Loading...

សាហាវណាស់!!! ប្តីសតិមិនល្អ កាប់ប្រពន្ធស្លាប់ រួចចាក់សម្លាប់ខ្លួនឯងតាមក្រោយ ទុកកូន៣នក់រស់គ្មានទីពឹង

​ សោម សុភា​​ | ថ្ងៃសៅរ៍ ទី៧ ខែមេសា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 14:26 pm

ខេត្តមណ្ឌលគិរី ៖ ស្ត្រីម្នាក់ត្រូវបាន​ប្តីយកកាំបិតផ្គាក់​កាប់ស្ទើរតែដាច់កធ្លាក់ពីលើស្មា​ ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ក្រោយពីសម្លាប់ប្រពន្ធរួចហើយ ប្តីកំណាចបានសម្លាប់ខ្លួនឯងតាមក្រោយ បន្សល់ទុក្ខកូនតូចចំនួន៣នាក់ រស់គ្មានទីពឹង ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្រុមរកា ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា​ ករណីឃាតកម្មដ៏សាហាវនេះ បង្កឡើងដោយបុរសជាប្តី ឈ្មោះ ង្រេីម វីន ភេទប្រុស អាយុ៤៣ឆ្នាំជនជាតិព្នង លំនៅ ចំណែកជនរងគ្រោះជាប្រពន្ធ មានឈ្មោះ ក្លេីយ សុកេ អាយុ៤០ឆ្នាំ អ្នកទាំង២រស់នៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ មុនដំបូង មិនដឹងថា ជនបង្កមានរឿងអ្វីនោះទេ ស្រាប់តែបានកាន់កាំបិតផ្គាក់កាប់ប្រពន្ធ ត្រូវបំពង់ក១កាំបិត និងត្រូវកញ្ចឹងកពីក្រោយ ១កាំបិត ខណៈពេលជបរងគ្រោះកំពុងឈរបេះត្រួយស្អំ បណ្តាលឲ្យស្លាប់នៅក្រោមដើមស្អំ នៅជិតផ្ទះ។ ក្រោយពីកាប់សម្លាប់ប្រពន្ធរួចើយ ជនសង្ស័យបានយកកាំបិតចុងស្រួច អារកសម្លាប់ខ្លួនឯងតាមក្រោយ បណ្តាលឲ្យដាច់បំពង់ក​​ ស្លាប់ក្បែរគ្នា នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានបន្តថា ប្តីកំណាចដែលកាប់សម្លាប់ប្រពន្ធខ្លួនឯង ជាមនុស្សមានសតិមិនល្អ រយៈពេល៦ខែកន្លងមកហើយ ។


ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកើតហេតុ និងកំពុងធ្វើការពិនិត្យ ស្រាវជ្រាវរួចរាល់ បានសន្និដ្ឋានថា ជនបង្កជាប្តី ឈ្មោះអ្រើម វីន ពិតជាបានកាបើសម្លាបើប្រពន្ធខ្លួនឯងប្រាកដមែន មូលហេតុដោយសារមានសតិមិនល្អ ហើយបច្ចប្បន្នសាកសពអ្នកទាំងពីរ សមត្ថកិច្ចបានប្រគល់ឲ្យបងប្អូន សាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីបងប្អូន ជនជាតិភាគតិច៕