facebook
facebook
Loading...

ក្មេង៣នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មបំផុត

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | 33 | 0 | ម៉ោង 8:54 am

កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ មានករណីក្មេងចំនួន៣នាក់លង់ទឹកស្លាប់ យ៉ាងអណោចអាធ័មជាទីបំផុត នៅចំណុចខាងកើតស្ពានរថភ្លើង ស្ថិតក្នុងភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជយ័។

កុមារាទាំង៣នាក់ ត្រូវបានគេស្គាល់អត្តសញ្ញាណ ទី១. មានឈ្មោះខុម សុធារ៉ា ភេទប្រុស អាយុ០៧ឆ្នាំ ទី២. មានឈ្មោះខុម វ៉ាន់កន ភេទប្រុស អាយុ០៧ឆ្នាំ និងទី៣. មានឈ្មោះសាវី ឌីម៉ង់ ភេទប្រុស អាយុ០៧ឆ្នាំ អ្នកទាំង៣ រស់នៅភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជយ័។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញកុមារាទាំង៣នាក់ខាងលើ បានបបួលគ្នាទៅលេងទឹកនៅចំណុចខាងកើតស្ពានរថភ្លើង ពេលកំពុងលេងសុខៗ​ ស្រាប់តែកុមារាទាំង៣បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មបែបនេះ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ សាកសពកុមារាទាំង៣ ពិតជាបានលង់ទឹកស្លាប់ប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សាកសពកុមារាទាំង៣ ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ក្រោមទឹិដ្ឋភាពគួរឲ្យសង្វេគបំផុត៕

facebook