Loading...

មេចលនាសង្គ្រោះជាតិ គ្រោងរៀបចំបណ្តាញសម្ងាត់ បំផុសចលនាប្រឆាំងក្នុងប្រទេស

​ dara chan​​ | ថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨​ | នយោបាយព័ត៌មានជាតិ | | 0 | ម៉ោង 3:01 am

សហរដ្ឋអាមេរិក ៖ បន្ទាប់ពីលោកសម រង្ស៊ី បានប្រកាសបង្កើត “ចលនាសង្គ្រោះជាតិ” កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ រួចមក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ សហការី ជំនិតរបស់លោកសម រង្ស៊ី គឺលោកអេង ឆៃអ៊ាង អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលពេលនេះកំពុងស្ថិតនៅក្រៅប្រទេស បាន បង្ហើបថា ចលនាសង្គ្រោះជាតិ នឹងរៀបចំរចនាសម្ព័ន្ធបណ្តាញសម្ងាត់ បំផុសបំផុលឱ្យអតីត សកម្មជនអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ងើបឡើងធ្វើសកម្មភាពប្រឆាំងក្នុងប្រទេស ឱ្យដូចនៅក្រៅប្រទេសដែរ ព្រមទាំងការផ្ញើសារ ធ្វើចលនាសតិអារម្មណ៍កងកម្លាំងប្រដាប់អាវុធ ទាំងអស់ កុំឱ្យស្តាប់បង្គាប់ថ្នាក់ដឹកនាំប្រទេស កុំបង្ក្រាបការបះបោររបស់ប្រជាពលរដ្ឋដែលងើបឡើងទាមទារសេរីភាព។

លោកអេង ឆៃអ៊ាង បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំសាធារណៈជាមួយអតីតថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ដែលមានការចូលរួម ពីលោកសម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នៅទីក្រុងហ៊ូស្តុន (Houston) រដ្ឋតិចសាស់ (Texas) សហរដ្ឋអាមេរិក នាល្ងាច ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។

លោកអេង ឆៃអ៊ាង បានថ្លែងនៅពេល នោះថា “ព្រោះពេលខ្លះ គាត់អត់យល់ច្បាស់អំពី គោលដៅនៃការបង្កើតអំពីខ្លឹមសារនៃការបង្កើត អ៊ីចឹងទៅ មានការបកស្រាយផ្ទុយពីគ្នា អ៊ីចឹង ថ្ងៃនេះ ក្នុងនាមខ្ញុំជាមនុស្សម្នាក់ដែលបានចូល រួមជជែក រៀបចំហ្នឹង ខ្ញុំមានកិត្តិយស ដើម្បី ពិតព្រះអង្គទាំង៣ព្រះអង្គ ហើយនឹងបងប្អូន ជនរួមជាតិ ឱ្យដឹងច្បាស់អំពីរឿងហ្នឹង ព្រោះខ្ញុំ អត់មានលាក់បាំងទេ។ អ៊ីចឹងថ្ងៃនេះ យើងដឹង ហើយថា គណបក្សសង្គ្រោះជាតិ បើយើងប្រៀបធៀប ដូចនាវាសង្គ្រោះជាតិមួយក្រឿង ត្រូវហ៊ុន សែន ធ្វើឱ្យកឿងកណ្តាលសមុទ្រ កឿងហ្នឹង ទៅមុខអត់រួចទេ ព្រោះតែអាច្បាប់ចោរវាហ្នឹង ធ្វើឱ្យកឿង ហើយអ្នកកាច់ចង្កូតកប៉ាល់គេចាប់ ដាក់គុក ដាក់ទោស អ៊ីចឹងរយៈពេលជាង១ខែ ជិត២ខែនេះ គឺអ្នកដែលនៅលើនាវាសង្គ្រោះជាតិហ្នឹង ប្រឹងណាស់ ប្រឹងចូក ប្រឹងចែវ ប្រឹង មុជ ប្រឹងអីហើយ ដើម្បីឱ្យនាវាហ្នឹងចេញពីកន្លែង កឿង ទៅដល់គោលដៅ ប៉ុន្តែវាអត់ទាន់រួច វា នៅតែកឿងហ្នឹងឯង អ៊ីចឹងបានពួកយើងថា តើ យើងសុខចិត្តប្រើប្រាស់ធនធានប៉ុណ្ណឹង ដើម្បី ទុកឱ្យនាវាកឿងទេ? បើកាលណាយើងអត់ រកមធ្យោបាយបន្ថែម ដើម្បីទាញនាវាសង្គ្រោះជាតិចេញទេ កឿងយូរទៅវាអាចក្រឡាប់ អ៊ីចឹង បានយើងប្រជុំនិយាយគ្នាថា ត្រូវតែរកមធ្យោបាយបន្ថែម ដើម្បីទៅរុញនាវាដែលកឿង ហ្នឹង ឱ្យចេញពីកំណល់ ហើយឱ្យទៅដល់គោលដៅ ចូលរួមការបោះឆ្នោត។ អ៊ីចឹងរកអាមធ្យោបាយដើម្បីរួចចេញ ត្រូវធ្វើអី? គេទៅរកម៉ារីន ហើយ ដើម្បីមកអូសទើបរួច អ៊ីចឹងអាហ្នឹង ហើយដែលយើងថា ត្រូវបង្កើតចលនា។ ចលនា ដែលយើងបង្កើតហ្នឹង គឺប្រៀបដូចជាម៉ារីនមួយ ជាម៉ាស៊ីន ជាម៉ារីនមួយ ដើម្បីទៅជួយរុញកប៉ាល់ សង្គ្រោះជាតិហ្នឹង ឱ្យដល់គោលដៅ ហើយ បេសកកម្មរបស់ម៉ារីនហ្នឹង ធ្វើដល់ត្រឹមណា? ពេលដែលម៉ារីនហ្នឹង រុញនាវាសង្គ្រោះជាតិ ផុតកឿងហើយ ចូលរួមបោះឆ្នោតហើយ ម៉ារីន ហ្នឹងទៅច្រាំងវិញទៅ អត់មានទៅជំនួសកប៉ាល់ ហ្នឹងទេ។ អ៊ីចឹងដូចខ្ញុំបញ្ជាក់ហើយ ចលនាសង្គ្រោះ ជាតិនេះ គឺមានគោលដៅធ្វើសកម្មភាពនយោបាយ ដើម្បីទៅឱ្យមានការដោះលែងលោក ប្រធានកឹម សុខា ដោះលែងអ្នកទោសនយោបាយ ហើយជំរុញឱ្យមានការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ មានវត្តមានគណបក្សសង្គ្រោះជាតិ នៅក្នុងហ្នឹង នេះជាគោលដៅនិងគោលបំណងរបស់យើង របស់ចលនា។ ឥឡូវដើម្បីឱ្យសម្រេចគោលដៅហ្នឹង តើចលនា ដែលយើងធ្វើនេះ ម៉ាស៊ីនហ្នឹង ម៉ារីនហ្នឹងត្រូវ រៀបចំម៉ាស៊ីនដូចម៉េច ដើម្បីឱ្យរុញច្រានទៅ គឺយើងរៀបចំផែនការ…”។

លោកអេង ឆៃអ៊ាង បានបន្ថែមថា “សកម្មភាព និងបេសកកម្មរបស់ចលនាហ្នឹង គឺមាន បេសកកម្ម ៥ទៀត ទៅជាមួយគ្នាតែម្តង ហើយ បេសកកម្មទាំង៥ហ្នឹង ខ្ញុំសូមជម្រាបជូនបងប្អូន ថា បេសកកម្មមួយចំនួន ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ធ្វើអត់បានទេ ម៉េចបានធ្វើអត់ បាន? គេធ្វើ គេរុញទូកមកវិញហើយ តែម៉ារីន ហ្នឹងធ្វើបាន ចលនាធ្វើបាន គឺអត់ពាក់ព័ន្ធ។ ឥឡូវ ខ្ញុំចង់ជម្រាបជូនបងប្អូនឱ្យជ្រាប បេសកកម្មមាន ស្អីខ្លះ? បេសកកម្មទី១ របស់ចលនា គឺត្រូវពង្រីក សកម្មភាពការទូត សកម្មភាពអន្តរជាតិ។ យើង ដឹងហើយ សព្វថ្ងៃថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានធ្វើការទូត ដែលជាលំដាប់ប្លង់វិជ្ជមាន ល្អមែនទែន ពីសហរដ្ឋអាមេរិក ពីសហគមន៍ អឺរ៉ុប អ៊ីចឹងយើងត្រូវមើលទៀត តើយើងត្រូវ ចូលត្រង់ណាទៀត ដើម្បីឱ្យមានការដាក់សម្ពាធ កាន់តែខ្លាំងទៅលើហ៊ុន សែន? ឬក៏យើងពឹង ត្រឹមតែសហរដ្ឋអាមេរិក ពឹងតែត្រឹមសហគមន៍អឺរ៉ុប? បើពឹងបានជោគជ័យ យើងអត់អី ថែមទៀតទេ តែវាអត់ទាន់ជោគជ័យ ដែល បងប្អូនទន្ទឹងរង់ចាំនេះ អ៊ីចឹងយើងត្រូវបន្ថែម សកម្មភាពតទៅទៀត ហើយយើងចលនា ហ្នឹង គឺរៀបចំផែនការចូលទៅអាស៊ាន អាស៊ានខាង ណា? អាស៊ាន កូរ៉េខាងត្បូង ដែលមានការ វិនិយោគច្រើននៅស្រុកខ្មែរយើង ត្រូវចូលទៅ កូរ៉េខាងត្បូង ចូលទៅជប៉ុន អាហ្នឹងដែលយើង ធ្វើអ៊ីចឹង យើងត្រូវដាក់ផែនការសកម្មភាពឱ្យ ជាក់ស្តែង ហើយគណបក្សសង្គ្រោះជាតិ ថ្នាក់ដឹកនាំធ្វើទៅ ចលនាធ្វើទៅ ធ្វើទៅជាមួយគ្នា ហ្នឹងជាបេសកកម្មទី១។ បេសកកម្មទី២ គឺទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច យើងដឹងហើយថា រដ្ឋាភិបាលលោកហ៊ុន សែន សព្វថ្ងៃមិនមែនរស់ ដោយឯករាជ្យទេ គឺសេដ្ឋកិច្ចស្រុកខ្មែរហ្នឹង ពឹង ទៅលើប្រាក់កម្ចី ពឹងទៅលើប្រាក់ជំនួយ ពឹង ទៅលើការចូលរួមវិនិយោគ ពឹងទៅលើការទិញ អីវ៉ាន់ អ៊ីចឹងបានយើងរៀបចំផែនការសកម្មភាព នេះ ត្រូវទៅជួបស្ថាប័នពាក់ព័ន្ធទាំងអស់ ដែល ផ្តល់ប្រាក់កម្ចីឱ្យហ៊ុន សែន ដែលផ្តល់ជំនួយ ដល់លោកហ៊ុន សែន ដែលទៅវិនិយោគនៅ ស្រុកខ្មែរ ហើយយើងរៀបចំផែនការដើម្បីប្រាប់ គេឱ្យដឹងថា នេះអ្នកឯងដែលចូលទៅឱ្យរដ្ឋាភិបាលស្រុកខ្មែរខ្ចី ទៅជួយរដ្ឋាភិបាលលោក ហ៊ុន សែន ទៅជួយរកស៊ីអីហ្នឹង វាអត់បាន ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋខ្មែរទេ ដូចឱ្យហ៊ុន សែន ធ្វើទុក្ខបុកម្នេញទៅដល់ប្រជាពលរដ្ឋ អ៊ីចឹងសូមឱ្យអស់លោកយល់លក្ខខណ្ឌ អ្វីដែលអស់លោកជួយ បើអស់លោកចង់ជួយ ប្រជាពលរដ្ឋខ្មែរ លក្ខខណ្ឌហ្នឹងទៅប្រាប់លោក ហ៊ុន សែន កុំធ្វើទុក្ខបុកម្នេញ ឱ្យដោះលែង លោកកឹម សុខា ឱ្យលុបចោលសេចក្តីសម្រេច ដែលរំលាយគណបក្សសង្គ្រោះជាតិទៅ។ ប៉ុន្តែ ប្រសិនបើគេនៅតែបន្តថា ទេ អត់ទេ គេអត់ ខ្វល់ទេ គេគិតរឿងចំណេញ យើងត្រូវព្រមាន យើងប្រាប់ថា អត់អីទេ បើអ្នកឯងធ្វើអ៊ីចឹង ពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត លុយខ្ចី ទាំងប៉ុន្មាន យើងអត់សងទេ ហើយកិច្ចសន្យា រកស៊ីទាំងអស់ យើងនឹងសើរើឡើងវិញ។ អ៊ីចឹង អ្នករកស៊ីចេះគិតហើយថា អូហ៍ អត់បានទេ ព្រោះ គណបក្សសង្គ្រោះជាតិ មិនមែនជាគណបក្ស ធម្មតាឯណា មានការគាំទ្រទូទាំងប្រទេស នឹង អាចឈានទៅដឹកនាំប្រទេស ទោះបីឥឡូវនេះ គេធ្វើទុក្ខបុកម្នេញយើង តែពេលណាមួយ គឺ គណបក្សសង្គ្រោះជាតិ នឹងដឹកនាំប្រទេស អ៊ីចឹង អ្នករកស៊ីគេត្រូវគិតដែរ ហ្នឹងជាបេសកកម្មទី២។ បេសកកម្មទី៣ យើងមិនមែនពឹងថា អូហ៍ ចាំ តែអន្តរជាតិ រង់ចាំទេ យើងត្រូវរៀបចំបណ្តាញ បណ្តាញសម្ងាត់ រចនាសម្ព័ន្ធសម្ងាត់ បំផុសបំផុល ឱ្យមានការងើបឡើង បងប្អូននៅខាងក្រៅយើង ឃើញថា សកម្មហើយ ធ្វើបាតុកម្ម សកម្មហើយ ប៉ុន្តែខាងក្នុងអត់ងើបសោះ ក៏វាអត់ខ្លាំងដែរ អ៊ីចឹងអ្នកណាអាចធ្វើបាន? គណបក្សសង្គ្រោះជាតិ ធ្វើអត់បានទេ បើប្រើរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិ លោកហ៊ុន សែន វ៉ៃខ្នោះឥឡូវ លោកហ៊ុន សែន ចាប់ដាក់គុកឥឡូវ អ៊ីចឹងមានតែប្រើបណ្តាញសម្ងាត់ ហើយបណ្តាញសម្ងាត់ អ្នកណារៀបចំ? ចលនាសង្គ្រោះជាតិ រៀបចំដើម្បី ឱ្យសកម្មភាពយើងមានឡើង ផុសផុលឡើង។ បេសកកម្មទី៤ បងប្អូនច្រើនណាស់ នៅក្រៅ ប្រទេស ដែលស្គាល់នាយទាហាន ស្គាល់ទាហាន ស្គាល់ប៉ូលិសស្គាល់អី ហើយទាហាន ប៉ូលិសទាំង អស់ហ្នឹង សុទ្ធតែអ្នកស្រលាញ់ជាតិទេតើ! អ៊ីចឹង យើងត្រូវធ្វើចលនា ដើម្បីឱ្យកងកម្លាំងប្រដាប់ អាវុធទាំងអស់ អព្យាក្រឹត កុំស្តាប់បញ្ជាជន ផ្តាច់ការ ទៅសម្លាប់ប្រជាពលរដ្ឋ ពេលប្រជាពលរដ្ឋលោកងើបឡើងទាមទារសេរីភាព អ៊ីចឹង យើងផ្ញើសារ យើងរៀបប្រព័ន្ធ យើងបង្កើត បណ្តាញ បណ្តាញសម្ងាត់ អត់មានអ្នកណាចេញ មុខទេ ផ្ញើសារគ្រប់គ្នាទៅអ្វីដែលយើងបញ្ជូន ជាផ្លូវការ ក៏យើងបញ្ជូនទៅ អ្វីដែលជាសម្ងាត់ ក៏យើងធ្វើទៅ យើងចែកគ្នាធ្វើ ហើយកិច្ចការ ទាំងអស់ហ្នឹង មានតែចលនាទេអាចធ្វើបាន ប៉ុន្តែឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិណា ម្នាក់ហ៊ានទៅមើល ទាល់តែឈប់នៅស្រុកខ្មែរ។ អ៊ីចឹងអេង ឆៃអ៊ាង រួចបានមកហើយ អត់ទៅ ស្រុកខ្មែរវិញទេ ទាល់តែសង្គ្រោះជាតិជាប់ ទើបទៅ។ បេសកកម្មទី៥ យើងដឹងហើយថា នៅក្នុងគណបក្សប្រជាជនកម្ពុជា ពេលនេះមិនមែនត្រូវគ្នាទេ ប៉ុន្តែវាមិនទាន់ធ្លាយ ផ្ទៃក្នុងហ្នឹង រកាំរកូសគ្នាច្រើនណាស់បងប្អូន ប៉ុន្តែមិនទាន់ធ្លាយ អ៊ីចឹងយើងត្រូវរៀបចំផែនការដើម្បីរំលេចរឿង ហ្នឹងឡើង ដើម្បីបង្ហាញឱ្យមហាជនដឹង”។

អ៊ីចឹងអាហ្នឹងជាបេសកកម្មរបស់ចលនា ៥នេះឯង កាលណាយើងធ្វើសកម្មភាពប៉ុនហ្នឹង ខ្លាំង គឺម៉ារីនយើងអូសនាវាសង្គ្រោះជាតិ ចេញ បានហើយ ទៅដល់គោលដៅហើយ ខ្ញុំនៅលើ កប៉ាល់ទេតើ បងប្អូននៅលើកប៉ាល់ទេតើ ខំ ចូកខំចែវ រោទ៍ម៉ាស៊ីនផង នៅតែមិនទាន់ចេញ អ៊ីចឹងហើយបានយើងជួបគ្នាធ្វើការហ្នឹង។ អ៊ីចឹង បានគេសួរថា តើចលនាហ្នឹងមានចុះបញ្ជីទេ? អត់ទេ ចលនាសង្គ្រោះជាតិ អត់មានត្រូវការ ចុះបញ្ជីអី ច្បាប់អី អត់មានច្បាប់ទេ ម៉េចគេ ហៅថាចលនា? វាមិនមែនជាអង្គការសង្គមស៊ីវិលទេ វាមិនមែនជាគណបក្សនយោបាយទេ គឺជាចលនា អ៊ីចឹងអត់មានត្រូវការចុះបញ្ជីអីទេ។ ចុះមានការរៀបចំរចនាសម្ព័ន្ធផ្លូវការស្រុកខ្មែរ ទេ? អត់មានទេ ចលនាហ្នឹងគឺថា បណ្តាញសម្ងាត់ តែម្តង បណ្តាញសម្ងាត់ ធ្វើសកម្មភាពសម្ងាត់ ពេលខ្លះគេប្រើសញ្ញា ដល់ពេលមួយ បងប្អូន ប្រើសញ្ញាបានដឹង គឺអត់មានឱ្យដឹងទេ ដូចខ្ញុំ ខ្ញុំមានបណ្តាញខ្ញុំ ធ្វើការជាមួយបណ្តាញខ្ញុំ ដូច បងប្អូនមានបណ្តាញបងប្អូន ធ្វើការជាមួយ បណ្តាញបងប្អូន ដល់ពេលមួយ គេកំណត់ព្រឹប ហ្មងបងប្អូន! បើយើងទៅរៀបចំរចនាសម្ព័ន្ធ ចំហ ឱ្យមានបណ្តាញចំហ ដូចឱ្យគេវ៉ៃខ្នោះគ្នា យើងយកទៅដាក់គុកអ៊ីចឹងឯង ហើយផែនការ យើងអត់បានជោគជ័យទេ អ៊ីចឹងបានបងប្អូន ត្រូវយល់ ហើយយើងអត់ប្រើប្រាស់រចនាសម្ព័ន្ធ គណបក្សសង្គ្រោះជាតិទេ រចនាសម្ព័ន្ធគណបក្ស សង្គ្រោះជាតិ ទុកទៅរៀបចំពង្រឹងទៅ ដល់ថ្ងៃ ទទួលបានជោគជ័យ ចូលរួមបោះឆ្នោត ឈ្នះ បណ្តោយ ហើយសមាជិកចលនាទាំងអស់ ទាល់តែបានជោគជ័យ បានចេញមុខ។ អ៊ីចឹងខ្ញុំសូមឱ្យ បងប្អូនជ្រាប យើងអត់មានត្រូវការចុះបញ្ជីទេ។ អ៊ីចឹងសួរថា ចុះម៉េចក៏យើងជជែកគ្នា មិនរង់ចាំការឯកភាពផ្ទៃក្នុងគណបក្ស? ការបង្កើត មធ្យោបាយមួយ ដើម្បីទៅជួយគណបក្សសង្គ្រោះជាត ណិាគេមិនចាំបាច់ដល់មានឯកភាពផ្ទៃក្នុង ទេ។ ខ្ញុំនិយាយពាក្យសាមញ្ញោទៅចុះ ខ្ញុំខ្ចីឡាន មួយគ្រឿង ស្រាប់តែបើកឡានទៅ ឡានជាប់ ផុងនៅកណ្តាលផ្លូវ ក៏ប៉ុន្តែខ្ញុំហ្នឹង ត្រូវគេចាប់ យកទៅបាត់ហើយ អ៊ីចឹងអ្នកជិះក្នុងឡានហ្នឹង ម្នាក់ៗត្រូវខិតខំរកមធ្យោបាយហើយ ដើម្បី គាស់ឡានចេញពីភក់បាន អ៊ីចឹងគេមិនចាំដល់ ឯកភាពគ្នាទេ បើម្នាក់ថាទេ ខ្ញុំមានមធ្យោបាយ នេះ អូសទៅ អ្នកដទៃទៀតមិនអាចបដិសេធ ទេ ព្រោះត្រូវអូសឡានចេញពីភក់ទៅហ្នឹង មិន រួចទាំងអស់គ្នា បើយើងថាទេ ទាល់តែចាំឯកភាពគ្នាសិន ឡានហ្នឹងវាជាប់ភក់ ហើយទឹក លិចមកទៀត ទឹកលិចមកមិនស្រួលលង់ទឹក ស្លាប់បាត់។ អ៊ីចឹងឱ្យបងប្អូនយល់ចំណុចនេះ ព្រោះអ្វីដែលយើងច្បាស់ គឺថាអាមធ្យោបាយ ដែលយើងត្រូវជួយហ្នឹង វាមិនមែនឆ្ពោះទៅ រឿងបង្កើតគណបក្សនោះទេ ឱ្យច្បាស់រឿង ហ្នឹង គណបក្ស គឺគណបក្សសង្គ្រោះជាតិ ដែល មានលោកកឹម សុខា ជាប្រធាន…”។

លោកអេង ឆៃអ៊ាង

លោកអេង ឆៃអ៊ាង បានបញ្ជាក់ជាចុង ក្រោយថា “ឥឡូវ មានសំណួរមួយទៀតសួរថា តើគណបក្សសង្គ្រោះជាតិ ត្រូវតែចូលរួមចលនា នេះទេ? អត់ទេ អាស្រ័យទៅលើបុគ្គលម្នាក់ៗ ព្រោះពេលកាលណាចេញក្បាលម៉ាស៊ីនចលនា ហ្នឹង ជាមុខសញ្ញាហើយ អ៊ីចឹងយើងអត់បង្ខំ ទេ អាហ្នឹងអាស្រ័យទៅលើការលះបង់ ការ ស្ម័គ្រចិត្ត បើសិនអ្នកណាអត់ទេ ខ្ញុំសុខចិត្តដេក ក្នុងគណបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពធម្មតា មួយរយៈ ព្រោះខ្ញុំចង់ចេញចូលស្រុកខ្មែរ អូខេ! គាំទ្រឱ្យចេញ ប៉ុន្តែដល់ពេលអ្នកណាថា ហេ! ត្រូវចេញហើយ ព្រោះយ៉ាងម៉េច សូម្បីតែអេង ឆៃអ៊ាង ក៏ទៅវិញមិនបានដែរ អ៊ីចឹងត្រូវចេញ ហើយ ឱ្យវាបែកទៅ វាចប់ទៅ នឹងត្រូវតែចេញ ហ្មង! អ៊ីចឹងបានថា រឿងហ្នឹងឱ្យបងប្អូនជ្រាប ចំណុចហ្នឹង គោលដៅរបស់យើង គឺយើងទៅ ជួយនាវាគណបក្សសង្គ្រោះជាតិ ឱ្យផុតពីកន្លែង កឿងទេ ហើយដល់ផុតកន្លែងកឿងហើយ បេសកកម្មរបស់ចលនា រំសាយទៅកន្លែងធម្មតា វិញ ប៉ុន្តែដើម្បីឱ្យខ្លាំង យើងមិនពឹងតែលើកម្លាំង គណបក្សសង្គ្រោះជាតិ ទេ យើងត្រូវហៅអ្នក ដែលពាក់ព័ន្ធទាំងអស់ អ្នកដែលស្នេហាជាតិ ដូចយើង ដែលគេចង់ផ្លាស់ប្តូរ វាច្រើនណាស់ ឱ្យ គេមកចូលរួម អ្នកណាធ្វើអីបានធ្វើទៅ។ អ៊ីចឹង បានរយៈពេលប៉ុន្មានថ្ងៃនេះ ពួកយើងបានទាក់ទង ជាមួយួមនុស្សដែលគេអត់មែនជាសកម្មជន របស់គណបក្សទេ ប៉ុន្តែគេមានឆន្ទៈ ខ្ញុំធ្វើការ ជាមួយគេ គេសប្បាយចិត្តណាស់ អាបេសកកម្ម ទី៣ ទី៤ហ្នឹង គឺថា គេចង់បានតែម្តង ឱ្យតែមាន ប្រព័ន្ធចាត់ចែងមួយ គឺគេចង់បានតែម្តង ដូច ក្រុមគ្រូបង្រៀនមួយចំនួន គេត្រៀមចាំតែយក ផែនការទៅមើលទេ។ អ៊ីចឹងសរុបមកវិញមក ចលនាសង្គ្រោះជាតិ គឺក្នុងគោលដៅរុញឱ្យគណបក្សសង្គ្រោះជាតិ ចេញពីកន្លែងកឿង ទៅចូល រួមបោះឆ្នោត ខ្ញុំជឿជាក់ថា បងប្អូនស្តាប់បាន និងយល់ ហើយបើយើងទាំងអស់គ្នា យើង មានស្មារតីចង់សង្គ្រោះជាតិ យើងពិតប្រាកដ មែនហើយ ខ្ញុំថាត្រូវជួយមួយព្រឹបទៀតទៅ ប៉ុណ្ណឹងជោគជ័យហើយ អ៊ីចឹងបានយើងត្រូវមាន ផែនការសកម្មភាពឱ្យបានខ្លាំង ហើយដូចបងប្អូនបានដឹងហើយថា ផែនការបេសកកម្មទាំង៥ ដូចខ្ញុំនិយាយមិញហ្នឹង គណបក្សសង្គ្រោះជាតិ អាចធ្វើបាន២ចំណុច គឺអាចធ្វើបានអត់បញ្ហា ទេ ប៉ុន្តែអាចំណុចទី៣ ទី៤ ទី៥ គឺប្រឈម អា នេះ ដូចបងប្អូនឃើញស្រាប់ហើយ ប៉ុន្មានថ្ងៃ នេះ គេគំរាមថា នឹងបង្កកទ្រព្យសម្បត្តិមេដឹកនាំគណបក្សសង្គ្រោះជាតិ ១១៨នាក់ ហើយ គ្នារងគ្រោះ គ្នានៅក្នុងប្រទេសហើយ ទៅបង្កក ទ្រព្យសម្បត្តិគ្នាទៀត គឺចប់ហើយ បើថា បង្កក ទ្រព្យសម្បត្តិ អេង ឆៃអ៊ាង មួរ សុខហួរ នៅ ក្រៅ ដែលប្រឆាំងនឹងគេ អាហ្នឹងវាសមរម្យ និយាយយុត្តិធម៌ទៅចុះ ត្បិតអេង ឆៃអ៊ាង អត់ មានទ្រព្យសម្បត្តិឱ្យបង្កកផងហ្នឹង! អ៊ីចឹងបាន ថា អ្វីដែលយើងធ្វើនេះ បងប្អូនត្រូវមានជំនឿ ជឿជាក់ យើងអត់មានគំនិតអីទៅបង្កើតគណបក្សថ្មីទៀតទេ ឱ្យច្បាស់នៅទីនេះបងប្អូន គឺយើង អត់លេងល្បែងដូចហ៊ុន សែន ទេ ដំណាក់កាលនេះណា គឺជាដំណាក់កាលចុងក្រោយ ដែល យើងត្រូវសង្គ្រោះប្រទេសជាតិយើង ឱ្យរួចផុត ពីជនផ្តាច់ការ ហើយកិច្ចការផ្សេងទៀត ខ្ញុំទុក ជូនលោកប្រធានសម រង្ស៊ី ឱ្យបន្ថែម ហើយ ចេះតែជាប់ហៅលោកប្រធាន តែអតីតប្រធាន ទេ។ តែយ៉ាងណា គាត់ក៏នៅក្នុងបេះដូងយើងដែរ ប៉ុន្តែគ្រាន់តែចង់បញ្ជាក់ជូនថា ប្រធានគណបក្សសង្គ្រោះជាតិ ផ្លូវការ គឺលោកប្រធាន កឹម សុខា លោកប្រធាន សម រង្ស៊ី គឺជាប្រធាន គណបក្សសង្គ្រោះជាតិ នៅក្នុងបេះដូង អាហ្នឹង ឱ្យច្បាស់អ៊ីចឹង កុំឱ្យគ្នាយើងបកស្រាយច្រឡំ ស្រពេចស្រពិលអីទាំងអស់គ្នា។ អ៊ីចឹងបានថា អ្វីៗ យើងលះបង់ លះបង់២០ឆ្នាំហើយ អ៊ីចឹង យើងគ្រប់គ្រាន់ហើយ យើងកុំធ្វើឱ្យការលះបង់ របស់យើងហ្នឹង ក្លាយទៅជារឿងឥតប្រយោជន៍ អ៊ីចឹងយើងបន្តការលះបង់តទៅទៀត ដើម្បី សង្គ្រោះប្រទេសជាតិយើង…”។

គួររំលឹកថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ លោកសម រង្ស៊ី អតីតប្រធាននៃ អតីតគណបក្សសង្គ្រោះជាតិ ខណៈកំពុងស្ថិត នៅឯសហរដ្ឋអាមេរិក ដើម្បីបើកកិច្ចប្រជុំសាធារណះជាមួយអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិនោះ បានប្រកាសតាមទំព័រ ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកអំពីការសម្រេច បង្កើត “ចលនាសង្គ្រោះជាតិ” រួមជាមួយអតីត ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដោយ ប្រមូលអ្នកប្រជាធិបតេយ្យទាំងអស់ ចូលរួម ដើម្បីទាមទារឱ្យមានការដោះលែងលោកកឹម សុខា និងអ្នកទោសមនសិការទាំងអស់ ព្រមទាំង ឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទូលំទូលាយ ដោយមានការចូលរួមពី អតីតគណបក្សសង្គ្រោះជាតិ ដែលមានលោក កឹម សុខា ជាប្រធាន ទោះបីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយ ចោលជាស្ថាពរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ទៅហើយក៏ដោយ។

យោងតាមសេចក្តីថ្លែងការណ៍ស្តីពីការ បង្កើត “ចលនាសង្គ្រោះជាតិ” ដែលលោកសម រង្ស៊ី បានបង្ហោះតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ សមាសភាពអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលផ្តួចផ្តើមគំនិតបង្កើត “ចលនា សង្គ្រោះជាតិ” នោះ រួមមាន ១-លោកអេង ឆៃអ៊ាង ២-លោកជា គឹមលី ៣-លោកសម រង្ស៊ី ៤-លោកអ៊ុង រិទ្ធី ៥-លោកគា រី ៦-លោកស្រី ជូឡុង សូមួរ៉ា ៧-លោកស្រីមួរ សុខហួរ ៨-លោកតុ វ៉ាន់ចាន់ និង៩-លោកទួន យក់ដា។

ទោះជាយ៉ាងណា ជុំវិញប្រកាសបង្កើត “ចលនាសង្គ្រោះជាតិ” របស់លោកសម រង្ស៊ី និង អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ខាងលើនេះ មានប្រតិកម្មមិនគាំទ្រពីអតីត ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ នៅ ក្រៅប្រទេស អតីតតំណាងរាស្ត្រ និងអតីត យុវជន និងអតីតសកម្មជននៃអតីតគណបក្ស សង្គ្រោះជាតិមួយចំនួន ពិសេសសអ្នកនៅក្រុម លោកកឹម សុខា (អតីតកូតាគណបក្សសិទ្ធិមនុស្ស)។

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ អតីត តំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៣រូប រួមមាន លោកសួន រីដា លោកពិន រតនា និងលោកង៉ោ គឹមជាង រួមជាមួយតំណាង សាខាអតីតគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក ចំនួន៤៧រូបទៀត ចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ថា មិនចូលរួមជាមួយ “ចលនា សង្គ្រោះជាតិ” របស់លោកសម រង្ស៊ី នោះទេ ដោយអះអាងពីជំហររក្សា និងការពារគណបក្ស សង្គ្រោះជាតិ ហើយនិងបន្តការតស៊ូក្នុងក្របខ័ណ្ឌ និងដំបូលគណបក្សសង្គ្រោះជាតិ តែមួយ ដោយ គ្មានការផ្លាស់ប្តូរ ឬការបែកបាក់គ្នាឡើយ។

លោកយ៉ែម បុញ្ញឫទ្ធិ

ជាមួយគ្នានេះ លោកយ៉ែម បុញ្ញឫទ្ធិ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ និង ជាអតីតតំណាងរាស្ត្រមួយរូប បានថ្លែងក្នុងវេទិកា ជួបអតីតអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលមាន កញ្ញាកឹម មនោវិទ្យា កូនស្រីលោកកឹម សុខា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយ ចំនួនទៀត ចូលរួមផងដែរ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ថា លោកមិនបានដឹងពី បំណងនៃការរៀបចំចលនាសង្គ្រោះជាតិ នេះ ទេ ក៏ប៉ុន្តែជាសិទ្ធិរបស់បុគ្គលគ្រប់រូប ខ្មែរគ្រប់ រូបមានសិទ្ធិបង្កើតសមាគម អង្គការបាន ក៏ប៉ុន្តែ អ្វីដែលត្រូវពិនិត្យ គឺថាជាចលនាមហាជនមិន ធ្វើនយោបាយ ដូច្នះបើមិនធ្វើនយោបាយ ត្រូវ ដកឈ្មោះគណបក្សសង្គ្រោះជាតិចេញវិញ ឱ្យ លឿន ពីព្រោះគណបក្សសង្គ្រោះជាតិ ធ្វើនយោបាយ។

លោកយ៉ែម បុញ្ញឫទ្ធិ បានព្រមានថា នៅក្នុងសេចក្តីថ្លែងការណ៍របស់ចលនាសង្គ្រោះជាតិនោះ មានឈ្មោះគណបក្សសង្គ្រោះជាតិ នៅ ក្នុងហ្នឹង ដែលមានលោកកឹម សុខា ជាប្រធាន ហើយលោកកឹម សុខា មិនទាន់បានដឹងទេ ដូច្នេះ បើសិនណាចលនាសង្គ្រោះជាតិ យកទៅធ្វើ សកម្មភាពអីមួយមានបញ្ហានោះ លោកកឹម សុខា នឹងត្រូវទទួលខុសត្រូវ ហើយលោកកឹម សុខា នឹងជាប់គុកគ្មានថ្ងៃចេញឡើយ។

លោកយ៉ែម បុញ្ញឫទ្ធិ បានថ្លែងនៅពេល នោះថា “ចលនាសង្គ្រោះជាតិ ដែលមានសេចក្តី ថ្លែងការណ៍ ហើយមានឈ្មោះ៩រូប នៅក្នុងនោះ ទាំងប៉ុន្មាន ខ្ញុំមិនបានដឹងពីបំណងនៃការរៀបចំ ចលនានោះទេ ក៏ប៉ុន្តែយោងតាមប្រសាសន៍របស់ លោកម៉ែន សុថាវរិន្ទ្រ បានន័យថា វាជាសិទ្ធិ របស់បុគ្គលគ្រប់រូបខ្មែរគ្រប់រូប គាត់មានសិទ្ធិបង្កើតសមាគម បង្កើតអង្គការ បង្កើតចលនា មានសិទ្ធិ យើងគោរពសិទ្ធិគេ ព្រោះគេចង់បង្កើត ចលនា គេបង្កើត បានគេបង្កើតសមាគម បង្កើត បាន ក៏ប៉ុន្តែអ្វីដែលយើងត្រូវពិនិត្យ ហើយនិង ជជែកគ្នា គឺក្នុងន័យយោងតាមប្រសាសន៍ ដែល គាត់មានប្រសាសន៍អម្បាញ់មិញដែរថា ជាចលនា មហាជនមិនធ្វើនយោបាយ ដូច្នេះបើមិនធ្វើនយោបាយ ត្រូវដកឈ្មោះគណបក្សសង្គ្រោះជាតិ ចេញ វិញឱ្យលឿន ពីព្រោះគណបក្សសង្គ្រោះជាតិ ធ្វើ នយោបាយ។ នៅពេលដែលប្រើពាក្យថា ចលនា នៅពេលដែលប្រើពាក្យថា ជាសមាគម នៅពេល ដែលប្រើពាក្យថា ជាអង្គការ សំណួរសួរថា មាន ចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ នៅក្នុង ស្រុកឬក៏អត់ទៀត ពីព្រោះបើសិនណាយើង ធ្វើសកម្មភាពនៅក្នុងស្រុក យកឈ្មោះគណបក្សសង្គ្រោះ ទៅប្រើមែន គេថា ច្បាប់គេរំលាយហើយ ដូច្នេះអ្នកឯងធ្វើ គឺខុសច្បាប់ ដូច្នេះគេនឹងរក រឿង រួចចុះបើសិនណាយកឈ្មោះចលនាទៅ ធ្វើ ហើយអត់ចុះក្នុងបញ្ជី វាទៅជាយ៉ាងម៉េច ទៀត? រឹតតែធ្ងន់ជាងហ្នឹងទៅទៀត ហ្នឹងគិត ឱ្យច្បាស់ណា៎បងណា៎ ១ជំហានៗ ខ្ញុំយកមក បំបែកឡើង គ្រាន់តែគូសនិងវាសៗហ្នឹង សឹង អស់ពីសៀវភៅ ព្រោះប្រសិនណាចេញទៅ ៥ហ្នឹង ហើយគេមិនមានការចុះក្នុងបញ្ជី ធ្វើ សកម្មភាពហ្នឹង អត់បានទេ បើសិនសង្គមស៊ីវិល ហីក៏អង្គការណា គេមានហើយគេធ្វើសកម្មភាព បាន ព្រោះគេចុះបញ្ជីបានហើយ ក៏ប៉ុន្តែបើសិន ណាធ្វើសកម្មភាពខុសពីគោលដៅ ខុសពីគោលបំណងរបស់សមាគម របស់អង្គការ នឹងមាន រឿងទៀត ហើយជាពិសេស បើភ្ជាប់នឹងបក្សសង្គ្រោះជាតិ ចូលគុកលឿនហ្មង! អូ! ខ្ញុំមើល លម្អិតណាស់ ហើយមើលលឿនណាស់ អាហ្នឹង ជម្រាបត្រង់ ព័ត៌មានធ្លាក់មកភ្លាម មើលភ្លាម បើកមើលច្បាប់អង្គការ បើកមើលច្បាប់ស្អីភ្លាមៗ តើវាចេញទៅជាអី? របៀបម៉េច? ហើយបញ្ហា ប្រឈម វានឹងទៅជាយ៉ាងម៉េច? ដូច្នេះរឿងហ្នឹង ត្រូវការជជែកគ្នាបន្តិចទៀត ពីព្រោះប្រសិន ណាជាចលនាមហាជន មិនមានធ្វើនយោបាយ ត្រូវយកឈ្មោះគណបក្សសង្គ្រោះជាតិ ចេញវិញ ហើយគណបក្សសង្គ្រោះជាតិ យើងបានតែង តាំងគណៈកម្មការចំពោះកិច្ច ៥រូប ត្រូវសួរយោបល់ឯកឧត្តមកឹម សុខា ហើយយើងអត់ទាន់ បានសួរគាត់ផង…”។

លោកយ៉ែម បុញ្ញឫទ្ធិ បានបន្តថា “ធ្ងន់ ជាងហ្នឹងទៅទៀត គួរនិយាយឱ្យអស់ទៅ ពីព្រោះ នៅក្នុងសេចក្តីថ្លែងការណ៍ មានឈ្មោះគណបក្ស សង្គ្រោះជាតិ នៅក្នុងហ្នឹង ដែលមានលោក កឹម សុខា ជាប្រធាន សរសេរអ៊ីចឹង បើសិនណា ចលនា ហើយលោកកឹម សុខា គាត់អត់ទាន់ ដឹងផង ហើយបើសិនណាយកទៅធ្វើសកម្មភាព អីមួយមានបញ្ហា កឹម សុខា ទទួលខុសត្រូវ បន្ទុក កឹម សុខា ជាប់គុកអត់ថ្ងៃចេញតែម្តងថែម ទៀត កាន់តែធ្ងន់ទៅៗ។ អ៊ីចឹងបានថា កិច្ចការ គេបិទទ្វារជជែក ហើយគេជជែកគ្នាលម្អិតណាស់ គេមើលបញ្ហាប្រឈមអ្វីដែលអាចធ្វើទៅកើត ជានីតិវិធីនៃការរៀបចំ គេជជែកគ្នាច្រើនណាស់ គេអត់ធ្វើអ៊ីចឹងទេ។ ប៉ុន្តែអត់អីទេ ព្រោះខ្ញុំគិតថា ចលនាមហាជន នៅក្រៅស្រុក ចង់ហៅឈ្មោះ “ក”, “ខ” ចេះតែដាក់បានហើយ ចេះតែធ្វើ ចេះ តែទៅហើយ ក៏ប៉ុន្តែដល់ពេលហ្នឹង ទៅជួបអន្តរជាតិ ជួបថាម៉េច? ពេលហ្នឹង គេចាប់ផ្តើមសួរ ហើយ ចលនាសង្គ្រោះជាតិ? ចុះអាបក្សសង្គ្រោះជាតិ នៅណា? គេមិនសួរ? ដូច្នេះកិច្ចការការទូត មានបញ្ហាប្រឈមណាស់ គេទទួលបក្សសង្គ្រោះជាតិ ឬទទួលចលនាសង្គ្រោះជាតិ? ប៉ុន្តែមិន ចង់និយាយឱ្យអស់ គ្រាន់តែរឿងហ្នឹងចេញមក ភ្លាម ខាងជប៉ុន ខាងអាមេរិក គេទាក់ទងមក សួរភ្លាមៗ សួរសង្គ្រោះជាតិ នៅណា ហើយចង់ ធ្វើអី? គេសួរអ៊ីចឹង អាហ្នឹងខ្ញុំជម្រាបជូនមហាជន ឱ្យដឹងឱ្យជ្រាប មិនមែនជារឿងនេះទេ ជារឿង ជាតិយើង ហើយកិច្ចការដែលទៅជួបគេ រាល់ ថ្ងៃ ដាក់ការណាត់ជួបមួយៗ មិនមែនងាយដាក់ ទេ ហើយបើយើងខិតខំធ្វើក្នុងនាមបក្សសង្គ្រោះជាតិ គេថាគេជួយសង្គ្រោះជាតិ រាល់ថ្ងៃ ពីព្រោះ បក្សសង្គ្រោះជាតិ ជាបក្សរងគ្រោះ គេទទួលស្គាល់ថា កឹម សុខា ជាប្រធានបក្ស នៅជាប់ ក្នុងគុក គេទទួលស្គាល់ថា IPU តំណាងរាស្ត្រ តំណាងរាស្ត្ររបស់បក្សសង្គ្រោះជាតិ ដូច្នេះនយោបាយការទូត ទៅជួបគេ ត្រូវនិយាយថា យើង បក្សសង្គ្រោះជាតិ បានគេឱ្យតម្លៃ ហើយគិតគូរ តវ៉ាក្នុងផ្លូវក្របខ័ណ្ឌច្បាប់ជាតិ និងអន្តរជាតិ គេ ប្រាប់មកអ៊ីចឹង ប៉ុន្តែសូមជម្រាបប៉ុណ្ណឹងចុះបងប្អូន ក្រែងគេអាចប្រាប់ច្រើនជាងហ្នឹងទៀត…”។

ទោះជាយ៉ាងណា លោករស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា យល់ថា ការបង្កើត “ចលនាសង្គ្រោះជាតិ” របស់លោក សម រង្ស៊ី ជាមធ្យោបាយរុញស៊ីក្លូចូលឡាន ដើម្បី ធីបក្រុមលោកកឹម សុខា ចោល ប៉ុន្តែលទ្ឋភាព លោកសម រង្ស៊ី ឈ្នះគណបក្សប្រជាជនកម្ពុជា នៅ២០១៨ នេះ មិនទាន់ទៅរួចទេ។

លោករស់ សារ៉ុម

លោករស់ សារ៉ុម បានសរសេរក្នុងទំព័រ ហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ថា “ការបង្កើត “ចលនាសង្គ្រោះជាតិ” របស់លោកសម រង្ស៊ី ថ្វីត្បិតជាមធ្យោបាយរុញស៊ីក្លូបញ្ចូលឡាន ប៉ុន្តែលោកសម រង្ស៊ី ខុសពីធនញ្ជ័យ ដែលគិតថា អំបុកមួយចង្អេរ ច្រើនជាងអំបុកមួយល្អី ខណៈបំណងលោកកឹម សុខា សម្រេចហើយ យកបក្សធ្វើមឈូស គ្រាន់តែមឈូសដុតចោលហើយ (គណបក្សសង្គ្រោះជាតិ) សាកសពមិនទាន់បូជានៅឡើយ។ ខ្ញុំសូម រំលឹកលោកសម រង្ស៊ី ថា ២០១៨ លទ្ឋភាព ឈ្នះគណបក្សប្រជាជនកម្ពុជា របស់លោក មិន ទាន់ទៅរួចទេ ប៉ុន្តែអ្នកបន្តវេនរបស់លោក និង ផ្ទៃក្នុង មានសង្ឃឹមរឹងមាំជាងមុន។ ធីបក្រុម កឹម សុខា ចោលទៅ!”។

ទោះជាយ៉ាងណា គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានចាត់ទុកចលនា សង្គ្រោះជាតិ ដែលបង្កើតឡើងដោយលោក សម រង្ស៊ី និងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្ស សង្គ្រោះជាតិ នោះគឺជាចលនាខុសច្បាប់ ឬជា ចលនាឧទ្ទាមរបស់ពួកឧទ្ទាមក្រៅច្បាប់។

លោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់ អំណាច មានប្រសាសន៍ថា ការបង្កើតអង្គការ ឬចលនាណាមួយក្រៅច្បាប់ វាគឺជាសកម្មភាព បែបឧទ្ទាម ហើយកម្ពុជា មិនទទួលស្គាល់ចលនា ខុសនោះទេ ទោះបីជាប្រទេសណាទទួលស្គាល់ ក៏ដោយចុះ ហើយប្រសិនបើប្រជាពលរដ្ឋកម្ពុជា រូបណាចូលរួមក្នុងចលនាខុសច្បាប់នេះ ក៏ជា ការរួមចំណែកខុសច្បាប់ដែរ។ ចំពោះពលរដ្ឋ នៅក្រៅប្រទេសដែលចូលរួមជាមួយចលនានេះ គឺជាសិទ្ធិរបស់ពួកគេ តែប្រសិនបើពួកគេហ៊ាន ចូលក្នុងប្រទេសកម្ពុជានឹងប្រឈមមុខជាមួយ ច្បាប់របស់កម្ពុជា។

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ លោក សុខ ឥសាន បានថ្លែងចំអកឱ្យលោកសម រង្ស៊ី ថា ការបង្កើតចលនាសង្គ្រោះជាតិ ដែលជាចលនា ឧទ្ទាមក្រៅច្បាប់នោះ ជាការប្តូរយុទ្ធសាស្ត្រដែល គ្មានបានការរបស់ទណ្ឌិតអតីតមេបក្សប្រឆាំង។

លោកសុខ ឥសាន បានថ្លែងថា “ជាការ គួរឱ្យអស់សំណើចណាស់ ដែលទណ្ឌិតអតីត មេបក្សប្រឆាំង ធ្វើនយោបាយប្រកួតប្រជែង តាំងពីនៅក្នុងស្រុក រហូតរត់ចោលស្រុក នៅតែ ស្រែកថាខ្លាំង នៅតែមានក្តីសង្ឃឹមទាំងអស់ សង្ឃឹមថា ខ្លួននឹងអាចចូលស្រុក មកចូលរួម បោះឆ្នោត នាខែកក្កដា ឆ្នាំ២០១៨ បាន។ នៅ ក្នុងស្រុកបានបរាជ័យផ្ទួនៗ ធ្ងន់លើធ្ងន់ ហៅ មិនឮ បែរជាថា មានសង្ឃឹមទៅវិញ គួរឱ្យហួស ចិត្តណាស់។ នេះវាគ្រាន់តែការឃោសនាបំប៉ោង សភាពការណ៍ពិត បន្លំមហាជន ប្រជាជន ឱ្យ យល់ច្រឡំ និងសម្រន់ការបាក់ទឹកចិត្តរបស់ ពួកអ្នកអស់តួនាទី តំណែង តែប៉ុណ្ណោះ ។

ការប្តូរយុទ្ធសាស្ត្រថ្មីមកបង្កើតរបស់ដែល ហៅថា ចលនាសាងគ្រោះជាតិស្អីនោះ ដែលជា ចលនាឧទ្ទាមក្រៅច្បាប់ តើបានការស្អីទៅ? តើ មានឥទ្ធិពលអ្វីចូលទៅក្នុងប្រទេស មានសង្ឃឹម អ្វីទៅនៅក្នុងស្រុកមិនមានកំណើតផង ចុះដល់ នៅក្រៅស្រុកមានលទ្ធភាពស្អីទៅបានការនោះ? សរុបមក ចលនាដែលជាការប្តូរយុទ្ធសាស្ត្រនោះ នៅតែគ្មានបានការដដែល”៕