facebook
facebook
Loading...

ចេនី រងការចោទដណ្តើមប្តីគេ

​ សោម សុភា​​ | ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨​ | តារាបរទេស | 47 | 0 | ម៉ោង 15:43 pm

មានដំណឹងល្ហៀងៗមកថា តារាឯកស្រីល្បីចេនី ធៀនផូសុវណ្ណ កំពុងតែត្រៀមចូលរោងការជាលើកទី២ ជាមួយបុរសវ័យក្មេង មិកគី នន្ទ អ័លភាជន៍ណៈ ប៉មផេត ដោយត្រៀមអញ្ជើញភ្ញៀវមកចូលរួម ២០០-៣០០តុ ស្រាប់តែមានគេចោទប្រកាន់ថា ចេនី ជាស្រីមុខក្រាស់ ដណ្តើមប្តីអ្នកដទៃទៅវិញ ។

ថ្មីៗនេះមានគេហទំព័រមួយវាយប្រហារចេនី ថា ធ្វើដូចខ្វះប្រុស ទើបដណ្តើមប្តីគេដូច្នេះ។ គេហទំព័រនោះ អះអាងថា អ្វីដែលគេសរសេរ សុទ្ធសឹងតែជាការពិតទាំងអស់។

គេហទំព័រនោះបានឱ្យដឹងថា មិកគី បានស្គាល់ក្លឹបហាត់ប្រាណ ៩១១ របស់ចេនី តាំងពីខែវិច្ឆិកា ២០១៧។ នៅថ្ងៃទី២២ ធ្នូ ២០១៧ មិកគី បានចូលរួមសកម្មភាពកម្សាន្តជាមួយ ចេនី ហើយថែមទាំងត្រូវបានមិត្តភក្តិចំអន់លេងថា អ្នកទាំងពីររៀបការអង្គាល់? ទោះជាដូច្នោះក៏ដោយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ គេសង្កេតឃើញ មិកគី បណ្តើរនាងអែន ជាភរិយាទៅចូលរួមពិធីរៀបការមិត្តភក្តិនៅឡើយ។

លុះមកដល់ថ្ងៃទី១៦ មករា ២០១៨ ស្រាប់តែគេឃើញមិកគី និងចេនី បង្ហោះរូបរួមគ្នា ក្នុងបណ្តាញទំនាក់ទំនងសង្គម។ ១០ថ្ងៃ ក្រោយបង្ហោះរូបស្និទ្ធស្នាលនេះរួច ស្រាប់តែ មិកគី និងអែន ត្រូវបែកបាក់គ្នាតែម្តង ដោយស្ថានភាព ភាគីប្រុសគ្មានកើតទុក្ខអ្វីឡើយ ខណៈដែលភាគីស្រីបង្ហោះសារថា ប្រគល់មិកគី ទៅឱ្យ ចេនី ជាផ្លូវការ។

ថ្ងៃទី២៧ មករា ២០១៨ មិកគី និងចេនី បង្ហោះឃ្លីបបង្ហាញឱ្យឃើញការប៉ះពាល់រាងកាយគ្នាយ៉ាងជិតស្និទ្ធ។

ថ្ងៃទី០៤ កុម្ភៈ ២០១៨ ចេនី ស្ថិតក្នុងរថយន្តរបស់មិកគី ដោយនាំគ្នាចូលសណ្ឋាគារ បន្តពីនោះ អ្នកទាំងពីរ ក៏ទៅញូវយ៉ក ដើម្បីផ្តេកផ្តិតស្នេហ៍ឆ្លងទិវានៃក្តីស្រលាញ់។

គេហទំព័រដដែលនិយាយថា ចេនី ពុំបានដណ្តើមប្តីអែន ទេ ព្រោះអែន ទេ ជាអ្នកប្រគល់មិកគី ទៅឱ្យ ចេនី ព្រោះបុរសដូចមិកគី គ្មានអ្វីសំខាន់សម្រាប់អែន ឡើយ។ គេហទំព័រដដែលបរិយាយថា ទោះជាគ្មានមិកគី ក៏អែន មានមិត្តភក្តិ មានសង្គមរបស់នាង មានក្រុមគ្រួសារ មានការងារធ្វើ និងមានសមត្ថភាព និយាយភាសាអង់គ្លេសយ៉ាងជំនាញ ហើយថា មិកគី កំពុងលោតចោលសំពៅ ទៅតោង សំប៉ាន ព្រោះអែន នៅក្មេង សាច់ឈាមនៅ ហំហួនជាង ចេនី ឆ្ងាយណាស់។

ទោះបីជាមានការចោទប្រកាន់យ៉ាងនេះក្តី តែនៅមិនទាន់ឃើញមានប្រតិកម្មពីចេនី នៅឡើយ។ ផ្ទុយទៅវិញ គេឃើញតែភាពផ្អែមល្ហែម រវាងចេនី និងមិកគី ប៉ុណ្ណោះ។

ចុងក្រោយនេះ មិកគី បង្ហោះពាក្យពេចន៍ សារភាពស្នេហ៍ចំពោះ ចេនី និងសន្យាថា ត្រៀមធ្វើជាស្រមោលអន្ទោលតាមប្រាណ។ ចំណែកចេនី ក៏ឆ្លើយតបវិញថា មិកគី ជាបុរសពេញលក្ខណៈ ជាសុភាពបុរសជាបុរសដែលធ្វើឱ្យនាងមានស្នាមញញឹម នឹងធ្វើឱ្យនាងលង់ស្នេហ៍…៕​

facebook