facebook
facebook
Loading...

អាមេរិក បញ្ជូនកងម៉ារីន៤០០នាក់ ទៅន័រវែស ចំពេលរុស្ស៊ី ឡើងកម្តៅនយោបាយ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | 33 | 0 | ម៉ោង 18:26 pm

រដ្ឋាភិបាលប្រទេសន័រវែស បានយល់ទទួលយកវត្តមានទាហានជើងទឹកអាមេរិក ៤០០នាក់បន្ថែមទៀត ដើម្បីឈរជើងនៅទីនេះ។

នេះបើយោងទៅតាមប្រភពព័ត៌មានពីក្រសួងការពារជាតិន័រវែស ថ្លែងប្រាប់ស៊ី-អ៊ិន-អិន ចេញផ្សាយកាលពីថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ។

បច្ចុប្បន្នមានទាហានជើងទឹកអាមេរិក ចំនួន៣០០នាក់ កំពុងឈរជើងនៅប្រទេសន័រវែស សម្រាប់ធ្វើសមយុទ្ធនិងការហ្វឹកហាត់។

ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ កងទ័ពជើងទឹកអាមេរិក កើនឡើងដល់៧០០នាក់ នៅក្នុងប្រទេសន័រវែស។

ការបញ្ជូនកងទ័ពជើងទឹកសាជាថ្មីទៅកាន់ប្រទេសន័រវែស ស្របពេលដែលស្ថានភាពនយោបាយនៅប្រទេសរុស្ស៊ី និងអ៊ុយក្រែន កំពុងឡើងកម្តៅ។

ប្រទេសរុស្ស៊ី មានជម្លោះជាមួយអ៊ុយក្រែន ទាក់ទងទៅនឹងតំបន់គ្រីមេ ខណៈអាមេរិក គឺជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។

ន័រវែស មានព្រំដែនរួមជាមួយប្រទេសរុស្ស៊ី ជាង១៣០គីឡូម៉ែត្រ ហើយទីតាំងឈរជើងទាហានជើងទឹកអាមេរិក នៅចម្ងាយជាង៣០០គីឡូម៉ែត្រ ពីព្រំដែនប្រទេសរុស្ស៊ី។

ពីមុនមក ប្រទេសរុស្ស៊ី ធ្លាប់តវ៉ាមិនឱ្យអាមេរិក ដាក់ទាហាននៅប្រទេសន័រវែស នោះទេ៕

facebook