Loading...

វិធីធ្វើអម្ពិលត្រាំ ឱ្យស្រួយឆ្ងាញ់

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨​ | វិជ្ជាមេផ្ទះ | | 0 | ម៉ោង 15:08 pm

ស្ត្រីមេផ្ទះមួយចំនួន ធ្លាប់ធ្វើអម្ពិលត្រាំពិសា តែបញ្ហានៅត្រង់អម្ពិលត្រាំ មិនសូវឆ្ងាញ់ ដោយសារសាច់វាផុយជ្រាយ មិនស្រួយ។ ដូច្នេះ នៅពេលនេះ យើងសូមណែនាំវិធីធ្វើអម្ពិលត្រាំ ឱ្យស្រួយឆ្ងាញ់ ដូចខាងក្រោម ៖

-ដំបូង ត្រូវយកកំបោរក្រហម (កំបោរ ដែលចាស់ៗពិសាជាមួយស្លាម្លូ) បន្តិច មករំលាយក្នុងទឹក ក្នុងបរិមាណល្មមដែលអាចត្រាំអម្ពិលលិច។

-យកអម្ពិលកួរចាស់ មកបកសំបកចេញឱ្យអស់ រួចដាក់ចូលត្រាំក្នុងទឹកកំបោរ។

-ដាក់ស្ករត្នោត ១ស្លាបព្រាបាយ ចូលក្នុងខ្ទះ ដោយបើកភ្លើងតិចៗ រហូតដល់ឡើងពងក្រហមឈ្ងុយ ចាក់ទឹកចូល រួចបើកភ្លើងបន្ថែមរហូតដល់ទឹកពុះ រួចបិទភ្លើងទុកវាឱ្យត្រជាក់។

-ស្រង់អម្ពិលចេញពីទឹកកំបោរ ដាក់ចូលកែវធំល្មម ឬក្រឡដែលអាចត្រាំអម្ពិលបាន រួចចាក់ទឹកស្ករដែលរម្ងាស់រួចនោះចូលឱ្យលិចអម្ពិល ហើយគ្របក្រឡទុកចោលរយៈពេល២-៣ថ្ងៃ អាចយកមកពិសាបានហើយ។

-ពេលយកអម្ពិលត្រាំ មកពិសា អាចចុចជាមួយអំបិលម្ទេស នឹងមានរសជាតិកាន់តែឆ្ងាញ់៕