Loading...

ប្រកាសកាត់ជំនួយខ្យល់ នាយករដ្ឋមន្ត្រីកម្ពុជា ប្រតិកម្មឆ្លើយតបលោកទូតអាមេរិក

​ dara chan​​ | ថ្ងៃសៅរ៍ ទី៣ ខែមីនា ឆ្នាំ២០១៨​ | នយោបាយព័ត៌មានជាតិ | | 0 | ម៉ោង 8:43 am

ខេត្តព្រះសីហនុ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន បញ្ចោញនូវប្រតិកម្ម ឆ្លើយតបទៅលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដែល បានប្រកាសពីការកាត់ជំនួយផ្នែកពន្ធដារ ខណៈ ដែលជំនួយលើវិស័យពន្ធដារនេះ បានបញ្ចប់ តាំងពីឆ្នាំ២០១៦ មកម៉្លេះ ទើបសម្តេចនាយក រដ្ឋមន្ត្រី បានហៅការប្រកាសកាត់ជំនួយរបស់ អាមេរិកនោះថា ជាការកាត់ជំនួយខ្យល់ ព្រោះ គ្មានផ្តល់ជំនួយអីសោះ បែរជាប្រកាសកាត់។

ប្រតិកម្មឆ្លើយតបរបស់សម្តេច ហ៊ុន សែន ទៅលោកឯកអគ្គរដ្ឋទូតអាមេរិក ខាងលើនេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចអញ្ជើញជួប សំណេះសំណាលជាមួយកម្មករ និយោជិត សរុប ប្រមាណ ២១១៩១នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ កាលពីព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨។

សម្តេចហ៊ុន សែន បានថ្លែងនៅពេល នោះថា “ម្សិលមិញមានការភ្ញាក់ផ្អើលខ្លាំង ណាស់ ខ្ញុំសូមនិយាយបន្តិចទៅចុះ ខ្ញុំទទួល ទូរស័ព្ទពីគង់ វិបុល ស្រាប់តែមានទូតប្រទេស មួយ ខ្ញុំមិនចាំបាច់និយាយ វាហួសចិត្ត គេអត់ បានផ្តល់ជំនួយឱ្យយើង អាហ្នឹង ស្រាប់តែគេ ប្រកាសផ្តាច់ជំនួយ ផ្តាច់ខ្យល់ តើជាកំហុស ទូត ឬក៏ហៅថា ទូតតំណាងឱ្យប្រធានាធិបតី ទូតតំណាងឱ្យរដ្ឋាភិបាល បានសេចក្តីថា ជំនួយ របស់គេបានយកមកអនុវត្តហើយ បានចប់ តាំងពីឆ្នាំ២០១៦ មានទាំងអគ្គរដ្ឋទូត មាន ទាំងស្អីទៅចូលរួមជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទៅបំពាក់មេដាយឱ្យអ្នកជំនាញការ ហ្នឹងទៅវិញបាត់តាំងពីឆ្នាំ២០១៦ មកប្រកាស ផ្តាច់ជំនួយឆ្នាំ២០១៨ ដើម្បីអី ? សុំអគ្គរដ្ឋទូត អាមេរិក និយាយឱ្យច្បាស់អ៊ីចឹងតែម្តង ឆ្លើយ សំណួរហ្នឹងមួយមើល តើឯកឧត្តមប្រកាសកាត់ ជំនួយកម្ពុជា ដែលគ្មានក្នុងពេលហ្នឹង ដើម្បីអី? តើនេះគឺជាការបំភាន់មតិ ដោយសារតែអ្វីដែល ឯកឧត្តមបានធ្វើ ឯកឧត្តមបានផ្សព្វផ្សាយតាម កាសែត តាមវិទ្យុសំឡេងសហរដ្ឋអាមេរិក ខ្ញុំ ត្រូវតែនិយាយប្រាប់ទៅប្រជាជនរបស់ខ្ញុំឱ្យបាន  ច្បាស់ ប្រជាជនកម្ពុជាទាំងឡាយ ទាំង១៦លាន នាក់ ត្រូវច្បាស់ថា យើងមិនបានទទួលជំនួយ អាមេរិក ទៅលើបញ្ហាវិស័យពន្ធដារទេ  ពីមុន គេធ្លាប់ផ្តល់នូវអ្នកជំនាញការទៅលើបញ្ហា ទាក់ទងរតនាគារ និងលើបញ្ហាពន្ធដារ ប៉ុន្តែ ជំនួយនេះ ត្រូវបានបញ្ចប់តាំងពីឆ្នាំ២០១៦ ហេតុអ្វីបានគេសរសេរថាផ្តាច់ជំនួយយើងនៅ ឆ្នាំ២០១៨? តើគោលបំណងជាក់លាក់លើបញ្ហា នេះជាអ្វី? ប្រហែលជាពិបាកឆ្លើយនឹងសំណួរ នេះ ខ្ញុំមិនយល់ បង្ហាញការមិនយល់ តើអ្នកមាន បំណងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ថាអ្នក គឺជាអ្នកផ្តល់ជំនួយ ហើយកាត់ជំនួយ ដោយ អ្នកមិនពេញចិត្ត ហើយនៅក្នុងលិខិតនោះ ក៏ បានបញ្ជាក់ថា ដោយសារតែអគ្គនាយកដ្ឋាន ពន្ធដារ បានរួមចំណែកធ្វើឱ្យលទ្ធិប្រជាធិតេយ្យ  ដើរថយក្រោយ ដោយសារតែអាកាំបូឌាដេលី  និងអាស៊ីសេរី អា២នាក់ហ្នឹងវាអត់បង់ពន្ធ យើង អត់បានបិទវាទេ ក៏ប៉ុន្តែវាអត់បានបង់ពន្ធ អា ២នាក់ហ្នឹងវានៅជំពាក់លុយយើង ហើយវារត់ ចោលទៅទៀត យើងមិនបានបិទទេ ប៉ុន្តែខ្ញុំចង់ សួរឯកឧត្តមឆ្លើយឱ្យបានច្បាស់មើល តើជំនួយ ដែលបានបញ្ចប់តាំងពីឆ្នាំ២០១៦ ហេតុអីបាន មកប្រកាសកាត់នៅឆ្នាំ២០១៨? បានសេចក្តីថា ខ្យល់សុទ្ធ ប៉ុន្តែខ្យល់នេះគឺជាកម្មវត្ថុនៃនយោបាយពិតប្រាកដណាស់ រឿងនេះគេចេះតែថា ចុះបើលោកឯងសរសេរសំបុត្រ ហើយលោក ឯងផ្សាយទៅតាមវិទ្យុរបស់លោកឯងទៀត រឿងអីមិនឱ្យខ្ញុំនិយាយ រឿងខ្ញុំ រឿងអីមិនឱ្យខ្ញុំ និយាយ នេះបើយោងទៅលើមិត្ត គឺជាការភូត កុហក ហើយនេះប្រធានាធិបតី ដូណាល់ ត្រាំ ទើបនឹងបង្កើតពានរង្វាន់ នៃសារព័ត៌មានភូតកុហក នៅលើពិភពលោកនេះ ទើបនឹងមាន ប្រទេសអាមេរិកទេ ទើបនឹងមានប្រធានាធិបតី អាមេរិកទេ ដែលគាត់ធុញទ្រាន់ជាមួយនឹង ការភូតកុហក ពីមុនគ្រាន់តែមានសារព័ត៌មាន ភូតកុហក ប៉ុន្តែឥឡូវមានអគ្គរដ្ឋទូតភូតកុហក អគ្គរដ្ឋទូតជិះឡានដាក់ទង់ជាតិ ហេតុអីបាន អគ្គរដ្ឋទូត មកប្រើប្រាស់នូវព័ត៌មានភូតកុហក  ហើយសរសេរជាណោតទូតមកទៀត ហើយ ផ្សាយតាមវិទ្យុសំឡេងសហរដ្ឋអាមេរិក អ៊ីចឹង ចាប់បង្ខំទៅឱ្យអគ្គនាយកពន្ធដារ ប៉ុន្តែអគ្គនាយកពន្ធដារនិយាយមិនឮខ្លាំងប៉ុន្មានទេ នាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយទើបឮ ខ្ញុំ ចង់ប្រាប់ប្រជាពលរដ្ឋរបស់ខ្ញុំទេ ដើម្បីកុំឱ្យជឿ ចំពោះអ្នកឯង ទោះបីជាអ្នកឯងតំណាងអ្នកណា គឺតំណាងប្រទេសរបស់អ្នកឯង ប៉ុន្តែអ្នកឯង មកនិយាយភូតប្រជាជនកម្ពុជា ជំនួយអត់ទាំង មានផង មកកាត់ខ្យល់ ប៉ុន្តែអ្វីដែលនៅពីខាង ក្រោយខ្នងពិតប្រាកដ គឺការមួលបង្កាច់ ដើម្បី បង្កើតចិត្តសាស្ត្រសម្រាប់ពួកអាងាប់ទៅ ចង់ ឱ្យវារស់ឡើងវិញ គ្មានផ្លូវទេ ! ប៉ុន្តែខ្ញុំអត់យល់ នូវអ្វីដែលថា សុខៗអត់មានជំនួយសោះ មក ប្រកាសកាត់ជំនួយ កាលពីមុន សុខៗប្រកាស ថា ឈប់ផ្តល់លុយដោះមីនហើយ ខ្ញុំឱ្យប្រកាស ភ្លាម រាជរដ្ឋាភិបាលនឹងដាក់លុយចូលជំនួស អាមេរិក បន្ទាប់ទៅខ្ញុំទៅជួបនាយករដ្ឋមន្ត្រីចិន  លី ខឺជាំង នៅឯហ្វីលីពីន នាយករដ្ឋមន្ត្រីចិនិ លី ខឺជាំង ថា ចិននឹងពង្រីកការផ្តល់ជំនួយលើ ការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ស្រាប់តែ ប្រកាសផ្តល់មកឱ្យវិញតែម្តង។ អ៊ីចឹងតើគោលដៅ ពិតប្រាកដគឺអ្វី? ខ្ញុំចង់ដឹងអាចំណុចនេះ អ៊ីចឹង ប្រសើរណាស់ប្រសិនបើលោកអគ្គរដ្ឋទូត ហេដថ៍ ឯកឧត្តម អាចបំភ្លឺបន្តិចបានទេ? យើងហ៊ានស៊ី ហ៊ានសង ហ៊ាននិយាយ សរសេរមក តើមូលដ្ឋានអី? អ្នកឯងផ្តល់ឱ្យខ្ញុំពីអង្កាល់? ផ្តល់រួចហើយ ហើយទៅវិញបាត់ហើយ មានទាំងគេបង្ហោះ រូបភាពតាម Fresh News បំពាក់មេដាយ ហើយត្រឡប់ទៅវិញ រួចហើយមកប្រកាស ផ្តាច់ ផ្តាច់ស្អីទៀត? បើរឿងវាចប់ហើយហ្នឹង! មានតែគោលដៅនយោបាយវ៉ៃប្រហារយើង តែប៉ុណ្ណោះ”។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា “ខ្ញុំផ្ញើសារជូនឯកឧត្តម ឯកអគ្គរដ្ឋទូត កុំធ្វើ ចរិតដូច វីល្លៀម ថូដ ដែលព្រះមហាក្សត្រ កំពុងតែទទួលភ្ញៀវ ខ្លួនបែរជាដើរលើកដៃ ឥឡូវ CNC ចាក់រហូត ចាក់មួយជីវិតៗ ដើម្បី ឱ្យឃើញឥរិយាបថ ខ្ញុំមិនមែនចង់សំដៅនិយាយ  ការទូតទេ ក៏ប៉ុន្តែដោយសារព័ត៌មានផ្សព្វផ្សាយ  ដ៏អាក្រក់មួយនេះ ខ្ញុំត្រូវតែវែក ហើយខ្ញុំត្រូវ ពន្យល់ប្រជាជនខ្ញុំ នេះជាកាតព្វកិច្ចដែលខ្ញុំត្រូវ ឱ្យប្រជាពលរដ្ឋកម្ពុជា យល់ឱ្យបានអំពីគោលបំណងរបស់អ្នកខាងក្រៅ បំផ្លាញយើង ដោយ របៀបម៉េច សូម្បីតែអត់មានឱ្យអីសោះ ក៏ប្រកាស ថា កាត់ជំនួយដែរ វាទៅរួចហើយ អ៊ីចឹងបើថា ធ្វើទូតអ៊ីចឹងៗ សូម្បីតែទូតចេះមួលបង្កាច់ សភាពការណ៍ហើយ ចុះទម្រាំអាព័ត៌មានផ្សព្វផ្សាយយ៉ាងម៉េចទៅទៀត? ហើយសុទ្ធសំបុត្រ ទូតទៀត សរសេរមក ណោតទូតតាមធម្មតា គេធ្វើទៅក្រសួងការបរទេស តែណោតទូត នេះ ផ្ញើមកអគ្គនាយកដ្ឋពន្ធដារ វាឆ្កុយទៅចេះ ទៅ គ្រាន់តែទម្លាប់ទូតមួយនេះក៏ខុសដែរ អគ្គនាយកដ្ឋានពន្ធដារ វានៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅទៀត បើថាមិនយល់អំពីកិច្ចការ  ទូតទេ គួរតែរៀនឡើងវិញ អ៊ីចឹងបានខ្ញុំចេះតែ និយាយ ខ្ញុំថា អ្នកខ្លះកើតនៅប្រទេស គ្រាន់តែ ប្រទេសអ្នកមានតែប៉ុណ្ណឹង ប៉ុន្តែខួរក្បាលក៏ មិនមែនខ្លាំងជាងយើងិអ្នកក្រហ្នឹងដែរ និយាយ ឱ្យពិត! អ៊ីចឹងទេខ្ញុំមិនមែនមាក់ងាយឯកឧត្តម ទេ ក៏ប៉ុន្តែដោយសារឯកឧត្តមនិយាយអាក្រក់  ធ្វើអាក្រក់ ហើយភូតប្រជាជនខ្ញុំ ខ្ញុំត្រូវមាន កាតព្វកិច្ចដើម្បីនឹងបកស្រាយ ពន្យល់ប្រជាជន របស់ខ្ញុំឱ្យយល់ បើមិនអ៊ីចឹងទេ ប្រជាជនថា អាមេរិក ចាប់ផ្តើមដាក់ទណ្ឌកម្ម គេផ្តាច់ជំនួយ ហើយ…ផ្តាច់ផេះ! បើ១សេនក៏អត់មានផងហ្នឹង រួចដើម្បីអី? គោលដៅធំ គឺនយោយ គឺគោលនយោបាយ អាហ្នឹងខ្ញុំសុំបញ្ជាក់ ឆ្លៀតបើកវង់ ក្រចកបន្តិច និយាយអាហ្នឹងម៉ង…”។

គួរបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ (GDT) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសរសេរ លិខិតមួយច្បាប់ជាភាសាអង់គ្លេស ជូនទៅដល់ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅរាជធានីភ្នំពេញ ដោយសម្តែងការភ្ញាក់ផ្អើល និងស្រងាក ចិត្តជាខ្លាំង ជុំវិញការប្រកាសរបស់អាមេរិក ផ្អាកជំនួយមកកាន់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដោយសារអគ្គនាយកដ្ឋានពន្ធដារ បានចូលរួម ធ្វើឱ្យលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ។

 លោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានសរសេរលិខិតផ្ញើទៅ កាន់ស្ថានទូតអាមេរិក ប្រចាំនៅរាជធានីភ្នំពេញ ដោយពន្យល់ថា ការផ្តល់ជំនួយនេះបានបញ្ចប់ តាំងពីខែធ្នូ ឆ្នាំ២០១៦ មកម៉្លេះ (២០០៩-២០១៦) ដែលពេលនោះ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំពីធីបំពាក់គ្រឿងឥស្សរិយយស  មេដាយសហមេត្រី ជូនលោក Bob Wenzed ជាប្រធានគម្រោង និងសហសេវិក ហើយ លោកឯកអគ្គរដ្ឋទូត William A. Heidt ក៏បានចូលរួមជាអធិបតីក្នុងពេលនោះផងដែរ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ។ ប៉ុន្តែសហរដ្ឋអាមេរិក បែរជាមកប្រកាសចេញ នូវការកាត់ផ្តាច់នេះម្តងទៀត នាពេលថ្មីៗនេះ ដែលបង្កឱ្យមានយល់ច្រឡំជាសាធារណៈថា អាមេរិកនៅតែបានផ្តល់ជំនួយ ដល់អគ្គនាយកដ្ឋានពន្ធដារ រហូតមកដល់ពេលបច្ចុប្បន្ន។

នៅក្នុងលិខិតរបស់លោកគង់ វិបុល បាន បញ្ជាក់ថា សូមស្ថានទូតអាមេរិកគួររៀនមើល សភាពពីកម្ពុជា និងសូមកុំនិយាយបំផ្លើសនាំ ឱ្យមានការបកស្រាយខុសរឿង ប៉ះពាល់ដល់ ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណាសម្តេចហ៊ុន សែន បាន  បញ្ជាក់ថា សម្តេចនៅតែមានចេតនារក្សាទំនាក់ទំនងល្អរវាងកម្ពុជា-អាមេរិក និងកំពុងរង់ចាំ ការឆ្លើយតបដើម្បីបន្តបេសកកម្មមនុស្សធម៌ រុករកអដ្ឋិធាតុទាហានអាមេរិក លើដីកម្ពុជា បន្ទាប់ពីសម្តេចបានប្រកាសផ្អាកមួយរយៈ។

សម្តេចហ៊ុន សែន បានថ្លែងថា “ខ្ញុំនៅតែ មានចេតនាដើម្បីកសាងនូវទំនាក់ទំនងល្អរវាង កម្ពុជា និងសហរដ្ឋអាមេរិក ហើយខ្ញុំកំពុងរង់ចាំ នូវការឆ្លើយតបត្រឡប់មកវិញ ដើម្បីខ្ញុំបន្តនូវ បេសកកម្មមនុស្សធម៌ ក្នុងការរុករកអដ្ឋិធាតុ និយាយ មួយពាក្យទៅ ឆ្អឹងខ្មោចរបស់កងទ័ពអាមេរិក ដែលមកឈ្លានពានកម្ពុជា នៅក្នុងចំណោម ៨៤នាក់ ហើយនៅសល់៤៩នាក់ទៀត…”។

សម្តេចហ៊ុន សែន បានបន្តថា “ដោយសារ តែសហរដ្ឋអាមេរិក បានធ្វើរឿងមិនគប្បីជាច្រើនមកកម្ពុជា ដូច្នេះកម្ពុជា ត្រូវតែផ្អាកការងារ ស្វែងរកអដ្ឋិធាតុនេះសិន ហើយសូមផ្តាំទៅ លោកជំទាវ គ្រីសហ្វីត ដែលកន្លងទៅ មកទីក្រុង ភ្នំពេញ ដោយសរសេរសំបុត្រមកខ្ញុំ ប៉ុន្តែក្នុង នាមជារាជរដ្ឋាភិបាល នៃប្រទេសអធិបតេយ្យភាព បានឆ្លើយតបថា មានទៅមានមក ប្រសិន បើដោះស្រាយបញ្ហាទាំងនេះឱ្យកម្ពុជា កម្ពុជា នឹងពិនិត្យមើល និងដោះស្រាយបញ្ហាទាំងនេះ ដើម្បីជួយរុករកអដ្ឋិធាតុកងទ័ពអាមេរិក ដែល នៅសេសសល់ រាប់ទាំងនៅកោះតាង ក្នុងលំហ សមុទ្រកម្ពុជា ផងដែរ…”។

សម្តេចហ៊ុន សែន បានសង្កត់ធ្ងន់ៗថា “កម្ពុជា មិនចង់ធ្វើសត្រូវជាមួយអ្នកណាមួយ នោះទេ គឺកម្ពុជា ចង់រាប់អានមិត្ត ក៏ប៉ុន្តែរឿង ចេះតែកើតឡើងម្តងហើយម្តងទៀត ដែល ស្ថានទូតអាមេរិក ចេះតែចេញសេចក្តីថ្លែងការណ៍ ដែលខុសនឹងការពិតទៅទៀត តើបំណងពិតប្រាកដស្អីទៅ? ហើយតើស្អីទៅដែលនៅពីក្រោយ? ទោះបីកម្ពុជាក្រ តែនៅមានសេចក្តីថ្លៃថ្នូររបស់ ខ្លួន ហើយប្រឆាំងដាច់ខាត មិនឱ្យមានការ ប្រមាថណាមួយនោះទេ កម្ពុជាជាប្រទេសឯករាជ្យ មានអធិបតេយ្យ យើងត្រូវតែរក្សានូវ កិត្តិយស សេចក្តីថ្លៃថ្នូរជាតិសាសន៍របស់យើង…”។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែម ថា ប្រទេសកម្ពុជា មិនត្រូវបានទទួលការប្រមាថ ឬការបំពានទេ ប្រជាជននៅក្នុងប្រទេសកម្ពុជា ទាំងមូល មិនត្រូវទទួលបាននូវការឆបោកណា មួយពីសំណាក់ជនបរទេសណាមួយនោះទេ ហើយ ជនបរទេសទាំងឡាយ មិនត្រូវមានចេតនាបំផ្លិចបំផ្លាញកម្ពុជា ជាដាច់ខាត៕