facebook
facebook
Loading...

ក្មេងស្រីប្រកាច់ស្លាប់ភ្លាមៗ ក្រោយអួលបាយកក

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | 42 | 0 | ម៉ោង 11:20 am

ពោធិ៍សាត់៖ ករណីក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗដោយសារអួលបាយកក បានកើតឡើងកាលពីរសៀល​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ រស់នៅ​ភូមិ​កំ​រ៉ែ​ង ឃុំ​ស្វាយសរ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។

ក្មេងស្រី​រងគ្រោះ មាន​ឈ្មោះ ឌី​ន ធីតា អាយុ១១ឆ្នាំ ជាសិស្ស មាន​ឪពុក​ឈ្មោះ ឌី​ន អាយុ៣៧ឆ្នាំ ម្ដាយ​ឈ្មោះ ម៉ែន សុ​ផា អាយុ៣៥ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ។

ប្រភពីកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញក្មេងស្រីម្នាក់បាន​ហូប​បាយកក​នឹង​ដៃ ដោយ​មិន​បានដាក់​ចាន​ទេ ពេល​ញ៉ាំ​បាន​បន្តិច ក៏​បណ្តាល​ឲ្យ​អួល ពេលនោះ​ក្មេងស្រីបាន​លោត​ចុះឡើង និង​រត់ទៅរកម្តាយមីងឲ្យ​ជួយ ឃើញ​បែបនេះ ម្ដាយមីង​ក៏​ជួយ​រឹតទ្រូងឲ្យផងដែរ តែ​អកុសល ​​ក្មេងស្រីនោះបាន​ប្រកាច់​ដាច់ខ្យល់​ស្លាប់ភ្លាមៗតែម្តង៕