facebook
facebook
Loading...

សម្តេចហ៊ុន សែន ព្រមានដកមន្ត្រីយោធា២រូប ករណីលោកសង្ឃឆាន់ពោត

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | 53 | 0 | ម៉ោង 14:44 pm

ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង២៤៨.៥៣គីឡូម៉ែត្រ ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានព្រមានបណ្តេញបុគ្គល២នាក់ ចេញពីជួរកងទ័ព គឺលោកផែង វណ្ណៈ និងលោកខាន់ ចាន់សុផល បើនៅតែយករឿងអតីតព្រះចៅអធិការវត្តឆាន់ពោតស្ងោរ នៅខេត្តបន្ទាយមានជ័យ មកផ្សព្វផ្សាយទៀត។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា “អ្នកដែលពូកែបង្កើតរឿង ផែង វណ្ណៈ នេះមួយ ទៅសម្ភាសន៍ខាងលោក ល្មមបានហើយ ឯទី២ ខាន់ ចាន់សុផល ទៅសម្ភាសន៍ខាងស្រី វាមិនខុសពីការចាប់សង្អារបញ្ជល់គ្នាទេ បង្កើតរឿងវែងឆ្ងាយដល់ណាទៀត ហើយ២នាក់នេះ សុទ្ធតែជាមន្ត្រីយោធា បើអស់លោកនៅតែបន្តរបៀបនេះ គឺអស់លោកមិនខំរម្ងាប់អធិករទេ ហើយរឿងបុគ្គល២នាក់ ធ្វើឲ្យកក្រើកមេឃ រញ្ជួយផែនដី តើមានផលចំណេញអីទៅ ខាងព្រះសង្ឃក៏បានទទួលវិន័យរួចទៅហើយ ឯខាងស្ត្រី ក៏ទទួលភាពអាម៉ាសច្រើនណាស់ទៅហើយ តើខ្ញុំអាចសុំបានទេអស់លោកអ្នកលេងហ្វេសប៊ុកទាំងឡាយ បង្ករឿងដល់ណាទៀត ហើយតាមដឹង ខាន់ ចាន់សុផល ជាមួយផែង វណ្ណៈ អ្នកលេងហ្វេសប៊ុកដូចគ្នា តែអត់ត្រូវគ្នាទេ ១. ផែង វណ្ណៈ ទៅសម្ភាសន៍លោកសង្ឃ ដល់នាងនោះទប់ចិត្តមិនបាន បង្ហោះទាំងអស់ ទាំងសារសំឡេង ទាំងស្អីអស់ទៅ ហែក១រឿងទៅ ដល់ខាន់ ចាន់សុផល បានឃើញរឿងហ្នឹងដូចជាស្រួល ទៅបញ្ឆេះខាងស្រី ១រឿងទៀតទៅ បង្កើតវគ្គទី១ វគ្គទី២អី បើយ៉ាងដូច្នេះ តើដំណើរជាតិរបស់យើងវាយ៉ាងម៉េច បើគ្រាន់តែរឿងប៉ុណ្ណឹង ហើយព្រះពុទ្ធសាសនាមិនគប្បីអាប់ឱន ទៅតាមរយៈការប្រព្រឹត្តអំពើមិនគប្បីចំពោះសង្ឃ១អង្គ ឬ២អង្គទេ ហើយស្ត្រីខ្មែរ ក៏មិនគប្បីត្រូវបានបង្ខូចកិត្តិយស ដោយសារទង្វើខុសឆ្គងរបស់ស្ត្រីម្នាក់ ឬ២នាក់ដែរ តើខ្ញុំអាចសុំបានទេពីមន្ត្រីយោធាទាំង២នេះ បើសុំមិនបាន ជម្រើសដែលនៅសេសសល់ មានតែដេញចោលពីជួរកងទ័ព ឲ្យទៅធ្វើអ្នកលេងហ្វេសប៊ុកបណ្តោយទៅ កុំឲ្យវានៅក្នុងកងទ័ព ចង្រៃទ័ពតទៅទៀត… អាទាហានហ្នឹង វាអត់ការងារធ្វើឬយ៉ាងម៉េច ស័ក្តិប៉ុន្មានអា២នាក់ហ្នឹង ចាំមើលមើល៍ សួរទៅទាបាញ់ ទៀ បាញ់ រអ៊ូ ព្រោះទៀ បាញ់ គាត់នៅខេត្តសៀមរាប ខ្ញុំថាទាហានបាញ់ឯងតើ បាញ់ ថាអត់ដឹងផង ដល់សួរទៅឆាយ សុីណារិទ្ធ ឆាយ សុីណារិទ្ធ ថាផ្ទេរទៅបុគ្គលិកអគ្គបញ្ជាការ រួចហើយ បន្ទាប់ទៅ ឆាយ សុីណារិទ្ធក៏បានបាញ់មកវិញថា នៅកងទ័ពមែន ផែង វណ្ណៈ ហើយខាន់ ចាន់សុផល ក៏នៅកងទ័ព ចឹងទេបើអស់លោកលេងតែអ៊ីចឹងៗ អារឿងមនុស្ស២នាក់សោះ គ្នាបានជាចឹងទៅហើយ គួរអាណិតគ្នាផងបានទេ មនុស្សណាដែលមិនប្រព្រឹត្តខុសនោះ តែគ្រាន់តែទុកពេលវេលាឲ្យគ្នាកែប្រែទៅបានហើយ បានទេ ចង់ឈ្នះចង់ចាញ់ ហើយបើចង់ឈ្នះចាញ់ ឲ្យគាត់ឈ្នះចាញ់តែ២នាក់ហ្នុងទៅ កុំយើងទៅបង្ហោះរឿង កើតចេញប៉ុនពិភពលោកនោះ ហើយមានអ្នកបកស្រាយពីខាងក្រៅប្រទេស ខ្ញុំក៏ចេះតែស្តាប់ទៅ ក៏ប៉ុន្តែរឿងបកស្រាយពីខាងក្រៅប្រទេស គឺជារឿងមួយ ជាសិទ្ធិបញ្ចេញមតិ ក៏ប៉ុន្តែមិនសមមន្ត្រីយោធារបស់ឯង ទៅចាប់សង្អារបញ្ជល់គ្នា មួយទៅប្រាប់លោក ឯមួយទៅជេរលោក នែអាស្រិល វណ្ណា អានេះទៅចេះ អាហ្នឹងសមតែប៉ុន្មានដំបង ទៅនិយាយចឹងៗ វាអត់សីលធម៌ ថាគ្នាវាខុសទៅហើយ ឯងទៅដណ្តើមខុសទៅទៀត ចឹងគួរតែដាក់ទោសអា២នាក់ហ្វេសប៊ុកនេះ មន្ត្រីយោធា ហេតុអីបានវាបង្កើតរឿងចឹងឡើង ខ្ញុំអំពាវនាវប្រជាពលរដ្ឋរបស់យើងស្ងប់បានទេ ហើយបើគេក្តីក្តាំគ្នានៅតុលាការ ទុកឲ្យគេក្តីក្តាំគ្នានៅតុលាការទៅ ហើយពេលនោះរឿងរ៉ាវស្ថិតនៅតុលាការនោះទៅ និយាយយ៉ាងម៉េច អីយ៉ាងម៉េច ថតសំឡេងគេយ៉ាងម៉េច ហើយចាប់រំលោភនោះ វាយ៉ាងម៉េច ហើយត្រូវរ៉ូវគ្នាវាយ៉ាងម៉េច ព្រោះចុងក្រោយឮលោកសង្ឃនោះមកខេត្តកំពង់ធំ រួចសេវាទាក់ទងមិនបាន ឮថាចឹងទៅទៀត ទាក់ទងមកដល់ខេត្តកំពង់ធំនេះដែរ ”។

គួរបញ្ជាក់ថា លោកផែង វណ្ណៈ បានទៅសម្ភាសន៍លោកស្រិល វណ្ណា ដល់ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យលោកស្រិល វណ្ណា ឆ្លើយឲ្យបានច្បាស់ថា តើលោកស្រិល វណ្ណា ពិតជាបានចាប់រំលោភកញ្ញាកាយ លីតា ឬយ៉ាងណា? លោកស្រិល វណ្ណា ឆ្លើយថា មិនបានចាប់រំលោភនាងកាយ លីតា ទេ តែបើរឿងឆាន់ពោត និងឱបប៉ះពាល់ខ្លួនប្រាណ មានពិតមែន។ ពេលនោះ លោកផែង វណ្ណៈ បានបញ្ចេញទស្សនៈថា លោកមិនកាន់ជើងខាងណាទេ តែបើថាចាប់រំលោភ វាមានការរើបម្រះខ្វេះខ្វាចបន្សល់ស្លាកស្នាមអីហើយ តែនេះគ្មានសោះ។

ចំណែកលោកខាន់ ចាន់សុផល បានជួបសម្ភាសន៍ជាមយយកញ្ញាកាយ លីតា ក្រោយពេលលោផែង វណ្ណៈ ហើយពេលដែលនាងលីតា ឆ្លើយរៀបរាប់តាមសំណួរដែលបានសួរ លោកខាន់ ចាន់សុផល បានបញ្ចេញទស្សនៈហាក់ទម្លាក់កំហុសទៅលើលោកស្រិល វណ្ណា តែម្ខាង ធ្វើឲ្យអ្នកតាមដានសង្គមហ្វេសប៊ុក ក៏មានបញ្ចេញទស្សនៈ (Comment) អំពីបញ្ហានេះកាន់តែវែងឆ្ងាយបន្ថែមទៀត៕

facebook