើរណេត យើងនឹងបានឃើញអ្វីៗគ្រប់យ៉ាង។ ខ្ញុំបានឃើញឃ្លីបសត្វឃាត (គួរឱ្យ ខ្លាច)។ ចំណែកនៅបរទេស ពួកតារាហូលីវូដ ក៏ចាប់ផ្តើមនាំគ្នាបរិភោគតែបន្លែហើយ។ ពេលឃើញការសម្លាប់សត្វ ខ្ញុំអាណិតណាស់។ ពេលនេះ គ្មានអារម្មណ៍ចង់បរិភោគសាច់សត្វទេ អាណិតមែន”។

ប្រហែលជាការបរិភោគអាហារមានគុណភាពនេះហើយ ទើបជាប្រភពនៃសុខភាពល្អ រវាងវ័យនិងសម្រស់ល្អ។ មិនចម្លែកទេ ដែលកាលពីថ្មីៗនេះ នាងបានទទួលចំណាត់ថ្នាក់កិត្តិយសលេខ១ ផ្នែក Business English ក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំ ហើយកំពុងបន្តយកអនុបណ្ឌិត MBA Master in Business Administration មួយមុខទៀត។

ទាំងសម្រស់ស្អាត និងពូកែបែបនេះ តើបុរសណាទៅស័ក្តិសមនឹងរូបនាងនោះ?…៕​