facebook
facebook
Loading...

បារាំងមានប្រពន្ធខ្មែរ រស់លើដីកម្ពុជា 20ឆ្នាំ សរសើរសម្តេចហ៊ុន សែន ដឹកនាំប្រទេសជាតិ ឱ្យមានការរីកចម្រើន

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | 38 | 0 | ម៉ោង 17:18 pm

ភ្នំពេញ ៖ បុរសជាជនជាតិបារាំងម្នាក់ មានភរិយាជាជនជាតិខ្មែរ និងបានរស់នៅលើទឹកដីកម្ពុជា អស់រយៈពេលជាង20ឆ្នាំមកហើយនោះ បានសម្តែងនូវអារម្មណ៍រំភើប និងសរសើរពីស្នាដៃរបស់សម្តេចហ៊ុន សែន ក្នុងការដឹកនាំប្រទេសជាតិ ឱ្យមានការរីកចម្រើន។

ទាមរយៈវីដេអូឃ្លីបរយៈពេល3នាទី និង 53វិនាទី បុរសជនជាតិបារាំង ដែលនិយាយភាសាខ្មែរយ៉ាងច្បាស់ល្អ បានរៀបរាប់ថា “ហេឡូ ជម្រាបសួរបងប្អូនទាំងអស់គ្នា! ខ្ញុំសប្បាយចិត្តណាស់ បានបង្ហោះវីដេអូពីកំពង់ចាម ណែនាំឱ្យស្គាល់ខ្ញុំ ខ្ញុំឈ្មោះឆាន រីចឆឺសុន ហើយខ្ញុំស្នាក់នៅកំពង់ចាមសព្វថ្ងៃ ហើយខ្ញុំរស់នៅក្នុងប្រទេស ខ្មែរ 20ឆ្នាំហើយ ហើយមូលហេតុខ្ញុំបានបង្ហោះវីដេអូនេះ គឺខ្ញុំនឹកឃើញថា យើងជិតបោះឆ្នោត អ៊ីចឹងខ្ញុំចង់បង្ហោះពីគំនិតខ្ញុំខ្លះៗ ខ្ញុំមិនដែលមានហ្វេសប៊ុក មិនដែលស្អីតាមអនឡាញ ខ្ញុំមិនសូវចូលចិត្តស្អីអួតពីខ្លួន ហើយខ្ញុំក៏គ្មានពេលវេលាទៅឆែកលេងហ្វេសប៊ុកដែរ ខ្លាចញៀន អ៊ីចឹងខ្ញុំអត់លេងទេ អ៊ីចឹងដល់ខ្ញុំឃើញជិតដល់បោះឆ្នោត នឹកឃើញថា ខ្ញុំគួរតែមកបង្ហោះវីដេអូខ្លះៗ បងប្អូនយល់ពីចិត្តខ្ញុំ ជាបារាំង ដែលបានមកចូលសញ្ជាតិនៅប្រទេសខ្មែរ បានយកប្រពន្ធខ្មែរ ហើយបានមានកូន2នាក់ដែរ កូនខ្មែរ2នាក់ អ៊ីចឹងខ្ញុំស្នាក់នៅប្រទេសខ្មែរ ជិត20ឆ្នាំហើយ ហើយខ្ញុំស្រលាញ់ប្រទេសខ្មែរណាស់ ខ្ញុំស្រលាញ់បងប្អូនទាំងអស់គ្នា ខ្ញុំស្រលាញ់ប្រទេសខ្មែរ មែនទែន ហើយខ្ញុំចង់សរសើរដល់សម្តេចហ៊ុន សែន ផង បងប្អូនខ្ញុំខ្លះ ពេលដែលជិតដល់បោះឆ្នោត គេសួរខ្ញុំថា បោះឆ្នោតឱ្យពីណា? អ៊ីចឹងខ្ញុំសូមណែនាំឱ្យបងប្អូនទាំងអស់គ្នាដឹងពីគំនិតខ្ញុំថា ខ្ញុំប្រាកដជាបោះឆ្នោតឱ្យសម្តេចហ៊ុន សែន ហើយបងប្អូនខ្លះសួរថា តើហេតុអ្វី? ហើយខ្លះ គេក៏រញ៉េរញ៉ៃដែរ គេមិនមែនខាងខ្ញុំទេ គេខាងបក្សប្រឆាំង ប៉ុន្តែខ្ញុំតែងតែសួរពួកគាត់ថា 20 ឆ្នាំមុន ហើយឥឡូវខុសគ្នាអត់? ហើយដោយសារខ្ញុំមក 20ឆ្នាំមុន បានខ្ញុំឃើញផ្លូវមួយចំនួន អត់ទាន់ស្អាត ដូចនៅខាងនេះ យើងឃើញមានស្ពាន មានអី នេះស្ពានកំពង់ចាម វាស្អាតណាស់ ហើយនេះគឺជាសួនច្បារតាមមាត់ទន្លេ នៅកំពង់ចាម ចង់ឱ្យបងប្អូននៅភ្នំពេញស្គាល់ ប្រហែលមិនស្អាតដល់ភ្នំពេញ ប៉ុន្តែវាប្រហែលគ្នាដែរ តាមមាត់ទន្លេ ហើយខ្ញុំសូមសរសើរ ហើយសូមអរគុណដល់ចៅហ្វាយខេត្តមុន លន់ លឹមថៃ គាត់មនុស្សល្អ ហើយគាត់បានដោយសារការអនុញ្ញាតរបស់សម្តេចហ៊ុន សែន ហើយការណែនាំពីសម្តេចហ៊ុន សែន អភិបាលខេត្តគាត់ បានមកធ្វើមាត់ទន្លេយើងឡើងស្អាត…”។

បុរសបារាំងដដែល បានបន្តថា “បើខ្ញុំមានពេលថ្ងៃក្រោយ ខ្ញុំនាំឱ្យស្គាល់ផ្លូវយើងនៅកំពង់ចាមដែរ ដោយសារពីដើមផ្លូវវាមានជង្ហុកច្រើន ដំរីអាចដេកបាន ហើយធ្វើដំណើរក៏ពិបាក ហើយជំនាន់នោះ គឺជិះតែកង់ទេ អត់មានពីណាមាន លុយជិះឡាន ជិះអីទេ ប៉ុន្តែឥឡូវធ្វើដំណើរស្រួលណាស់ ផ្លូវវាស្អាត គេដាក់ភ្លើងដាក់អីតាមផ្លូវជាតិរហូត ហើយ20ឆ្នាំមុន អត់ហ៊ានដើរលេង ចេះតែខ្លាចចោរប្លន់ តែឥឡូវអត់មានទេ កំពង់ចាម យើងដើរម៉ោងប៉ុន្មាន ក៏បានដែរ ក៏សប្បាយដែរ មានហាងមានអីបើកដល់ជិតភ្លឺ ក៏មានដែរ អ៊ីចឹងខ្ញុំស្រលាញ់ប្រទេសខ្មែរ ហើយខ្ញុំចូលចិត្តនៅប្រទេសខ្មែរនេះ អ៊ីចឹងខ្ញុំសូមអញ្ជើញបងប្អូនទាំងអស់គ្នា ដើម្បីយោគយល់ មើលដូចខ្ញុំខ្លះដែរ កុំគិតតែនិយាយដើមអ្នកដឹកនាំរបស់យើង មើលទៅថា 20ឆ្នាំមុន ឬ ក៏30-40ឆ្នាំមុន ហើយឥឡូវវាយ៉ាងម៉េច? ខ្ញុំជឿថា ឱ្យតែពីណាចាស់ៗ គាត់ធ្លាប់បានឃើញ កាលពីជំនាន់មុន ហើយមកឃើញជំនាន់ឥឡូវ ឃើញថា វាខុសប្លែកគ្នាឆ្ងាយ។ អ៊ីចឹងខ្ញុំនិយាយតែប៉ុណ្ណឹង ហើយបើបងប្អូនចង់ដឹងពីគំនិតខ្ញុំថែមទៀត ចាំខ្ញុំបង្ហោះវីដេអូមួយទៀត ខ្លាចនិយាយយូរពេក បងប្អូនធុញខ្ញុំ។ អរគុណបងប្អូនទាំងអស់គ្នា ហើយខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា ហើយខ្ញុំសូមជម្រាបលាដល់បងប្អូនទាំងអស់គ្នា…”៕

facebook