facebook
facebook
Loading...

សេន រ៉ានុត សម្ងំសោយសុខជាមួយកូនស្រីថៅកែលក់មាស នៅអាមេរិក

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា ឆ្នាំ២០១៨​ | តារាបរទេសព័ត៌មានសិល្បៈ | 53 | 0 | ម៉ោង 10:33 am

សេន រ៉ានុត បានក្លាយទៅជាកូនប្រសា ម្ចាស់ Sponsor មួយនៅអាមេរិក ដែលហៅតារាល្បីៗពីស្រុកខ្មែរ ទៅច្រៀងនៅបរទេស  ហើយក៏ជាអ្នករកស៊ីលក់មាសផងដែរ ទើបអតីតអ្នកចម្រៀងផលិតកម្មរស្មីស្ទឹងសង្កែ  រូបនេះ បន្តរស់នៅសោយសុខសម្ងំនៅអាមេរិក លែងចង់វិលត្រឡប់មករស់នៅស្រុកខ្មែរទៀតហើយ។

ប្រភពបានឱ្យដឹងថា បុរសដែលឆ្វាក់រឿងញ៉ែស្រីស្អាតក្នុងសិល្បៈរូបនេះ ពេលនេះ មានកូន2នាក់ទៅហើយ  ដែលភរិយាលោកជាអ្នកលក់មាសនៅអាមេរិក ដែរ ហេតុនេះហើយបានជារ៉ានុត មានប្រាក់ចាយវាយមិនចេះអស់ឡើយ  បើទោះជាបានផ្តាច់ខ្លួនពីអាជីពចម្រៀងជាច្រើនឆ្នាំក្តី។

សេន រ៉ានុត មិនមានការឆ្លើយតបនោះទេ ពេលដែលត្រូវអ្នកយកព័ត៌មានយើងសួររឿងនេះ តាមឆាតហ្វេសប៊ុក កាលពីពេលថ្មីៗនេះ។ ចំណែករឿងដែលស្ទើរតែមិនគួរឱ្យជឿនោះ គឺសេន រ៉ានុត ដែលធ្លាប់ជាអតីតសង្សារតារាចម្រៀងអ៊ុន  អាលីហ្សា និងរួមរស់ជាមួយគ្នាច្រើនឆ្នាំ  ទើបចែកផ្លូវគ្នានោះ ពេលដែលឪពុកក្មេកលោករ៉ានុត ហៅអាលីហ្សា ទៅច្រៀងសម្តែងនៅអាមេរិក នោះ រ៉ានុត និងអាលីហ្សា តែងបានជួបគ្នា ហើយពេលនេះពួកគេបានរាប់អានគ្នាជាធម្មតាទៅវិញ។

ប្រភពបានឱ្យដឹងថា សេន រ៉ានុត មិនហ៊ានបង្ហាញភាពស្និទ្ធស្នាលគ្នាខ្លាំងជាមួយអាលីហ្សា ទេ ព្រោះខ្លាចប្រពន្ធប្រចណ្ឌ និងមិនចង់ឱ្យគេដឹងរឿងពីមុន ហេតុនេះហើយ សូម្បីតែមានសំណូមពរពីអាណិកជនខ្មែរ នៅអាមេរិក ឱ្យរ៉ានុត ច្រៀងរាំជាមួយអាលីហ្សា នោះ ក៏តារាកូន2ព្យាយាមគេចវេះជានិច្ច។

ព័ត៌មានបានឱ្យដឹងថា ទោះជាលោករ៉ានុត មានកូន2មែន នៅតែមានមន្តស្នេហ៍មិនធម្មតាទេ ព្រោះអាណិកជនខ្មែរ នៅទីនោះ វ័យចំណាស់ៗ នៅតែតាមម្ចាស់បទ “ចិត្តខ្លែង” រូបនេះដល់ផ្ទះទៀតផង ទើបធ្វើឱ្យកូនថៅកែពេជ្រ មិនពេញចិត្ត៕

facebook