facebook
facebook
Loading...

ពេជ្រ សោភា លោកសង្ឃសុំលេខទូរស័ព្ទ ចង់លែបខាយស្នេហា

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨​ | ព័ត៌មានសិល្បៈសន្ដិសុខសង្គម | 30 | 0 | ម៉ោង 18:36 pm

ភ្នំពេញ ៖ តារាចម្រៀងល្បីឈ្មោះពេជ្រ សោភា បានទទួលស្គាល់មានព្រះសង្ឃមួយអង្គ បានទូរសព្ទ័មករំខានបងស្រីនាង ដើម្បីសុំលេខទូរស័ព្ទនាង នាងតែនាងមិនឱ្យ ព្រោះសង្ឃអង្គនោះមានបំណងមិនល្អ ចង់លែបខាយស្នេហា មកលើនាង ដែលធ្វើឱ្យខូចសាសនា និងខូចដល់ ព្រះសង្ឃដទៃដែលគោរពធម៌វិន័យបានល្អ។

នៅក្នុងការលិវវើដេអូតាមទំព័រហ្វេសប៊ុក របស់នាងតារាងចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា បានបើកសំឡេងឱ្យការសន្ទនាជាមួយព្រះសង្ឃមួយអង្គ ដែលនាងមិនដឹងថា ជាព្រះសង្ឃពិត ឬក្លែងក្លាយ បាននិយាយជាមួយនាងរបៀបចែចង់ស្នេហា ដូចជាថា ឧបនិស្ស័យនឹងនាងចង់ទៅច្រៀងជាមួយនាង ចង់ណាត់នាងញ៉ាំបាយតែពីរនាក់ ជាដើម ដែលធ្វើឱ្យនាងនឹកហួសចិត្ត ហើយគិតថា បើធ្វើបែបនេះខូចសាសនាអស់ហើយ ព្រោះថ្វីត្បិតចូលព្រះវិហារ កាន់សាសនាយេស៊ូ គ្រីស្ត ក៏នាងគោរពព្រះពុទ្ធសាសនាជាសាសនា របស់រដ្ឋ។

អ្នកនាងពេជ្រ សោភា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ថា “លេខដែលលោកតេចូលហ្នឹង តេមកលេខបងស្រីខ្ញុំ និយាយរួមទៅ លោកហ្នឹងចង់បានលេខខ្ញុំ រហូតដល់បងខ្ញុំមិនឱ្យអ៊ីចឹងទៅ គាត់ថា បើមិនឱ្យលេខពេជ្រ សោភា ទៅគាត់ទេ គាត់ទូរស័ព្ទអ៊ីចឹងរហូត ជួលកាលប្តីប្រពន្ធគេនៅជាមួយគ្នា សួរគេធ្វើអីខ្លះ? ហើយមិនមែនធម្មតា ម៉ោងបីម៉ោងបួន គាត់មកពីច្រៀងជាមួយខ្ញុំដល់ផ្ទះ យើងមិនគេងហើយៗគាត់តេរំខាន អ៊ីចឹងៗ។ សម្រាប់ខ្ញុំមានពេលខ្លះ ខ្ញុំធ្លាប់លើកជំនួសបងស្រីខ្ញុំដែរ ខ្ញុំសួរថា តេជគុណមានការអីគេដែរ សម្រាប់តែលោកឆ្លើយមកថា ស្តាប់បទចម្រៀងរាល់ថ្ងៃចង់ឱ្យករុណាច្រៀងឱ្យស្តាប់។ ខ្ញុំថតសំឡេងទុកទៀត ខ្ញុំថា អ៊ីចឹងៗអត់ល្អ សម្រាប់ខ្ញុំផ្ទាល់មិនមែនខ្ញុំចង់បញ្ចោញព័ត៌មាន អ៊ីចឹងទេ ដោយសារតែមួយរយៈហ្នឹងនៅលើ ហ្វេសប៊ុកអត់មានប្រធានបទអីទេ បើកហ្វេសប៊ុកឃើញតែរឿងឥតប្រយោជន៍ ហើយអាសូរតែរឿងពាក់ព័ន្ធអី វាអត់មានអីមើលសោះតែម្តង។ ពេលគាត់តេមកអ៊ីចឹង គាត់ធ្វើអ៊ីចឹង សួរថា ខូចអីគេ? ខ្ញុំនិយាយឱ្យត្រង់ យើងត្រូវចាំ យើងបួសហើយ យើងឱ្យស្ងប់ទៅ សម្រាប់ខ្ញុំ កុំសង្ឃឹមថា អ្នកឯងមានស្អីប៉ុនណាក៏ដោយ អ្នកឯងបួសធ្វើជាលោក ហើយកុំមករញ៉េរញ៉ៃជាមួយខ្ញុំ។ និយាយរួម លោកហ្នឹងចេញមកញ៉ែ តែម្តងឆាប់ចប់។ សម្រាប់ខ្ញុំៗទទួលស្គាល់ថា ខ្ញុំអ្នក ជហុរចហ នៅយេស៊ូ ខ្ញុំនិយាយត្រង់ ប៉ុន្តែ សម្រាប់ខ្ញុំរស់នៅបច្ចុប្បន្នរាល់ថ្ងៃឃើញប៉ុន្មាន ករណីហើយៗចង់និយាយថា មានលោកខ្លះ លោកល្អ តែដល់ប៉ុន្មានអង្គទៀ តធ្វើឱ្យគេវ៉ៃ តម្លៃទៅលើរឿងហ្នឹងថា លោកមិនគួរឱ្យទុក ចិត្តទេ ដល់អ៊ីចឹងទៅ ព្រះពុទ្ធសាសនា អ្នកខ្លះថា លែងចង់ធ្វើបុណ្យហើយ”៕

(ព៏័ត៌មានលម្អិត សូមអានកាសែតនគរធំ)

 

facebook