Loading...

ប្រាជ្ញ ឆវ័ន្ត ទោះជោគជ័យសិល្បៈក៏មិនចោលតំណែងប៉េអឹម

​ dara chan​​ | ថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 14:36 pm

កាលពីថ្ងៃទី២ ខែកុម្ភះ កន្លងទៅនេះតារាភាពយន្តនិងជាតារាបង្ហាញម៉ូតរូបសង្ហាលោកប្រាជ្ញ​ ឆវ័ន្ត បានធ្វើខួបគម្រប់អាយុ២៤ឆ្នាំ យ៉ាងអធិកអធមនៅហាងButtom up កោះពេជ្រខណៈដែលលោកអះអាងថា ទោះបីជោគជ័យក្នុងអាជីពសិល្បៈក៏មិនបោះមុខតំណែងជាមន្ត្រីកងរាជអាវុធហត្ថ(ប៉េអឹម)ចោលដែរ។

លោកប្រាជ្ញ ឆវ័ន្ត បានថ្លែងឲ្យដឹងថា ចាប់តាំងពីបោះជំហ៊ានប្រឡូកក្នុងអាជីពសិល្បៈលោកមិនធ្លាប់ធ្វើខួបកំណើតជាទ្រង់ទ្រាយធំដុំបែបនេះទេគឺធ្វើក្នុងគោលបំណងបានជួបជុំមិត្តភក្ដិ បងប្អូន ព្រមទាំងដើម្បីលើករាសីខ្លួនឯងខណៈដែលអាជីពសិល្បៈកំពុងស្ទុះឡើងផងដែរ។លោកថា លោកបានបណ្ដែតខ្លួនក្នុងសិល្បៈតាមរយៈកម្មវិធីប្រឡងនៅក្នុងកម្មវិធី«ពេជ្រកំពុងឆ្នៃ»របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ២០១៣ ដែលលោកជាប់ខាងផ្នែកបង្ហាញម៉ូត។ឆវ័ន្ត បន្ថែមថា មួយរយៈចុងក្រោយនេះលោកក្តាប់បានទីផ្សារច្រើននៅក្នុងដៃទាំងផ្នែកបង្ហាញម៉ូតនិងសម្ដែងភាពយន្តខណៈដែលលោកធ្លាប់សម្ដែងនៅក្នុងភាពយន្តមួយចំនួនដូចជារឿង«លេខាថ្មី»«រឿងក្រមុំឆ្នាស់ប៉ះមេស្រុកឆ្នើម»និងកំពុងត្រៀមថតភាពយន្តខ្នាតធំថ្មីមួយទៀត។

តារារូបសង្ហាកម្ពស់១.៨៣ម៉ែត្រ និងទម្ងន់៧៥គីឡូ រូបនេះបញ្ជាក់ថា លោកនឹងប្រឹងប្រែងពង្រឹងអាជីពសិល្បៈបន្ថែមទៀតតែទោះជាយ៉ាងណាលោកក៏មិនបោះបង់តួនាទីជាមន្ត្រីកងរាជអាវុធហត្ថចោលដែរ។លោកថា លោកបានតស៊ូចូលបម្រើការងារជាមន្ត្រីប៉េអឹម​ រយៈពេលជាង៤ឆ្នាំមកហើយគឺលោកស្រលាញ់ការងារមួយនេះណាស់។ដូច្នេះទោះបីអាជីពសិល្បៈស្ទុះឡើងកម្រិតណាក៏លោកមិនបោះបង់ការងារមួយនេះចោលដែរ។ពោលគឺលោកចង់ចាប់អាជីពទាំងពីរនេះព្រមគ្នាតែម្ដង។

នៅក្នុងពិធីខួបកំណើតយ៉ាងកាលីបយប់មិញនេះលោកឆវ័ន្ត បានរៀបចំចំនួន៧តុ(៧០នាក់)ហើយភ្ញៀវភាគច្រើនជាមិត្តភក្ដិនៅកងរាជអាវុធហត្ថរួមជាមួយតារាល្បីៗមួយចំនួនផងដែរខណៈដែលលោករំពឹងថា ក្រោយធ្វើខួបនេះអាជីពសិល្បៈរបស់លោកនិងកាន់តែលេចធ្លោមួយកម្រិតថែមទៀត៕