facebook
facebook
Loading...

អូនចាកចេញទៅហើយ បងក៏លាទៅរហូតដែរ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | 40 | 0 | ម៉ោង 16:49 pm

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ ព្រោះតែតូចចិត្តនឹងរឿងប្រពន្ធរត់ចោលផង ណាមួយជំពាក់បំណុលគេច្រើន មិនមានលទ្ធភាពសងផង ក៏សម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចជ្រុងព្រះវិហារ ស្ថិតក្នុងបរិវេណវត្តឧត្តមវិញ្ញាណរាម ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់។

បុរសគំនិំតខ្លីដែលចងកសម្លាប់ខ្លួនរូបនេះ មានឈ្មោះខិ ពៅ អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះទើបនឹងត្រូវប្រពន្ធចុះចោលកាលពីពេលថ្មីៗនេះ ដោយគេមិនដឹងថា ប្តីប្រពន្ធអ្នកទាំង២ មានបញ្ហាផ្ទៃក្នុងអ្វីនោះទេ គ្រាន់តែដឹងថា ជនរងគ្រោះនៅជំពាក់លុយគេច្រើន។ តាំងពីប្រពន្ធរត់ចោលបាត់ទៅ ជនរងគ្រោះក៏ចាប់ផ្តើមខូចចិត្តខ្លាំង និងចេះតែដើរផឹកស្រាស្រវឹងអួទីនួជារៀងរាល់ថ្ងៃ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ គេឃើញជនរងគ្រោះបានផឹកស្រានៅក្នុងភូមិ រហូតដល់ស្រវឹងធ្លាក់ភ្នែក រួចក៏ដើរទៅបាត់ មិនដឹងជាទៅណា។ ស្រាប់តែវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក៏មានគេប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅលើព្រះវិហារវត្តស្លាប់បាត់ទៅហើយ ទើបកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យ។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន ដោយជនរងគ្រោះបានប្រើអាវការ៉ូដៃវែង ពណ៌ក្រហមលាយស ចងកភ្ជាប់នឹងកន្ទុយនាគ ជ្រុងខាងលិចនៃព្រះវិហារ វត្តឧត្តមវិញ្ញាណរាម។ មូលហេតុដោយសារតែជនរងគ្រោះ ខូចចិត្តរឿងប្រពន្ធចុះចោល និងជំពាក់លុយគេមួយចំនួន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

facebook