Loading...

ថ្ងៃបោះឆ្នោតឆ្នាំ២០១៨ សម្តេចហ៊ុន សែន បញ្ជាក់ជាថ្មី ឆ្លើយតបលោកសម រង្ស៊ី សុំពន្យារពេល

​ dara chan​​ | ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨​ | នយោបាយព័ត៌មានជាតិ | | 0 | ម៉ោង 3:40 am

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីម្តង ទៀតថា ការបោះឆ្នោតឆ្នាំ២០១៨ ទាំងការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិ ទី៦ គឺនឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទ ដែលបានកំណត់ ដោយមិនមានអ្វីផ្លាស់ប្តូរទេ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន បញ្ជាក់បែបនេះឆ្លើយបំភ្លឺចំពោះការចុះផ្សាយ របស់សារព័ត៌មានក្នុងស្រុកមួយ ដែលថាសម្តេច នឹងលុបចោល ឬពន្យារការបោះឆ្នោត នាពេល ខាងមុខ និងក៏ដូចជាឆ្លើយតបទៅនឹងអតីត មេបក្សប្រឆាំង លោកសម រង្ស៊ី ដែលស្នើសុំ ឱ្យសម្តេចពន្យារពេលបោះឆ្នោត ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ ដើម្បីចៀសវាងអំពើហិង្សា។

សម្តេចហ៊ុន សែន បានសរសេរបញ្ជាក់ តាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ថា “ព្រឹកនេះ ខ្ញុំបានមើលភ្នំពេញប៉ុស្តិ៍ ចុះផ្សាយអត្ថបទមួយ មានចំណងជើងថា (លោកនាយករដ្ឋមន្ត្រីថា ការបោះឆ្នោតអាចធ្វើមិនបាន បើមានការ ច្របូកច្របល់) ហើយការបកស្រាយក្នុងអត្ថបទ នេះ គេចង់និយាយថា ខ្ញុំនឹងលុបចោល ឬពន្យារ ការបោះឆ្នោត នាពេលខាងមុខ។ ដោយមិន បាច់បកស្រាយច្រើន ខ្ញុំគ្រាន់តែបញ្ជាក់ថា ការ បោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ថ្ងៃ២៥ កុម្ភៈ ២០១៨ និងការបោះឆ្នោតជ្រើសសមាជិក រដ្ឋសភា ថ្ងៃ២៩ កក្កដា ២០១៨ ដែលបាន កំណត់រួចហើយ មិនមានអ្វីផ្លាស់ប្តូរទេ។ សង្ឃឹម ថា ភ្នំពេញប៉ុស្តិ៍នឹងរៀនស្តាប់របៀបអត្ថាធិប្បាយ របស់ខ្ញុំឱ្យបានច្បាស់នឹងមានការចេះដឹងច្រើន ជាងនេះ រាប់ទាំងក្រុមអ្នកវិភាគផងដែរ”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ លោកសម រង្ស៊ី អតីតប្រធាននៃ អតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅ ដោយនិរទេសខ្លួននៅក្រៅប្រទេស និងទើបតែ បានប្រកាសបង្កើតចលនាសង្គ្រោះជាតិ ជាមួយ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ មួយចំនួនទៀត ដើម្បីទាមទារឱ្យមានការ ដោះលែងលោកកឹម សុខា អតីតប្រធាននៃ អតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ ពន្ធនាគារពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយ បរទេស” និងឱ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ដើម្បីចូលរួមការបោះឆ្នោត២០១៨ នោះ ស្នើសុំឱ្យសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ពន្យារពេលបោះឆ្នោត ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ ដោយលោកបានលើកឡើង ថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនពន្យារពេល ការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ នេះទេ អំពើហិង្សានឹងកើតមានឡើង ហើយ កម្ពុជា នឹងត្រូវសហគមន៍អន្តរជាតិ មិនទទួល ស្គាល់។

លោកសម រង្ស៊ី បានសរសេរស្នើទៅសម្តេច ហ៊ុន សែន តាមរយៈបណ្តាញសង្គមធ្វីតធឺរ (twitter) របស់លោក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ដែលមានខ្លឹមសារថា “ខ្ញុំសូមធ្វើ សំណើនេះទៅលោកហ៊ុន សែន” សូមពន្យារពេល ការបោះឆ្នោតជាតិ ខាងមុខនេះ រហូតដល់យើង ធានាថា ការបោះឆ្នោតនេះ អាចបំពេញបាន ជាអប្បបរមាតាមបទដ្ឋានអន្តរជាតិ។ នេះនឹង ចៀសវាងបានទាំងអំពើហិង្សា និងកម្ពុជា ក្លាយ ជារដ្ឋឯកា ដែលសហគមន៍អន្តរជាតិមិនទទួល ស្គាល់”។

ទោះជាយ៉ាងណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានបញ្ជាក់ ថា ការដែលលោកសម រង្ស៊ី ស្នើសុំសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្យារពេលការ បោះឆ្នោត និងគំរាមថា មានអំពើហិង្សានោះ គឺជាល្បិចនៃក្តីអស់សង្ឃឹម និងឯកោរបស់លោក សម រង្ស៊ី ខ្លួនឯង ដែលបាត់បង់នូវការគាំទ្រ និងសេចក្តីទុកចិត្តពីសាធារណជន ហើយការ សុំពន្យារពេលការបោះឆ្នោត គឺជាការប្រឆាំង នឹងដំណើរការប្រជាធិបតេយ្យ ដែលតែងតែ ធ្វើការបោះឆ្នោតជាទៀងទាត់ និងប្រក្រតី ដែល បានចែងនៅក្នុងច្បាប់បោះឆ្នោត និងបានអនុវត្ត ជាទៀងទាត់ អស់រយៈពេល៥អាណត្តិ កន្លង មកហើយនោះ។

លោកផៃ ស៊ីផាន

លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរ បញ្ជាក់តាមគណនីហ្វេសប៊ុករបស់លោកនៅ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ថា “តបតាម ការលើកឡើងរបស់ទណ្ឌិតសម រង្ស៊ី តាមរយៈ ផ្សព្វផ្សាយក្នុងកិច្ចសុំសម្តេចតេជោ ពន្យារការ បោះឆ្នោត និងគំរាមថា មានអំពើហិង្សា និងការ ធ្វើឱ្យកម្ពុជា ឯកោនោះ គឺជាល្បិច នៃក្តីអស់ សង្ឃឹម និងឯកោ ដែលបាត់បង់នូវការគាំទ្រពី សាធារណជនដែលបានដកសេចក្តីទុកចិត្តពីការ ដឹកនាំរបស់ទណ្ឌិតសម រង្ស៊ី នេះឯង។ ជាពិសេស នៅពេលថ្មីៗក្នុងការបង្កើតចលនាសង្គ្រោះជាតិ របស់ទណ្ឌិតសម រង្ស៊ី។ ប្រជាពលរដ្ឋទាំងនោះ បានធ្វើការវាយប្រហារលើការដឹកនាំទណ្ឌិតសម រង្ស៊ី ដែលបង្ហាញពីធាតុកំសាករបស់ខ្លួន ក្នុង ការដឹកនាំ ក្រៅពីការរុញច្រាននឹងធ្វើឱ្យសមាជិក គាំទ្ររបស់ខ្លួនខាតបង់ទាំងទ្រព្យសម្បត្តិ ក៏ ដូចជាសន្តិសុខផ្ទាល់ខ្លួន រហូតដល់ជាប់គុក ឬ ជួបសេចក្តីស្លាប់ និងការបាត់បង់អនាគតពួកគេ នោះ រាប់ទាំងការរត់ចោលស្រុកផងដែរ។

-ការលើកឡើងជាសាធារណៈនេះ គឺក្នុង បំណងអូសទាញមតិសាធារណៈឱ្យគេយល់ច្រឡំ ដែលខ្លួនទណ្ឌិតសម រង្ស៊ី មានតម្លៃ និងអំណាច នយោបាយប្រហាក់ប្រហែលជាមួយសម្តេច តេជោ ក្នុងកិច្ចពិភាក្សា ការពិតនោះគឺគ្មានតម្លៃ ណាដែលសម្តេចតេជោ ផ្តល់ឱ្យតម្លៃពិភាក្សា នោះឡើយ ហើយខ្លួនលោកសម រង្ស៊ី គ្រាន់តែ ខ្លួនជាតួអង្គឧទ្ទាមរត់ចោលស្រុក ដែលគ្មាន ឥទ្ធិពល ឬទម្ងន់ឆ្លើយឆ្លងជាមួយសម្តេចតេជោ  នោះឡើយ។ ត្បិតលោកសម រង្ស៊ី ក៏ដូចជា CNRP មិនមែនជាភាគីជម្លោះប្រដាប់អាវុធ ឬនយោបាយនោះឡើយ គឺជាក្រុមល្មើសនឹង ច្បាប់ ដែលតុលាការផ្តន្ទាទោស។

-ការសុំពន្យារពេលការបោះឆ្នោត គឺជា ការប្រឆាំងនឹងដំណើរការប្រជាធិបតេយ្យ ដែល តែងតែធ្វើការបោះឆ្នោតនៅក្នុងកាលវិភាគ ទៀងទាត់ និងប្រក្រតី ដែលបានចែងនៅក្នុង ច្បាប់បោះឆ្នោត។ ប្រក្រតីភាពនេះ គឺអនុវត្ត ជាទៀងទាត់អស់រយៈពេល៥អាណត្តិកន្លងមក ហើយ។

-ការដាក់លក្ខខណ្ឌពន្យារពេលនៃការ បោះឆ្នោត ដែលមានអំណះអំណាងថា មាន ភាពចលាចល និងហិង្សា ព្រមជាមួយអន្តរជាតិ នឹងមិនទទួលស្គាល់ និងដាក់កម្ពុជា ឱ្យនៅឯកោ នោះ គឺជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យកម្ពុជា ក៏ដូចជាប្រឆាំងនឹងសិទ្ធិស្វ័យ សម្រេចរបស់ប្រជាពលរដ្ឋកម្ពុជានោះ មិនគិត ដល់ការនាំបរទេសមកលុកលុយដែនអធិបតេយ្យ កម្ពុជា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ថ្លែងជាសាធារណៈនូវថ្ងៃខែនៃការបោះឆ្នោតសកលរួចស្រេចហើយ។ រាជរដ្ឋាភិបាល មានកាតព្វកិច្ចក្នុងកិច្ចថែរក្សានូវកាលវិភាគ បោះឆ្នោតទៀងទាត់ និងអនុវត្តតាមច្បាប់បោះឆ្នោត រាល់តម្លៃ និងវិធានគ្រប់បែបយ៉ាង រាល់ អំពើប្រឆាំងណាមួយ អ្នកទាំងនោះនឹងត្រូវ ទទួលផ្តន្ទាទោសតាមច្បាប់”។

សូមរំលឹកដែរថា ជុំវិញកាលបរិច្ឆេទនៃ ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ជាច្រើន លើកច្រើនសារួចមកហើយថា នឹងប្រព្រឹត្តទៅ តាមកាលកំណត់ គឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ដោយគ្មានការផ្លាស់ប្តូរឡើយ។

កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ថ្លែង ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខកម្មករ-កម្មការិនីរោងចក្រ នៅតំបន់ទួលពង្រ ខណ្ឌ ពោធិ៍សែនជ័យ សម្តេចហ៊ុន សែន បញ្ជាក់ជាថ្មី ម្តងទៀតថា កម្ពុជា ត្រូវតែរៀបចំការបោះឆ្នោត ជាទៀងទាត់ ដោយសេរី យុត្តិធម៌ និងតម្លាភាព ដែលអាចទទួលយកបាន ទោះបីគ្មានគណបក្ស ប្រឆាំងចូលរួមក៏ដោយ ហើយក៏មិនចាំបាច់ឱ្យ បរទេសណាទទួលស្គាល់ការបោះឆ្នោតនេះ ក្រៅ ពីប្រជាជនកម្ពុជា នោះដែរ។

លោកសុខ ឥសាន

សម្តេចហ៊ុន សែន បានថ្លែងបញ្ជាក់នៅ ពេលនោះថា “លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នៅតែបន្ត ទោះមាន ឬគ្មានអ្នកណាក៏ដោយ អ្នកខ្លះបែរជាដៀមដាម ពូគ្រាន់តែប្រាប់ថា អ្នកដែលមិនត្រូវបានកាត់សិទ្ធិនយោបាយ គួរតែបង្កើតបក្សថ្មី ដើម្បីចូលរួមប្រកួតប្រជែង បែរជាគេឌឺឱ្យពូ ពូសូមផ្តាំទៅវិញ បើអ្នកឯង មិនចូល ក៏គេអត់ងាប់ដែរ សូមផ្តាំទៅ បើអ្នក ឯងមិនចូល គេក៏នៅតែបោះឆ្នោតដែរ កុំសង្ឃឹម ថា អាបក្សដែលគេរំលាយហើយ វារស់ឡើង វិញ អ្នកឯងចាំតែមើលទៅ! កាប់ថ្មចំណាំពីថ្ងៃ នេះទៅ ខ្ញុំក៏មិនចាំបាច់និយាយតទៅទៀតដែរ អ្នកចង់ចូលរួមក៏ជាសិទ្ធិរបស់អ្នក អ្នកមិនចង់ ចូលរួមក៏ជាសិទ្ធិរបស់អ្នក អ្នកចង់ទៅបោះឆ្នោត ក៏ជាសិទ្ធិរបស់អ្នក អ្នកមិនទៅបោះឆ្នោតក៏ជា សិទ្ធិរបស់អ្នក ប្រទេសនេះមិនមែនជាចំណាប់ ខ្មាំងរបស់អ្នកទេ ប្រទេសនេះជាប្រទេសរបស់ ប្រជាជនកម្ពុជា តែដល់ពេលគេបោះឆ្នោត ប្រជាជនទៅបោះឆ្នោត បក្សនយោបាយនានា ទាំងអស់ចូលរួមបោះឆ្នោត មិនមែនរង់ចាំអ្នក ទេ! អ្នកត្រូវចាំ ហើយខ្ញុំក៏មិនចាំបាច់លូកមាត់ ជាមួយអស់លោកអ្នកទៀតដែរ ហើយខ្ញុំយល់ ថា មន្ត្រីរបស់រាជរដ្ឋាភិបាល មិនគួរនិយាយតទៅ ទៀត ជាមួយនឹងពួកក្រៅច្បាប់នោះដែរ រឿង នេះវាតែប៉ុណ្ណឹង មាន់មិនរងាវ ព្រះអាទិត្យក៏ នៅតែរះ នេះគឺជារឿងពិតលើការជាក់ស្តែង បក្សនោះវាងាប់បាត់ទៅហើយ តើកម្ពុជាវា កំពុងតែងាប់ឬអី? នេះវាជាការពិតមួយ ប្រជាពលរដ្ឋអត់ខ្វល់ទេ ខ្វល់របស់គាត់ គឺតើអញមាន បាយឱ្យកូនស៊ីគ្រប់គ្រាន់អត់? អញមានសម្លៀកបំពាក់ឱ្យកូនចៅគ្រប់គ្រាន់អត់? អញមានមុង ភួយគ្រប់គ្រាន់អត់? រឿងអស់លោកអ្នកបង្កើត នូវកំហុសធ្ងន់ បង្កើតទៅដល់ក្បត់ជាតិ គប់គិត ជាមួយបរទេស អស់លោកអ្នកទទួលកំហុស របស់អស់លោកអ្នក អស់លោកអ្នកកុំទាញគេ ឱ្យទទួលកំហុសជាមួយ នោះគឺជារឿងអស់ លោកអ្នកទេ ខ្ញុំក៏មិនចាំបាច់ជ្រលក់មាត់។ ពេល ដែលយើងនិយាយថា គួរតែបង្កើតបក្សទៅ ជា ការផ្តល់យោបល់មួយ គេថាចាំបាច់ផ្តល់យោបល់ គេមិនបង្កើត អ្ហែងមិនបង្កើតទេ ម៉ែអញអី! មុខ ដូចម៉ែអញ ឯងចង់ទៅងាប់ឯណា ងាប់ទៅ! ប្រទេសនេះ ហើយសូមកុំភាន់ច្រឡំ យើងមិន បានដេញអ្នកឯងចេញទេ អ្នកឯងចេញទៅក្រៅ ស្រុកខ្លួនឯងតើ! អ្នកខ្លះចេញទៅចូលវិញ ហើយ ខ្ញុំក៏ដឹងតើ! គ្រាន់តែមិនទៅដេកផ្ទះ ទៅដេកផ្ទះ អ្នកនេះ ផ្ទះអ្នកនោះ អ្នកខ្លះចេញទៅត្រឹមបាង- កក គេថា អើយអញនៅស្រុកខ្មែរស៊ីស្រួលណាស់ ឥឡូវអញទៅនោះ ស៊ីពិបាកណាស់ ចេញទៅ ណាក៏លុយ ទៅនៅស្រុកគេមិនស្រួលទេ អញ មកវិញហើយ មកវិញបាត់! ចឹងទេ អ្នកឯងទៅ ងាប់ឯណាងាប់ទៅ អ្នកឯងចង់មកវិញ មានអ្នក ណាទៅហាមឃាត់ សូម្បីអ្នកនយោបាយ១១៨ រូប ដែលហាមឃាត់មិនឱ្យធ្វើនយោបាយ គេ ហាមឃាត់មិនឱ្យធ្វើនយោបាយតើ! គេមិនមែន ចាប់អ្នកឯងយកទៅដាក់គុកឯណា! អ្នកឯង ចង់មកៗ អ្នកឯងចង់ទៅៗ មានរឿងតែប៉ុណ្ណឹងតើ! អ៊ីចឹងសុំផ្តាំត្រឡប់ទៅវិញ មិនបង្កើត មិនមែន មុខដូចម៉ែខ្ញុំទេ ហើយចង់ទៅណាក៏ទៅៗ ប្រទេស នេះ មិនមែនជាចំណាប់ខ្មាំងអ្នកឯង រង់ចាំមើលៗ អ្នកខ្លះថា ចុងឆ្នាំហ្នឹង គេនិយាយគ្នាលួងចិត្ត ពីមួយថ្ងៃទៅមួយថ្ងៃ ចុងខែនេះដំណឹងល្អ គណបក្សយើងរស់ឡើងវិញ ដើមខែក្រោយ មេបក្ស មួយនោះ ចូលមកក្នុងប្រទេស អ្ហែងចាំមកទៅ អាពៅអើយ! បើភូតថ្លុក ភូតត្រពាំង កុំភូតឱ្យ សោះ យន្តការរៀបចំការបោះឆ្នោត គណៈកម្មាធិការរៀបចំការបោះឆ្នោត កំពុងតែរៀបចំបោះ នូវសន្លឹកឆ្នោត សម្រាប់បោះឆ្នោតសមាជិក ព្រឹទ្ធសភា យើងនឹងធ្វើឱ្យប្រទេសកម្ពុជាមួយ ដែលនឹងបន្តដំណើរលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការចាត់តាំងរៀបចំការបោះឆ្នោត ឱ្យបានទៀងទាត់ ដោយសេរី យុត្តិធម៌ និងមានតម្លាភាពដែលអាចទទួលយកបាន នេះ គឺជាកិច្ចការដែលខ្ញុំត្រូវធ្វើ ឯរឿងពួកក្បត់ជាតិ  គឺជារឿងរបស់តុលាការដែលកាត់ក្តីរួចហើយ ខ្ញុំមិនចាំបាច់ឱ្យយោបល់ទៅអ្នកនេះ ទៅអ្នក នោះទេ! ជួនកាលយើងមានបំណងល្អ តែគេ យល់ថា នោះគឺរឿងដែលយើងបង្ខំឱ្យគេធ្វើ មិនចាំបាច់ធ្វើទេ កុំធ្វើតាមហ៊ុន សែន មិនបាច់ ធ្វើទេ ហើយទៅងាប់ឯណាងាប់ទៅ អាហ្នឹង និយាយតាមមួយបែបអ៊ីចឹងហ្មង! និយាយស្រួល អានេះគិតថាយើងទន់ គេសង្កត់ងាប់ហើយ ហ៊ុន សែន ងាប់ហើយ ជិតងាប់ហើយ ចាំតែ ងាប់តើអាពៅ…”។

ជាមួយគ្នានេះ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ ទៅអតីតបក្សប្រឆាំងថា បក្សកាន់អំណាច មិន អាចងាកមកសម្របសម្រួលជាមួយពួកឧទ្ទាម ក្រៅច្បាប់ជាដាច់ខាត ព្រោះមកដល់ពេលនេះ គឺហួសពេលទៅហើយ ដោយសារតែកន្លងទៅ គឺពួកមេឧទ្ទាម ឬអតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) បានបំផ្លាញវប្បធម៌ សន្ទនាម្តងជាពីរដង ដែលនាំឱ្យធ្លាក់ខ្លួនធ្វើ អាយ៉ងបរទេសប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ រំលោភលទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋ ប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខរបស់ប្រជាជន ដែលមិន អាចអត់ឱនឱ្យបានឡើយ។ ចំណែកគណបក្ស ដែលស្លាប់ទៅហើយនោះ (អតីតគណបក្សសង្គ្រោះជាតិ) មិនអាចរស់វិញជាដាច់ខាត។

ដោយឡែក ចំពោះចលនាសង្គ្រោះជាតិ ដែលបង្កើតឡើងដោយលោកសម រង្ស៊ី និង អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ នោះ អ្នកនាំពាក្យបក្សកាន់អំណាច លោកសុខ ឥសាន ចាត់ទុកថា គឺជាចលនាខុសច្បាប់ ឬជា ចលនាឧទ្ទាម របស់ពួកឧទ្ទាមក្រៅច្បាប់។

លោកសុខ ឥសាន មានប្រសាសន៍ថា ការ បង្កើតអង្គការ ឬចលនាណាមួយក្រៅច្បាប់ វា គឺជាសកម្មភាពបែបឧទ្ទាម ហើយកម្ពុជា មិនទទួល ស្គាល់ចលនាខុសច្បាប់នោះទេ ទោះបីជាប្រទេស ណាទទួលស្គាល់ក៏ដោយចុះ ហើយប្រសិនបើ ប្រជាពលរដ្ឋកម្ពុជារូបណាចូលរួមក្នុងចលនា ខុសច្បាប់នេះ ក៏ជាការរួមចំណែកខុសច្បាប់ ដែរ។ ចំពោះពលរដ្ឋនៅក្រៅប្រទេសដែលចូល រួមជាមួយចលនានេះ គឺជាសិទ្ធិរបស់ពួកគេ តែប្រសិនបើពួកគេហ៊ានចូលក្នុងប្រទេសកម្ពុជា នឹងប្រឈមមុខជាមួយច្បាប់របស់កម្ពុជា។

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ លោក សុខ ឥសាន បានថ្លែងចំអកឱ្យលោកសម រង្ស៊ី  ថា ការបង្កើតចលនាសង្គ្រោះជាតិ ដែលជា ចលនាឧទ្ទាមក្រៅច្បាប់នោះ ជាការប្តូរយុទ្ធសាស្ត្រ ដែលគ្មានបានការរបស់ទណ្ឌិតអតីតមេបក្ស ប្រឆាំង។

លោកសុខ ឥសាន បានថ្លែងថា “ជាការ គួរឱ្យអស់សំណើចណាស់ ដែលទណ្ឌិតអតីត មេបក្សប្រឆាំង ធ្វើនយោបាយប្រកួតប្រជែង តាំងពីនៅក្នុងស្រុក រហូតរត់ចោលស្រុកនៅតែ ស្រែកថា ខ្លាំង នៅតែមានក្តីសង្ឃឹមទាំងអស់ សង្ឃឹមថា ខ្លួននឹងអាចចូលស្រុកមកចូលរួម បោះឆ្នោត នាខែកក្កដា ឆ្នាំ២០១៨ បាន។ នៅ ក្នុងស្រុកបានបរាជ័យផ្ទួនៗ ធ្ងន់លើធ្ងន់ ហៅ មិនឮ បែរជាថាមានសង្ឃឹមទៅវិញ គួរឱ្យហួស ចិត្តណាស់។ នេះវាគ្រាន់តែការឃោសនាបំប៉ោង សភាពការណ៍ពិត បន្លំមហាជន ប្រជាជន ឱ្យ យល់ច្រឡំ និងសម្រន់ការបាក់ទឹកចិត្តរបស់ពួក អ្នកអស់តួនាទី តំណែងតែប៉ុណ្ណោះ ។

ការប្តូរយុទ្ធសាស្ត្រថ្មីមកបង្កើតរបស់ដែល ហៅថា ចលនាសង្គ្រោះជាតិ ស្អីនោះ ដែលជា ចលនាឧទ្ទាមក្រៅច្បាប់ តើបានការស្អីទៅ? តើមានឥទ្ធិពលអ្វីចូលទៅក្នុងប្រទេស មានសង្ឃឹម អ្វីទៅ នៅក្នុងស្រុកមិនមានកំណើតផង ចុះ ដល់នៅក្រៅស្រុកមានលទ្ធភាពស្អីទៅបានការ នោះ? សរុបមក ចលនាដែលជាការប្តូរយុទ្ធសាស្ត្រនោះ នៅតែគ្មានបានការដដែល៕

ខៀវទុំ