Loading...

នាយករដ្ឋមន្ត្រី បញ្ជាឱ្យចាត់ការរឿងលោកសម រង្ស៊ី ចុះកិច្ចសន្យាកាត់ដី៤ខេត្ត ឱ្យវៀតណាម

​ dara chan​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨​ | នយោបាយព័ត៌មានជាតិ | | 0 | ម៉ោង 3:20 am

ខេត្តកំពង់ចាម ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញ បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងចាត់ការតាមផ្លូវច្បាប់ ចំពោះករណីដែល លោកសម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលសព្វថ្ងៃជាប្រធានចលនា សង្គ្រោះជាតិ បានចុះកិច្ចសន្យាជាមួយលោកកុក ស ប្រធានចលនាយួនសេរី កាត់ដីចំនួន៤ ខេត្តរបស់កម្ពុជា ប្រគល់ទៅឱ្យវៀតណាម នៅ ពេលគណបក្សប្រឆាំង ឈ្នះឆ្នោត ដែលសម្តេចនាយករដ្ឋមន្ត្រី ចាត់ទុកជាអំពើក្បត់ជាតិ ព្រោះគ្មានអ្នកណាមានសិទ្ធិកាត់ដីកម្ពុជា ប្រគល់ទៅ ឱ្យបរទេសនោះទេ។

សម្តេចហ៊ុន សែន បានបញ្ជាបែបនេះ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានឆ្លងទន្លេទៅកោះប៉ែន ស្ថិតក្នុងភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម។

សម្តេចហ៊ុន សែន បានថ្លែងនៅពេលនោះ ថា “ឥឡូវរកឃើញហើយ ចាប់ផ្តើមបញ្ហាទៅ ចុះហត្ថលេខា កាត់ដីឱ្យគេ ៤ខេត្តឯណោះ រឿង ហើយ មិនតូចទេ រឿងនេះ ចោទហ៊ុន សែន កាត់ដីឱ្យវៀតណាម ដល់ឥឡូវរកឃើញចេញ មុខមកហើយ សន្យាបើគេឈ្នះ គេកាត់ដី៤ខេត្ត ដល់ទៅភ័យពេក ហៅមនុស្សចេញមកធ្វើជា វីដេអូឃ្លីប១ អានេះបញ្ជាក់ថា កុក ស ជាខ្មែរ ប័ណ្ណបើកបរក៏ជាខ្មែរ ប័ណ្ណស្អីប៉ុន្មានណោះ សុទ្ធតែ ជាខ្មែរ អ៊ីចឹងសុំឱ្យលោកកុក ស ធ្វើការបញ្ជាក់ ស្រាប់តែលោកកុក ស អត់ចេះខ្មែរមួយម៉ាត់ អានេះបានហៅថា ឆ្កួតលើគោក បង្ហាញនូវចំណុច ខ្សោយ អានេះដល់ភ័យពេក គឺវាបាត់ម្ចាស់ការ ដល់និយាយចេញមក អានោះនិយាយអង់គ្លេស ទាំងអស់ អ៊ីចឹងវៀតណាម ក៏វាចេះអង់គ្លេស ខ្មែរ ក៏វាចេះអង់គ្លេស ប៉ុន្តែរឿងអីអ្នកឯងចង់ បកស្រាយឱ្យខ្មែរស្តាប់ បែរជានិយាយអង់គ្លេស អត់ចេះខ្មែរ? រឿងហ្នឹងមិនតូចទេ ហើយបាន ទទួលស្គាល់ហើយតើ កាត់ដីឱ្យគេ៤ខេត្ត រឿង នេះ មិនតូចទេ ក្រសួងមហាផ្ទៃកំពុងតែធ្វើកិច្ចការងារនេះ ស្រាវជ្រាវលើសំណុំរឿងក្បត់ជាតិ១ ថែមទៀត។ ខ្ញុំករុណាខ្ញុំ ១តឹក ១ផឹង នៅចរចា ជាមួយគ្នានៅហ្នឹង ទាំងជាមួយវៀតណាម ទាំង ជាមួយថៃ ទាំងជាមួយឡាវ នៅចរចាគ្នានៅ ហ្នឹង ឯគេកាត់យ៉ាងស្រួល ៤ខេត្តទៅ រកឃើញ មុខហើយ អ្នកឯងចោទ ឥឡូវផុតពីចោទក្បត់ ជាតិខ្លួនឯងរហូតៗ អា១ គេឱ្យខ្ញុំធ្វើនេះ គេឱ្យ ខ្ញុំធ្វើនោះ ខ្ញុំត្រូវធ្វើនេះ ខ្ញុំមិនមែនធ្វើតាមចិត្ត នឹកឃើញទេ គេឱ្យខ្ញុំធ្វើ ហើយអ៊ីចឹងដឹកនាំខ្មែរ ទាល់តែគេប្រាប់ឱ្យធ្វើនេះធ្វើនោះ រួចមកជេរ គេសុទ្ធតែអាយ៉ងបរទេស ក្នុងពេលដែលខ្លួនឯង ធ្វើតាមបរទេសទាំងអស់ បរទេសគេឱ្យខ្ញុំធ្វើ អ៊ីចេះៗៗៗ។ ពាក្យសម្បថ គេអត់ឱ្យបរទេសមក ជ្រៀតជ្រែកអន្តរាគមន៍ចូលនយោបាយក្នុង ប្រទេស និងក្រៅប្រទេសរបស់កម្ពុជាទេ ឥឡូវ លេចចេញរឿងមួយដ៏អាក្រក់បំផុត ជួជាតិ បើ គេឈ្នះ គេហ្នឹងឱ្យអ្នកទាំងហ្នឹង ៤ខេត្ត ឥឡូវ ចេញមកទទួលស្គាល់ហើយតើ អាឃ្លីបវីដេអូ នោះ ឯកសារនេះចុះហត្ថលេខាត្រឹមត្រូវហើយ ហើយ កុក ស មិនមែនជាខ្មែរផង បើទោះបី អ្នកឯងជាខ្មែរ ខ្មែរនិងខ្មែរ ម៉េចបានចាំបាច់ចុះ ហត្ថលេខា? យើងសួរសំណួរអ៊ីចេះ បើខ្មែរដូច គ្នា រឿងអីចាំបាច់ចុះហត្ថលេខា? សួរតែប៉ុណ្ណឹង ទៅបានហើយ ឆ្លើយមក បើអ្នកឯងខ្មែរដូចគ្នា មានការចាំបាច់ចុះហត្ថលេខាទេ? ដូចខ្ញុំជាមួយ កាញារីទ្ធ ខ្មែរដូចគ្នា ចាំបាច់ចុះហត្ថលេខាធ្វើ អី? ឬក៏ខ្ញុំថា ជាមួយម៉ម សូណង់ដូ ប្រធាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិតេយ្យ ដែល គាត់នឹងក្លាយទៅជាបក្សមួយនៅពេលខាង មុខ ព្រោះទើបនឹងសន្និបាត ខ្ញុំជាមួយគាត់ មាន ការចាំបាច់ចុះហត្ថលេខាអី? រឿងដី រឿងស្អី? បើចុះហត្ថលេខា ចុះហត្ថលេខាគ្រាន់សន្យាជាមួយគ្នាចេះ ចុះហត្ថលេខាថា បោះឆ្នោតឱ្យ ត្រឹមត្រូវ ហើយបោះរួចហើយ ត្រូវទទួលស្គាល់ លទ្ធផលទាំងអស់គ្នា អាហ្នឹងជាកិច្ចសន្យានយោបាយរវាងបណ្តាបក្សនយោបាយ ខ្ញុំអាចធ្វើបាន តែម៉ម សូណង់ដូ អត់មានសិទ្ធិ ហើយខ្ញុំក៏អត់ មានសិទ្ធិ ទៅចុះហត្ថលេខាថា ចែកដីគ្នាយ៉ាង ម៉េចទេ ឬក៏បក្សនយោបាយខ្លះទៀត ដែល ទើបនឹងបង្កើតថ្មី ឬក៏បក្សចាស់ដែលមានរួចទៅ ហើយ រឿងអីទៅចុះហត្ថលេខារវាងខ្មែរ និង ខ្មែរ រឿងដីរបស់ជាតិ? បើកិច្ចសន្យានយោបាយ លើការបោះឆ្នោតឱ្យបានត្រឹមត្រូវ លើការបោះឆ្នោតរួចហើយត្រូវទទួលស្គាល់លទ្ធផលនៃការ បោះឆ្នោត ជួនកាល គេមានកិច្ចសន្យានយោបាយ ទាក់ទិននឹងថា បន្ទាប់ពីការបោះឆ្នោតហើយ ត្រូវធ្វើរដ្ឋាភិបាលចម្រុះជាមួយគ្នា ដោយប្រើប្រាស់រូបមន្តយ៉ាងម៉េច អីយ៉ាងម៉េច ក្របខ័ណ្ឌ គោលនយោបាយយ៉ាងម៉េច អីយ៉ាងម៉េច គេ អាចធ្វើទៅរួច ប៉ុន្តែរឿងអីអ្នកឯងថាខាងណោះ ក៏ខ្មែរ ឯងក៏ខ្មែរ ហើយទៅចុះហត្ថលេខាពីរឿង ដីធ្លីរបស់ជាតិ? សួរតែប៉ុណ្ណឹង គេអាចយល់ ហើយ ហើយរឿងហ្នឹង កុំភ្លេចណា រដ្ឋមន្ត្រី យុត្តិធម៌ ត្រូវចាត់ចែងរឿងហ្នឹងជាមួយមហាផ្ទៃ រឿងក្តីមួយនេះ រឿងធំណាស់ ជាផលប្រយោជន៍ ហើយនេះអំពើក្បត់ជាតិចេញមកច្បាស់ក្រឡែត ប៉ុន្តែយើងអត់ត្រូវធ្វើទទឹងទិសទេ ព្រោះត្រូវ ស៊ើបអង្កេតឱ្យបានហ្មត់ចត់ ហើយត្រូវដំណើរការ តាមយន្តការតាមផ្លូវច្បាប់ គ្មានអ្នកណាមាន សិទ្ធិកាត់ដីកម្ពុជា ឱ្យបរទេសទេ ហើយយើង កាន់តែមិនយល់រឿងអីខ្មែរនិងខ្មែរ ចុះហត្ថលេខា កាត់ដីឱ្យគ្នា ចែកដីឱ្យគ្នា ប្រគល់ដីឱ្យគ្នា រួច ហើយតាំងខ្លួនជាខ្មែរ ហើយចុះបើខ្មែរ ចាំបាច់ចុះ ហត្ថលេខាខ្មោចអី? វាទាល់តែជនជាតិបរទេស ឧទាហរណ៍ដាក់ទីតាំងកងទ័ពបរទេសលើដីខ្មែរ ត្រូវមានចុះហត្ថលេខាយ៉ាងម៉េច រយៈពេល ប៉ុន្មានអីប៉ុន្មាន? សូម្បីតែយើងវិនិយោគទុនពី បរទេស ក៏មានចុះហត្ថលេខា អ្នកឯងប្រើប្រាស់ ដីធ្លីនេះ បានរយៈពេលប៉ុន្មានឆ្នាំ? ហើយប្រើ ក្នុងគោលដៅអី? ត្រូវមានចុះហត្ថលេខាត្រឹមត្រូវ ហើយដីនៅតែជាដីខ្មែរ គ្រាន់តែឱ្យអ្នកឯងវិនិយោគ ដើម្បីបង្កើតការងារ និងបង្កើតផលិតកម្ម របស់យើងតែប៉ុណ្ណោះ តែមិនមែនជាការប្រគល់ ឱ្យជនបរទេស តាមរបៀបដូចដែលគេចុះហត្ថ- លេខាទេ កន្ទុយវាលេចមកហើយ អានេះគេ ហៅថា យីអ៊ុនដាក់ អារក្សជាន់ វាចេញមក មួយម្តងៗ អំពើក្បត់ជាតិមួយនេះរឿងអី? ឥឡូវ ចោទជាសំណួរមកមើល ចាក់វីដេអូឃ្លីបហ្នឹង យកមកមើល ហើយនិងយកកិច្ចព្រមព្រៀង ហ្នឹងមកពង្រីកឱ្យធំ ឱ្យបងប្អូនខ្មែរយើងមើល ផង បើថា កុក ស ជាខ្មែរ ហេតុអីចាំបាច់ចុះ ហត្ថលេខា? សំណួរនេះ វាងាយនៅលើគោក អ៊ីចឹងវាមានតែជនបរទេស ហើយអ្នកឯងកាត់ ដីឱ្យជនបរទេស វាចប់ហើយ អំពើក្បត់ជាតិ មិន អាចអត់ឱនបានទេ ទៅលើបញ្ហាផ្លូវច្បាប់ តែ រឿងនេះទុកឱ្យតុលាការចាត់ការ តែខ្ញុំគ្រាន់តែ បកស្រាយឱ្យឃើញ…”។

សម្តេចហ៊ុន សែន បានថ្លែងបន្តថា “ហើយ បន្ថែមលើនោះ អាទៅលួចចរចាស្ងាត់ៗទៅ ទៀត ខ្ញុំទើបភ្ញាក់ដែរៗ ឋានៈឧបនាយករដ្ឋមន្ត្រី ឋានៈរដ្ឋមន្ត្រីការបរទេស ទៅលួចចរចាស្ងាត់ៗ រួចហើយជេរគេ១ថ្ងៃ ជេរខ្ញុំសុទ្ធតែអាយ៉ងវៀតណាមៗ ប៉ុន្តែខ្លួនឯងទៅចរចាជាមួយវៀតណាម ស្ងាត់ៗ ឃើញទេ ម្នាក់មួយនោះអតីតឧបនាយករដ្ឋមន្ត្រី មួយទៀតរដ្ឋមន្ត្រីការបទេស ហេតុអី? ហេតុអីលោកឯងជេរខ្ញុំ ហើយយើង បានទទួលដំណឹងមកបន្ថែមទៀត អ្វីដែលហ៊ុន សែន មិនព្រម គេព្រម ហើយគេជួយសម្រួល ចំពោះអាណិកជនវៀតណាមនៅកម្ពុជា ថែម ទៀត ដើម្បីឱ្យបានទទួលសញ្ជាតិ ក្នុងពេល ដែលរដ្ឋាភិបាលហ៊ុន សែន អត់ទាន់បានផ្តល់ សញ្ជាតិឱ្យអាណិកជនទេ ព្រោះសញ្ជាតិចូល បាន ទាល់តែមានព្រះរាជក្រឹត្យ ប្រទេសខ្លះតានតឹងណាស់ ដើម្បីចូលសញ្ជាតិគេបាន លាសញ្ជាតិ ខ្មែរសិន ទើបទៅចូលសញ្ជាតិគេបាន ឯយើង ប្រទេសណាក៏ដោយ សុំចូលសញ្ជាតិ ទាល់គ្រប់ លក្ខខណ្ឌ ហើយត្រូវមានព្រះរាជក្រឹត្យរបស់ ព្រះមហាក្សត្រ ប៉ុន្តែហេតុអីបានគេទៅចរចា គ្នាស្ងាត់ៗ ហើយក្នុងពេលដែលអ្នកឯងជេរខ្ញុំ ថា ជាអាយ៉ងវៀតណាម រូបភាពមានទាំងអស់ អ្នកឯងចេញមកបដិសេធទៅ ចេញមកបកស្រាយ ទៅ ធ្វើអីកាលហ្នឹងៗ? គេធ្វើដោយបើកចំហ ឯងធ្វើលួចលាក់ លួចរហូតអានេះ អានេះចោរ តែម្តង បើនិយាយទៅចោរ អាមកផ្តួលរំលំ យើងក៏វាធ្វើចោរ អាទៅចុះហត្ថលេខាជាមួយ កុក ស ក៏ចោរ អាទៅចរចាសម្ងាត់ជាមួយរដ្ឋាភិបាល ក៏ចោរ ធ្វើរបៀបចោររហូត ហើយលួច លាក់។ ខ្ញុំនឹងសួរមេដឹកនាំវៀតណាម លើរឿង នេះ តើកាលហ្នឹង និយាយគ្នាពីរឿងអី? ខ្ញុំនឹង សួរ ខ្ញុំគ្រាន់តែចង់ដឹងថា ពេលហ្នឹងគេនិយាយ ពីអី? ខ្ញុំនឹងសួរ បើមិត្តវៀតណាម ស្មោះត្រង់ ជាមួយខ្ញុំ ជាមួយកម្ពុជា ពិតប្រាកដ តើពេល ដែលលោកហ្នឹងគាត់ទៅទស្សនកិច្ចនៅហាណូយ និងលោកហ្នឹងទស្សនកិច្ចនៅតៃនិញ និយាយ ពីអីខ្លះ? ប្រសិនបើវៀតណាមស្មោះត្រង់ជាមួយ ខ្ញុំ ខ្ញុំនឹងសួរវៀតណាម ខានស្អែកនឹងជួបគ្នា ជាមួយនាយករដ្ឋមន្ត្រីវៀតណាម ខ្ញុំនឹងសួរ ហើយខ្ញុំនឹងតាមសួររឿងហ្នឹងមានកំណត់ហេតុ អត់? ខ្ញុំសុំកំណត់ហេតុ ធម្មតាមានហើយ កុំ ឆ្ងល់ ធម្មតាគឺមាន ដល់ស្លន់ស្លោពេក ចាប់ផ្តើម យកមនុស្សមិនមែនខ្មែរ មកនិយាយតាំងខ្លួន ជាខ្មែរ តែអត់ចេះខ្មែរ វាចប់ត្រឹមប៉ុណ្ណឹងហើយ ប៉ុន្តែទោះបីជាអ្នកឯងខ្មែរមែនទៅចុះ តើចាំបាច់ចុះហត្ថលេខាប្រគល់ទឹកដីខេត្តនេះៗៗឱ្យ ធ្វើអី? ឱ្យវាច្បាស់កន្លែងហ្នឹង ទឹកកាន់តែថ្លា មើលឃើញកាន់តែច្បាស់អំពើភាពស្មោកគ្រោក របស់អ្នកឯង ដើម្បីគ្រាន់តែអំណាច សូម្បីតែ ផលប្រយោជន៍ជាតិ លើបញ្ហាទឹកដី អ្នកឯង អត់បានគិត ហើយអ្នកឯងជេរខ្ញុំសុទ្ធតែលក់ដី ព្រំដែនវានៅតែព្រំដែនហ្នឹង វាមានបាត់ទៅ ណាវា ខ្ញុំកើតឆ្នាំ៥២ ឯកូសាំងស៊ីន បាត់តាំងពី ៤៩ ហើយមកជេរខ្ញុំ ជេរម៉េចកើត វាអយុត្តិធម៌ ពេក សម្រាប់ខ្ញុំ! ខ្ញុំអត់មានទទួលខុសត្រូវលើ រឿងហ្នឹងទេ! ខ្មែរយើងទៅបោះឆ្នោតអនុបវាទ នៅក្នុងសភាបារាំងទៅទៀត កាលពីពេលហ្នឹង ខ្ញុំការពារតែទឹកដីដូនតាទុកឱ្យរាល់ថ្ងៃនេះ ជាពិសេស សម័យសម្តេចឪ ទុកឱ្យខ្ញុំការពារតែ ប៉ុណ្ណឹង បាត់ក៏ខ្ញុំមិនឱ្យបាត់ ទារថែមទៅយក ក៏ខ្ញុំមិនទារ ទារក៏គេមិនឱ្យដែរ លើកទ័ពទៅ ច្បាស់ជាមានសង្គ្រាមវ៉ៃគ្នាហើយ។ នៅទិសខាង លិច ពេលដែលអ្នកឯងចូលមក តម្រូវឱ្យខ្ញុំធ្វើ សកម្មភាពទៅដល់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ទៅដល់តុលាការឡាអេ ជាថ្មី ទៀត ពេលអ្នកឯងវ៉ៃចូល ខ្ញុំវ៉ៃវិញ មានទៅ ស្អី? ប៉ុន្តែហេតុអីបានជាគេមិនទាន់ទាំងបាន កាន់អំណាចផង បែរជាហ៊ានសន្យាកាត់ដី កាត់ ទឹកឱ្យគេយ៉ាងដូច្នេះ?…”។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០១៨ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នូវស្ពានឆ្លងទន្លេ ទៅកោះប៉ែន ស្ថិតនៅ ក្នុងភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម។

ស្ពានកោះប៉ែន ត្រូវបានសាងសង់ដោយ កូនខ្មែរសុទ្ធសាធ ដែលប្រើថវិកាផ្ទាល់របស់ រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ១៣លានដុល្លារ។ ស្ពានកោះប៉ែន គឺបានចាប់ផ្តើមសាងសង់ កាល ពីខែឧសភា ឆ្នាំ២០១១ ដែលមានបណ្តោយ ៧៧៩ម៉ែត្រ ទទឹង៩,២ម៉ែត្រ និងកម្ពស់ពី២៣ ទៅ២៤ម៉ែត្រ។ ស្ពាននេះឆ្លងកាត់ទន្លេមេគង្គ ពីភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុង កំពង់ចាម ទៅកាន់កោះកំពង់ត្រុំ ក្នុងភូមិសាស្ត្រ ឃុំកោះមិត្ត ស្រុកកំពង់សៀម។ ស្ពាននេះ ជា ចំណងដៃដ៏ពិសិដ្ឋសម្រាប់បងប្អូនប្រជាពលរដ្ឋ ប្រមាណជា២ម៉ឺនគ្រួសារ នៅលើប្រជុំកោះ ដូចជាកោះប៉ែន កោះមិត្ត និងកោះត្រុំ ជាដើម សម្រាប់ ការធ្វើដំណើរ និងការដឹកជញ្ជូន ដែលពីមុនមក ពួកគាត់ត្រូវធ្វើដំណើរដោយឆ្លងទូកដ និងឆ្លង ស្រឡាង។

សម្តេចហ៊ុន សែន បានសម្តែងនូវក្តីសប្បាយ រីករាយ និងអបអរសាទរចំពោះសមិទ្ធផលស្ពាន កោះប៉ែន ដែលបានសាងសង់ឡើងដោយស្នាដៃ កូនខ្មែរ និងប្រើប្រាស់ដោយថវិការាជរដ្ឋាភិបាល ដោយផ្ទាល់។ នេះជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលនានាជាច្រើន ដែលរាជរដ្ឋាភិបាល កសាងជូនបងប្អូនប្រជាពលរដ្ឋទូទាំង ប្រទេស។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ប្រាប់ដល់ប្រជាពលរដ្ឋថា ចាប់ពីពេលនេះតទៅ នៅពេលដែលកម្ពុជាយើង មានប្រាក់គ្រប់គ្រាន់ ហើយ គឺយើងអាចសាងសង់ស្ពានឆ្លងទន្លេ ដោយ ខ្លួនឯងបានហើយ។ នៅពេលខាងមុខនេះ កម្ពុជា នឹងសាងសង់ស្ពានជាច្រើនឆ្លងកាត់ទន្លេជាច្រើន ទៀត ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ សម្តេច ក៏បានថ្លែងអំណរគុណចំពោះ កងកម្លាំងវិស្វកម្មក្រសួងការពារជាតិ និងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តល់ថរិកាដល់ ការសាងសង់ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចូលរួមក្នុងការពិនិត្យ លើបច្ចេកទេសសាងសង់ឱ្យសម្រេចបានចេញ នូវសមិទ្ធផលស្ពាននេះ ដោយគ្មានភាគីបរទេស ណារួមចំណែកឡើយ។ សម្តេច ក៏បានអរគុណ ផងដែរដល់ម្ចាស់ស្រឡាងឆ្លងកាត់ទន្លេនេះ ដែលកន្លងមក ក្នុងអំឡុងពេលសាងសង់ស្ពាន គឺបានដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនមានការ គិតថ្លៃ។ ទន្ទឹមនឹងនេះ សម្តេចក៏សូមអភ័យទោសចំពោះប្រជាពលរដ្ឋ ដែលមានការរង់ចាំ យូរ ដោយសារការយឺតយ៉ាវពេលឆ្លងស្រឡាង ក្នុងពេលកំពុងដំណើរការសាងសង់ស្ពាន។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា តាមរយៈស្ពាននេះ លោកយាយ លោកតា និង បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងមិនមានការ លំបាកដូចកាលពីមុនទៀតទេ ពីព្រោះកាលពីមុន ពេលគាត់ឆ្លងកាត់ស្ពានប្ញស្សី គឺមនុស្ស ឆ្លងម្នាក់ ត្រូវអស់៥០០រៀល ម៉ូតូមួយ១៥០០រៀល ឡាន តូច ២ម៉ឺនរៀល និងឡានដឹកសព ១៥០ដុល្លារ ប៉ុន្តែចាប់ពីពេលនេះតទៅ បងប្អូនប្រជាពលរដ្ឋ មិនអស់ប្រាក់ទៀតទេ គឺទាំងការធ្វើដំណើរ និង ការដឹកជញ្ជូនទំនិញផ្សេងៗ។ ជាពិសេសជាង នេះទៀត គឺក្រោយពេលមានស្ពាននេះហើយ តំបន់កោះប៉ែន នឹងទាក់ទាញភ្ញៀវទេសចរបន្ថែម ទៀត ព្រោះតំបន់នេះ គឺជាកន្លែងទាក់ទាញ ទេសចរណ៍ស្រាប់។

សម្តេចហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មី ផងដែរថា សម្តេចនឹងបន្តដឹកនាំប្រទេសជាតិ មិនតិចជាង១០ឆ្នាំទៅមុខទៀត ដើម្បីរក្សា ការពារសន្តិភាព ការពារផលប្រយោជន៍ជាតិ ហើយសម្តេចបានអំពាវនាវបងប្អូនប្រជាពលរដ្ឋ គាំទ្រ និងបន្តបោះឆ្នោតឱ្យគណបក្សប្រជាជន- កម្ពុជា ជាបន្តទៀត។

ក្នុងឱកាសនោះដែរ សម្តេចហ៊ុន សែន ក៏បាននាំយកនូវសៀវភៅ ភិរម្យ អ៊ូ (ក្រមង៉ុយ) និងបណ្ឌិត អ៊ូ ចុង ចែកជូនលោកគ្រូ អ្នកគ្រូ ចំនួន ១៥៥២នាក់។ ជាមួយនេះ សម្តេចក៏បានត្រៀម ១១ម៉ឺនក្បាល សម្រាប់ចែកជូនដល់គ្រូបង្រៀន ទូទាំងប្រទេស ហើយសម្តេចនឹងនាំយកសៀវភៅនេះ ទៅចែកជូនសិស្ស និស្សិត ដែលកំពុង សិក្សានៅប្រទេសអូស្ត្រាលី ចំនួន ២៥០០ក្បាល ផងដែរ នៅក្នុងពេលសម្តេចអញ្ជើញទៅចូល រួមកិច្ចប្រជុំកំពូលអូស្ត្រាលី-អាស៊ាន ខាងមុខនេះ…”៕