facebook
facebook
Loading...

តារា៣នាក់ ប្រជែងគ្នារកស៊ីលក់ដីឡូតិ៍

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | 40 | 0 | ម៉ោង 17:57 pm

ក្រៅពីច្រៀងសម្តែងកញ្ជ្រោកលើឆាកតន្ត្រីនោះ គេឃើញនៅពាក់កណ្តាលឆ្នាំ២០១៨ មានតារាចម្រៀងនិងសម្តែង៣រូប បានងាកមករកស៊ីផ្នែកអចលនទ្រព្យពុះដីឡូតិ៍លក់ ក្នុងនោះ មានកំពូលតារាចម្រៀងព្រាប សុវត្ថិ, តារាសម្តែងយុត្ថារ៉ា ឆាន្នី និងនាងរ៉ានូ ដែលសុទ្ធតែក្លាយទៅជាថៅកែលក់ដីនៅជាយរាជធានីភ្នំពេញ។

ព្រាប សុវត្ថិ ជាមួយការឈរជើងនៅហង្សមាស បាន២១ឆ្នាំ អ្នកចម្រៀងដែលល្បីបានយូរជាងគេនៅយុគសម័យថ្មីនេះ ច្រៀងបានជិត៤ពាន់បទ នៅហង្សមាស ហើយបទទាំងនោះ ល្បីសឹងគ្រប់បទទាំងអស់។ នៅខែឧសភា ឆ្នាំ២០១៨ នេះ ព្រាប សុវត្ថិ ដែលជាអ្នកសិល្បៈម្នាក់ ស្ថិតក្នុងចំណោមតារាដែលមានទ្រព្យជាងគេច្រើននោះ បានងាកទៅរកស៊ីពុះដីឡូតិ៍លក់ សម្រាប់ទំហំដី៣ហិកតារ នៅភូមិពីងពង់ ឃុំតំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលពុះ១ឡូតិ៍៥គុណ២០ តម្លៃ៣១០០ដុល្លារ ហើយពុះបានជាង៤០០ឡូតិ៍។

តាមប្រភពថា អស់ពីដីនេះ ព្រាប សុវត្ថិ នឹងបន្តទៅរកលក់នៅទីតាំងផ្សេងទៀត ប្រសិនបើជោគជ័យលក់ដាច់អស់គម្រោងទី១ មាន ឈ្មោះថា “មហាព្រហ្ម” នេះ ខណៈដែលអ្នកទិញបង់រំលស់ ក្នុង១ប្លង់ ត្រូវមានប្រាក់៤០%មុន និងបង់តាមក្រោយ១០០ដុល្លារ ជារៀងរាល់ខែ។

យុត្ថារ៉ា ឆាន្នី ពោះម៉ាយដែលលែងលះគ្នាជាមួយអ្នកនាងចន ច័ន្ទលក្ខិណា បន្សលបានកូនស្រីម្នាក់យ៉ាងស្រស់ស្អាតនេះ មានប្រពន្ធថ្មីទៀតហើយ ដែលភរិយាថ្មី ទើបសម្រាលកូនខ្ចី កាលពីខែមុន។ យុត្ថារ៉ា ឆាន្នី ដែលជាអ្នកផលិតកម្មវិធីទូរទស្សន៍ឱ្យប៉ុស្តិ៍បាយ័ននោះ បានងាកមករកស៊ីពុះដីឡូតិ៍ដូចលោកព្រាប សុវត្ថិ ដែរ  និងមានដីខ្លះលោកលក់ឱ្យគេ (គួកជេ)។ ជាមួយមុខរបរថ្មីនេះ លោកឆាន្នី កាក់កបខ្លាំង រហូតដល់លែងចង់សម្តែងរឿងដូចមុនទៀតផង។

រ៉ានូ អតីតតារាបង្ហាញម៉ូដក្នុងក្រុមផ្សំនេះ ទើបទិញវីឡា១នៅបុរីពិភពថ្មី តម្លៃជាង២០ម៉ឺនដុល្លារ ហើយនាងលែងអើពើជាមួយអាជីពសិល្បៈទៀតហើយ ព្រោះងាកទៅរកស៊ីពុះដីឡូតិ៍លក់វិញ ដែលនាងមានដីជាច្រើនហិកតារ និងទីតាំងផ្សេងៗគ្នា។

រ៉ានូ បានឱ្យដឹងថា ដីនិងទ្រព្យទាំងឡាយជារបស់ម្តាយនាងហើយ នាងគ្រាន់តែជាអ្នកគ្រប់គ្រង និងធ្វើការឱ្យគាត់ប៉ុណ្ណោះ។

ក្រៅពីតារាទាំង៣ដួងខាងលើនេះ ក៏មានអ្នកកំប្លែង CTN ១គូជាប្តីប្រពន្ធផងដែរ ដែលរកស៊ីគក់ជេលក់ដីធ្លីឱ្យគេ ដើម្បីបានប្រាក់កំប្លែងុនោះ គឺនាងខ្ញុង និងនាយកៃដ៕

facebook