Loading...

ទាល់តែកូនស្រីឈឺចាប់ ស្រែកយំ ទើបដឹងមកពីឪពុកបង្កើតល្មោភកាម

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 13:52 pm

ភ្នំពេញ ៖ បុរសជាឪពុកចិត្តតិរច្ឆានម្នាក់ ឆ្លៀតពេលដែលប្រពន្ធមិននៅផ្ទះ ក៏ប្រើអំពើមិនគប្បី ប្រើដៃលូកស្ទាបប្រដាប់ភេទកូនស្រីបង្កើតខ្លួនឯង ចំនួន៣ដង លុះចុងក្រោយ ត្រូវភ្លើងតណ្ហាដ៉ាតរោលខ្លាំងពេក លែងដឹងខុសត្រូវ ក៏ចាប់រំលោភកូនស្រីថែមទៀត លុះកូនស្រីឈឺស្រែកយំខ្លាំងពេក ក៏បញ្ឈប់សកម្មភាព ទីបំផុត កូនស្រីទ្រាំមិនបានទម្លាយរឿងរ៉ាវប្រាប់ម្តាយឱ្យដឹង ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់អូសកឪពុកទុរយស យកទៅចាត់ការតាមច្បាប់។

ករណីឪពុកបង្កើតចាប់រំលោភកូនស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះទុកចោលក្នុងដីឡូតិ៍គ្មានលេខ ស្ថិតក្នុងភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ លុះក្មេងស្រីរងគ្រោះទម្លាយរឿងរ៉ាវប្រាប់ម្តាយ ឈានដល់ការដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះចាប់ខ្លួនជនល្មោភកាមបាន កាលពីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯង មានឈ្មោះឃុន សឺង អាយុ៥០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅខ្ទមចាស់ ក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះជាកូនស្រីបង្កើតរបស់ជនសង្ស័យ មានឈ្មោះស.ប.ច.ធ.រ អាយុ៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជាមួយគ្នា។

លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ខណៈដែលស្ត្រីជាម្តាយរវល់ចេញទៅដកក្រអៅឈូកនៅបឹង ចំណែកក្មេងស្រីរងគ្រោះកំពុងនៅក្នុងខ្ទមម្នាក់ឯង ស្រាប់តែជនសង្ស័យជាឪពុកទើបនឹងត្រឡប់មកពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ដើរមកដល់ឃើញកូនស្រីនៅផ្ទះតែឯង ក៏បែកគំនិតនាំកូនស្រីចូលទៅក្នុងផ្ទះទុកចោល ក្បែរខ្ទមដែលខ្លួនស្នាក់នៅ រួចធ្វើសកម្មភាពចាប់ស្រាតខោកូនស្រីចេញ បន្ទាប់មកក៏ចាប់ផ្តួលកូនស្រីទៅលើឥដ្ឋការ៉ូ ហើយក៏ចាប់រំលោភកូនស្រីបង្កើតយ៉ាងត្រេកត្រអាល រហូតដល់កូនស្រីឈឺចាប់ត្រង់ប្រដាប់ភេទខ្លាំងពេក ក៏ស្រែកយំ ទើបជនសង្ស័យក៏ដកប្រដាប់ភេទចេញមកវិញ ព្រោះខ្លាចឮដល់គេឯងនាំឱ្យបែករឿង។ បន្ទាប់មកជនសង្ស័យក៏បានឱ្យកូនស្រីស្លៀកពាក់វិញ រួចនាំគ្នាត្រឡប់មកខ្ទមស្នាក់នៅ ធ្វើដូចមិនដឹងរឿង។

លោកអធិការរង បន្តថា លុះពេលស្ត្រីជាម្តាយត្រឡប់មកដល់ផ្ទះវិញ ក្មេងស្រីរងគ្រោះក៏បាននិយាយរឿងហេតុខាងលើ ប្រាប់ម្តាយថា នាងត្រូវបានឪពុកចាប់រំលោភ នៅពេលដែលម្តាយចេញទៅដកក្រអៅឈូក និងធ្វើឱ្យនាងឈឺត្រង់ប្រដាប់ភេទយ៉ាងខ្លាំង។ បន្ទាប់មកនៅព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បាននាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកឯង ហើយភ្លាមនោះ សមត្ថកិច្ចក៏ចុះទៅឃាត់ខ្លួនជនសង្ស័យនៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បពាន្ជូមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរ។ បន្ទាប់មកស្ត្រីជាម្តាយក៏នាំកូនស្រីទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យល្មោភកាមឈ្មោះឃុន សឺង បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភកូនស្រីបង្កើតខ្លួនឯងប្រាកដមែន តែមិនបានសម្រេចនោះទេ ព្រោះកូនស្រីស្រែកយំខ្លាំងពេក។

ជនសង្ស័យបានបន្តសារភាពថា តាមពិតកន្លងខ្លួនធ្លាប់ប្រើដៃលេងប្រដាប់ភេទកូនស្រីរូបនេះ ចំនួន៣ដងមកហើយ នៅពេលដែលប្រពន្ធមិននៅផ្ទះ។ លុះដល់ថ្ងៃកើតហេតុ ដោយសារតែខ្លួនផឹកស្រាស្រវឹងខ្លាំងពេក ទើបពេលមកដល់ផ្ទះឃើញកូនស្រីនៅតែឯង មានឱកាសល្អ ក៏នាំកូនស្រីទៅរំលោភនៅផ្ទះគេទុកចោលក្បែរនោះតែម្តង។

ជនសង្ស័យល្មោភកាមដែលរំលោភកូនស្រីបង្កើតខ្លួនឯង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕