Loading...

ក្រុមហ៊ុន Grab និង Samsung ចុះហត្ថលេខាលើអនុស្សណៈយោគយល់ ដើម្បីពន្លឿនការប្រើប្រាស់បច្ចេកវិទ្យា ក្នុងតំបន់អាស៊ីអាគ្នេយ៍

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០១៨​ | បច្ចេកវិទ្យា | | 0 | ម៉ោង 7:27 am

ប្រទេសសិង្ហបុរី ថ្ងៃទី30 ខែមករា ឆ្នាំ2018 ៖ Grab ដែលជាក្រុមហ៊ុនផ្តល់មធ្យោបាយធ្វើដំណើរ និងសេវាទូទាត់ប្រាក់ ដែលឈានមុខគេនៅអាស៊ីអាគ្នេយ៍ និង Samsung Electronics ដែលជាក្រុមហ៊ុនអេឡិចត្រូនិកធំបំផុតមួយនៅលើពិភពលោក បានប្រកាសនៅថ្ងៃនេះថា ពួកគេបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងរយៈពេលច្រើនឆ្នាំ ដើម្បីជំរុញការដាក់បញ្ចូលនូវប្រព័ន្ធឌីជីថលក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុន Grab និង Samsung នឹងធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមជាច្រើនដើម្បីនាំមកនូវអត្ថប្រយោជន៍នៃបច្ចេកវិទ្យា ដូចជាផ្ដល់ជូននូវសេវាកម្មដែលល្អប្រសើរជាងមុន និងបង្កើនឱកាសស្វែងរកប្រាក់ចំណូលកាន់តែប្រសើរឡើងសម្រាប់អតិថិជន និងដៃគូបើកបររាប់លាននាក់របស់ Grab ទូទាំងតំបន់អាស៊ីអាគ្នេយ៍។

Grab គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារនៃការធ្វើដំណើរប្រចាំតំបន់អាស៊ីអាគ្នេយ៍​​​ ដែលជាវិស័យមួយក្នុងចំណោមវិស័យសេវាកម្មអ៊ីនធឺណែត ដែលរីកលូតលាស់លឿនបំផុត ហើយត្រូវបានគេរំពឹងថា នឹងក្លាយជាវិស័យដែលមានប្រាក់ចំណូលដល់ទៅ 25ពាន់លានដុល្លារ នៅត្រឹមឆ្នាំ 2022 នៅក្នុងតំបន់នេះ។ នៅក្នុងការចូលរួមជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តដ៏ទូលំទូលាយនេះ ក្រុមហ៊ុន Grab និង Samsung នឹងបង្កើតនូវដំណោះស្រាយដែលផ្ដល់នូវលក្ខណៈងាយស្រួលនៅក្នុងវិស័យឧស្សាហកម្មដឹកជញ្ជូន មានរួមបញ្ចូលទាំងគម្រោងហិរញ្ញប្បទានខ្នាតតូចសម្រាប់ដៃគូបើកបររបស់ក្រុមហ៊ុន Grab ជាង2,3លាននាក់ ការបង្កើននូវបទពិសោធន៍ល្អៗដល់អតិថិជនទាំងនៅក្នុងការហៅរថយន្តតាក់ស៊ី ព្រមទាំងក្នុងពេលដែលគាត់កំពុងជិះ និងផ្ដល់ជូននូវដំណោះស្រាយក្នុងការធ្វើដំណើរផ្សេងៗទៀត។ ក្រុមហ៊ុនទាំងពីរនេះនឹងធ្វើការរួមគ្នាដើម្បីពង្រីកចូលក្នុងទីផ្សារ នៃការទូទាត់ប្រាក់តាមទូរស័ព្ទចល័ត តាមរយៈការផ្តល់ជូននូវមធ្យោបាយទូទាត់តាមទូរស័ព្ទដែលនឹងបំពេញតម្រូវការអតិថិជននៅអាស៊ីអាគ្នេយ៍។

លោក Anthony Tan នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Grab បានថ្លែងថា “អាស៊ីអាគ្នេយ៍ គឺជាទីតាំងនៃទីផ្សារកំពុងរីកចម្រើនលឿនបំផុតនៅលើពិភពលោក ប៉ុន្តែទីប្រជុំជននិងទីក្រុងតូចៗ មិនអាចចូលទៅកាន់កំណើនសេដ្ឋកិច្ចឌីជីថលបានឡើយ។ បច្ចេកវិទ្យាទូរស័ព្ទចល័តអាចជួយកាត់បន្ថយគម្លាតនៃហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចបន្ថែមទៀត។ ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានគំនិតច្នៃប្រឌិតថ្មីបំផុតរបស់ពិភពលោក ហើយយើងមានក្តីរំភើបរីករាយក្នុងការធ្វើជាដៃគូជាមួយពួកគេ ដើម្បីផ្តល់ឱកាសដល់ប្រជាជនកាន់តែច្រើននៅអាស៊ីអាគ្នេយ៍ នៅក្នុងការកែលម្អជីវភាពរស់នៅរបស់ពួកគាត់ និងផ្តល់នូវសេវាកម្មឌីជីថលកាន់តែច្រើនសម្រាប់អ្នកទាំងអស់គ្នានៅលើកម្មវិធី Grab” ។

លោក Sangchul Lee ជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនអេឡិចត្រូនិក Samsung ប្រចាំនៅអាស៊ីអាគ្នេយ៍ និងអូសេអានី បានមានប្រសាសន៍ថា “សម្រាប់ក្រុមហ៊ុន Samsung របស់យើង ការបង្កើតថ្មីៗដែលមានប្រយោជន៌ ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់អ្នកប្រើប្រាស់កាន់តែមានភាពប្រសើរឡើង គឺជាបេះដូងនៃអ្វីៗទាំងអស់ដែលយើងតែងតែធ្វើ។ យើងជឿលើ បច្ចេកវិទ្យាអ៊ីនធើណេតនៃអ្វីគ្រប់យ៉ាង (Internet of Things)។ អត្ថប្រយោជន៍ជាច្រើនបានត្រូវបាននាំមកដោយការតភ្ជាប់តាមឌីជីថលកាន់តែច្រើន ហើយយើងមានការរំភើបក្នុងការធ្វើជាដៃគូជាមួយក្រុមហ៊ុន Grab ដើម្បីផ្តល់ជូនអតិថិជនក្នុងតំបន់នូវដំណោះស្រាយឌីជីថលជាច្រើនសម្រាប់តម្រូវការប្រចាំថ្ងៃរបស់ពួកគេ។ តាមរយៈការសហការនេះយើងសង្ឃឹមថា នឹងស្វែងយល់ពីរបៀបដែលយើងអាចធ្វើការរួមគ្នា ដើម្បីទាញយកប្រយោជន៍ពីឱកាសកំណើនដ៏ធំនៃសេដ្ឋកិច្ចឌីជីថលនៅអាស៊ីអាគ្នេយ៍”៕