Loading...

ក្វាង សិចស៊ីយ៉ាងហ្នឹង ទំនេរបានយូរទេ?

​ សោម សុភា​​ | ថ្ងៃសៅរ៍ ទី២ ខែមិថុនា ឆ្នាំ២០១៨​ | តារាបរទេស | | 0 | ម៉ោង 9:18 am

ស្ទើរតែក្លាយជាប្រពៃណីទៅហើយ ដែលតារាស្រីមួយចំនួន ក្រោយបែកបាក់ជាមួយសង្សារ បានសម្រេចចិត្តជ្រើសដើរលើមាគ៌ាសិចស៊ី។ សម្រាប់តារាស្រីក្វាង វណ្ណៈពីយ៉ាក់ អមស៊ីននព្វគុន តួអង្គនាងនួនរ៉ាត់ ក្នុងរឿង“ប្រពន្ធដើម” ក៏ដើរក្នុងគន្លងនេះដែរ ដោយនាងយល់ថា មន្តស្នេហ៍របស់នាង ស្ថិតលើការបង្អួតសរីរាងសិចស៊ី…។

បុរសមួយចំនួនដែលលង់ស្នេហ៍ ឬចោមរោមស្នេហ៍ក្វាង ភាគច្រើនគឺលង់លើភាពរួសរាយនិងសិចស៊ី។ បទពិសោធន៍ស្នេហារបស់នាងពិតជាមិនធម្មតា។ ក្នុងអំឡុងពេលវែងអន្លាយដល់ទៅ២ឆ្នាំ នាងបានសណ្តំបេះដូងកំពូលតារាចម្រៀងរ៉េប ចូអី ប៊យ ឱ្យងាប់ក្រឡាស្តូក ក្រោមឥទ្ធិពលមន្តស្នេហ៍របស់នាង។ នរណាក៏ដឹងដែរថា ចូអី ប៊យ ពុំធ្លាប់ផ្អែមល្ហែមដាក់នារីណាម្នាក់ឡើយ តែសម្រាប់ក្វាងវិញ គឺជាកំពូលនារីសិចស៊ី ដែលធ្វើឱ្យបេះដូង ចូអី ប្រែជាទន់ជ្រាយស្ទើរមិនគួរឱ្យជឿ។ គេក្លាយជាបុរស រ៉ូមែនទិក ផ្អែមល្ហែមដាក់ក្វាង គួរឱ្យភ្ញាក់ផ្អើល។ ក្វាង បង្កើនមន្តស្នេហ៍របស់នាង ដោយទស្សនៈស្នេហានេះត្រូវតែរឹងប៉ឹង។ នាងមិនយកចិត្តទុកដាក់លើរឿងរ៉ាវកំប៉ិកកំប៉ុកទេ គឺបណ្តោយវាឆ្លងកាត់ត្រចៀកស្តាំ ហើយរសាត់ចេញតាមត្រចៀកឆ្វេង។ នាងដឹងថា ការស្រលាញ់ចូអ៊ី ប៊យ មិនអាចឱ្យយកគ្រប់រឿងរ៉ាវមកគិតឡើយ។ ចំណុចនេះ នាងធ្វើបានល្អក្នុងកម្រិតមួយ។

ប៉ុន្តែ បេះដូងនាងក៏ជាដុំសាច់មានជីវិត ដែលមានមនោសញ្ចោតនាដែរ។ ក្នុងអំឡុងពេលដែលអ្នកទាំង២ទាក់ទងគ្នា ក៏លេចឮចេញមកនូវពាក្យ “បែកបាក់គ្នា”។ ទោះជាដូច្នេះក៏ដោយ ក្វាង និងចូអី ព្យាយាមអះអាងថា ស្នេហារវាងពួកគេគ្មានបញ្ហាឡើយ។ ពួកគេនៅតែស្រលាញ់គ្នាចាក់ទឹកមិនលិច។ ចូអី ប៊យ រហូតដល់ថ្នាក់ធ្វើឃ្លីបផ្អែមល្ហែមផ្ញើជូនក្វាង ដើម្បីបង្ក្រាបព័ត៌មាន ចចាមអារ៉ាម។ ប៉ុន្តែនៅពេលត្រូវឈ្លេចសួរពីរឿងបាតដៃទី៣ ក្វាង បែរជាអល់អែកក្នុងការផ្តល់ ចម្លើយ ហើយរុញឱ្យទៅសួរ ចូអី ប៊យ វិញ។ ក្វាង តែងប្រកាន់គោលណ៍បេះដូងរឹងប៉ឹង ហើយទទួលស្គាល់ថា បេះដូងនាងធ្វើពីសាច់ និងឈាមវិញ។ នាងទទួលស្គាល់នូវភាពប្រេះរវាងរូបនាង និងចូអី ប៊យ។ នាងលើកហេតុផលទំនងថា នាងមិនត្រូវការអត់ធ្មត់តទៅទៀតទេ។ ក្វាង ធ្លាប់និយាយក្នុងលក្ខណៈថា នាងអាចទប់ទល់បាន តែទីបំផុតស្នេហ៍មួយនេះ ក៏មិនអាចឆ្លងដល់ត្រើយសុភមង្គលបានដែរ។

ទោះជាយ៉ាងណាក៏ដោយ មិនបាច់បារម្ភចំពោះនាងទេ ព្រោះនាងមានបុរសចាំត្រងស្នេហ៍ ត្រៀបត្រា។ អ្វីៗអាចកើតឡើងបានទាំងអស់ ព្រោះពេលនេះ ក្វាង ពួយពេញទំហឹងមនុស្សចាស់ តែម្តង ទាំងបង្អួតសម្រស់ បង្កើនការជឿជាក់ឱ្យខ្លួនឯង និងសិចស៊ីម៉ាអេម។ សរីរាង្គក្នុងឈុត ហែលទឹក ម៉ាកដ៏ល្បីៗដូចជា Patinya Vatananika និង Her La Femme ខណៈដែលគ្មាន ចូអី ប៊យ នៅក្បែរនេះ កំពុងតែធ្វើបុរសៗ ចង់ឈាមច្រមុះ បើកភ្នែកធំៗ…។

ពិនិត្យមើនស្ថានភាពបេះដូងរបស់ក្វាង នៅពេលនេះឃើញថា នៅទំនេរទាំងស្រុង។
នាងប្រាប់ថា សុំសម្រាកបេះដូងមួយរយៈសិន ព្រោះមូលហេតុសំខាន់ គឺរូបខ្ញុំ និងបងចូអី តែម្តង។ យើងបានសេពគប់គ្នាដល់ចំណុចមួយ ធ្វើឱ្យយើងយល់ថា យើងដូចគ្នា ឬខុសប្លែកគ្នាត្រង់ណាខ្លះ? យើងព្យាយាមសម្របសម្រួលគ្នាច្រើនណាស់ ដូចដែលខ្ញុំធ្លាប់ផ្តល់បទសម្ភាសន៍ អ៊ីចឹង។ តែពេលនេះយើងបាននិយាយគ្នាថា យើងគួរបញ្ឈប់ជាមុន ប្រសើរជាង។ ពេលនេះខ្ញុំចង់ធ្វើការច្រើនជាង។ ខ្ញុំចង់នៅម្នាក់ឯង ចង់មានជីវិតម្នាក់ឯង”… លាហើយប្រុសៗ…៕