Loading...

អាមេរិក បើកស្ថានទូតថ្មីនៅកោះតៃវ៉ាន់

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 18:04 pm

កាលពីថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨ សហរដ្ឋអាមេរិក បានសម្រេចបើកស្ថានទូតថ្មី លើទឹកដីកោះតៃវ៉ាន់។

ការបើកស្ថានទូតនេះ បានធ្វើឱ្យប្រទេសចិន មានការខឹងសម្បាយ៉ាងខ្លាំង ដោយចោទសហរដ្ឋអាមេរិក ជ្រៀតជ្រែកគោលនយោបាយចិន តែមួយ។

ទាក់ទងទៅនឹងបញ្ហានេះ ទីក្រុងវ៉ាស៊ីងតោន បានបញ្ជាក់ជំហរថា អាមេរិក នៅតែគោរពគោលនយោបាយចិនតែមួយ តែទទួលស្គាល់កោះតៃវ៉ាន់ គឺជាផ្នែកមួយរបស់ចិន ហើយនៅតែធានាឱ្យមានទំនាក់ទំនងការទូត ជាមួយទីក្រុងប៉េកាំង ដដែល។

កោះតៃវ៉ាន់ នៅតែជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក ជាពិសេស ក្នុងរដ្ឋបាលដឹកនាំរបស់លោកដូណាល់ ត្រាំ។

ក្នុងឱកាសបើកពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានទូតថ្មី ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងអាមេរិក និងកោះតៃវ៉ាន់ គឺធ្វើឡើងដោយសេរី និងប្រជាធិតេយ្យ។ យើងមានកាតព្វកិច្ចធ្វើការជាមួយប្រទេសមួយផ្សេងទៀត ដើម្បីការពារតម្លៃ និងផលប្រយោជន៍រួមគ្នា។

លោកស្រីបានបន្តទៀតថា ដរាបណាយើងឈរជាមួយគ្នា គ្មានអ្វីមួយអាចមកឈរនៅចន្លោះយើងបានទេ។

អាមេរិក បានចំណាយលុយ២៥៥លានដុល្លារ ក្នុងការកសាងស្ថានទូតដែលមានកម្ពស់៥ជាន់។

គួររំលឹកថា ចិននិងតៃវ៉ាន់ បានបែកចេញពីគ្នា កាលពីឆ្នាំ១៩៤៩ បន្ទាប់ពីសង្គ្រាមស៊ីវិល។  ប្រទេសទាំងពីរបានគ្រប់គ្រងដាច់ដោយឡែកពីគ្នា ចាប់តាំងពីពេលនោះមក បើទោះជាពួកគេនៅតែជារំលែកផ្នែកប្រពៃណី និងវប្បធម៌ និងភាសា៕