Loading...

តារាស្រីថៃ Bella នឹងមកកម្ពុជា ថ្ងៃទី១១ ខែមិថុនា ឃោសនារឿង ”បុព្វេសន្និវាស” ឲ្យ PNN

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី៤ ខែមិថុនា ឆ្នាំ២០១៨​ | តារាបរទេសព័ត៌មានសិល្បៈ | | 0 | ម៉ោង 10:04 am

កាលពីថ្ងៃទី៣០ ខែឧសភា PNN បានរៀបចំសន្និសីទកាសែត នៅ Hard Rock Café នៅអគារ Exchange Square ខាងក្រោយស្ថានទូតអាមេរិក ដោយមានថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍នេះ និងអ្នកសារព័ត៌មានជាច្រើនបានចូលរួម។ កម្មវិធីនេះ PNN បានផ្ដោតលើការទទួលបានសិទ្ធិផ្ដាច់មុខក្នុងការដាក់បញ្ចាំងរឿងភាគដ៏ល្បីល្បាញរបស់ថៃ គឺរឿង ”បុព្វេសន្និវាស” នៅលើកញ្ចក់ទូរទស្សន៍នេះ ដែលនឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នេះតទៅ ដែលមាន២វេន គឺនៅម៉ោង៦ដល់៧យប់ និងម៉ោង១០ដល់១១យប់ ។

អ្នកគ្រប់គ្រងទូរទស្សន៍ PNN លោក Pramote Chokesirikul chai បានប្រាប់អ្នកកាសែតថា មូលហេតុដែលស្ថានីយទូរទស្សន៍ សម្រេចចិត្តនាំយករឿង ”បុព្វេសន្និវាស” នេះ មកដាក់បញ្ចាំងដោយសារតែរឿងភាគមួយនេះ ទទួលបានការគាំទ្រខ្លាំង រហូតទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងសបណ្ដាញសង្គម Twitter ហើយទទួលបានចំនួនអ្នកទស្សនា រហូតដល់ទៅជាង១០លាននាក់ ដែលរឿងថៃ ដ៏កក្រើកមួយនេះ ក៏មានការសាយភាយទៅកាន់តំបន់ប្រទេសផ្សេងៗជាច្រើនទៀត ដែលបានចាប់អារម្មណ៍យកទៅចាក់ផ្សាយ។ ដូច្នេះហើយ PNN ជឿជាក់ថា នៅពេលដែលរឿង ”បុព្វេសន្និវាស” នេះ ចាក់ផ្សាយប្រាកដជាទទួលបានការគាំទ្រច្រើនដូចគ្នាដែរ។

លោក Pramote Chokesirikulchai បានឲ្យដឹងទៀតថា “ដើម្បីឲ្យរឿង ”បុព្វេសន្និវាស” នេះ កាន់តែទទួលបានការចាប់អារម្មណ៍ច្រើនទៀតរបស់ទស្សនិកជន PNN នោះ នៅមុនថ្ងៃដាក់បញ្ចាំងរឿងនេះ១ថ្ងៃ តួឯកស្រីដែលកំពុងតែល្បីល្បាញខ្លាំងក្នុងរឿងនេះ គឺកញ្ញា Bella Ranee រួមទាំងតួឯកប្រុស ក៏នឹងលេចមុខនៅប្រទេសកម្ពុជា ផងដែរ ដើម្បីជួប Fan របស់នាង ក៏ដូចជាឃោសនារឿង ”បុព្វេសន្និវាស” នោះ ឲ្យប្រជាជនកម្ពុជា មានការចាប់អារម្មណ៍ចង់ទស្សនាឲ្យកាន់តែច្រើនថែមទៀត៕

លោក Pramote Chokesirikul chai