Loading...

Arsen Wenger បដិសេធសំណើធ្វើគ្រូបង្វឹកក្លឹប Real Madrid 3ដង

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨​ | កីឡាជាតិ | | 0 | ម៉ោង 9:43 am

លោកអាសេន វែងហ្គើរ (Arsen Wenger) អតីតគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal បានសារភាពថា លោកធ្លាប់បានច្រានចោលសំណើសុំធ្វើគ្រូបង្វឹករបស់ក្លឹប Real Madrid ចំនួន3ដងរួចមកហើយ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកកាសែត លោកអាសេន វែងហ្គើរ បាននិយាយថា ក្លឹបយក្សរបស់អេស្ប៉ាញមួយនេះ បានព្យាយាមបញ្ចុះបញ្ចូលលោក2ទៅ3ដង ទៅដឹកនាំ តែលោកបានបដិសេធ គឺមិនដាច់ចិត្តពីក្លឹប Arsenal។

លោកបានបន្តទៀតថា ក្លឹប Real Madrid បានសន្យាផ្តល់តំណែងឱ្យលោកលើសពីគ្រូបង្វឹកទៅទៀត គឺចង់ឱ្យគ្រប់គ្រងក្លឹបទាំងមូលតែម្តង។ ជាមួយគ្នានេះដែរ លោកក៏បានប្រាប់បណ្តាញផ្សព្វផ្សាយថា មិនមែនតែក្លឹប Real Madrid មួយប៉ុណ្ណោះទេ ដែលលោកធ្លាប់ច្រានចោល នៅមានក្លឹបជាច្រើនទៀត។

ចំពោះសំណួរដែលសួរថា តើលោកនៅបន្តអាជីពជាគ្រូបង្វឹកបាល់ទាត់ទៀតដែរឬទេ?  លោកអាសេន វែងហ្គើរ បាននិយាយថា ខ្ញុំត្រូវការសម្រាកមួយរយៈសិន។ លោកអាសេន វែងហ្គើរ បានចំណាយពេល22ឆ្នាំ រួមរស់ជាមួយក្លឹប Arsenal៕