Loading...

ក្រុមហ៊ុន LM Hospitality សហការជាមួយ Aruba នាំបច្ចេកវិទ្យាជំនាន់ថ្មី ពោរពេញដោយភាពឆ្លាតវៃ មកកាន់កម្ពុជា

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨​ | បច្ចេកវិទ្យា | | 0 | ម៉ោង 17:54 pm

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ៖ ថ្ងៃទី11 ខែកក្កដា ឆ្នាំ2018 ក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន LM Hospitality បានបង្កើតសិក្ខាសាលាមួយក្រោមប្រធានបទ “Shaping the future of guest experience in Cambodia” បានប្រកាសថា ខ្លួននឹងពាំនាំបណ្ដាញបច្ចេកវិទ្យាបែបទំនើប រចនាឡើងស្របតាមលក្ខខណ្ឌតម្រូវ Cloud, IoT និងឧបករណ៍ចល័ត មកកាន់ប្រទេសកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យារបស់ Aruba។

LM Hospitality មានគម្រោងផ្ដល់ជូនដល់សហគ្រាសក្នុងប្រទេសកម្ពុជានូវបច្ចេកវិទ្យាជំនាន់ថ្មី ខណៈដែលប្រទេសកម្ពុជា ហ៊ុមព័ទ្ធទៅដោយបច្ចេកវិទ្យាទំនើបៗ។ ការរីកចម្រើនយ៉ាងឆាប់រហ័សនេះ នឹងចាប់ផ្ដើមពីវិស័យបដិសណ្ឋារកិច្ច ដោយត្រៀមលក្ខណៈសម្រាប់ការកើនឡើងនូវចំនួនភ្ញៀវទេសចរ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

ក្រុមហ៊ុន Aruba នាំយកឯកទេសសកលផ្នែកធ្វើកិច្ចការជាមួយសហគ្រាសគ្រប់កម្រិតទាំងអស់ក្នុងផ្នែកសុខាភិបាល បដិសណ្ឋារកិច្ច លក់រាយ និងវិស័យផ្សេងៗទៀតដើម្បីដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធមានខ្សែ និងគ្មានខ្សែ ពង្រឹងសុវត្ថិភាពបណ្ដាញ ក៏ដូចជាបំពេញតាមតម្រូវការកំពុងតែមានកើនឡើងនូវការគ្រប់គ្រង WAN ដែលកាន់តែមានភាពសាមញ្ញ និងប្រសិទ្ធភាពថ្លៃចំណាយដែលមានប្រសិទ្ធភាពសម្រាប់ការប្រើប្រាស់ Cloud និងការផ្លាស់ប្ដូរប្រព័ន្ធឌីជីថល។

ក្រុមហ៊ុន Aruba ដែលនៅតែជាអ្នកឈានមុខគេផ្នែកហេដ្ឋារចនាសម្ព័ន្ធ Magic Quadrant for Wired and Wireless LAN Access Infrastructure របស់ Gartner នឹងពាំនាំយកសេវាដ៏ឆ្លាតវៃជូនដល់សហគ្រាសក្នុងស្រុក។ ដោយត្រូវបានរចនាឡើងសម្រាប់សហគ្រាស ដើម្បីផ្ដល់លទ្ធភាព និងទាញយកផលចំនេញពីបទពិសោធន៍ឌីជីថលទំនើបនៅទីកន្លែងប្រមូលផ្ដុំមនុស្ស កម្មវិធី និងវត្ថុ ក៏ដូចជាបំពាក់បច្ចេកវិទ្យាចល័ត និង IoT ប្រកបដោយសក្ដានុពលពេញលេញសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់ សេវាឆ្លាតវៃដំណើរការដោយស្ថាបត្យកម្មចល័តដំបូងគេរបស់ Aruba អាចឲ្យសហគ្រាស៖

-ផ្ដល់ជូនការតភ្ជាប់ប្រកបដោយសុវត្ថិភាព ទូលំទូលាយ និងដំណើរការល្អប្រសើរ។

-រួមបញ្ចូលគ្នាយ៉ាងណែនតាមរយៈ APIs និងកម្មវិធី ដើម្បីអនុញ្ញាតឲ្យមានការផ្លាស់ប្ដូរ ព្រមទាំងបង្កើនល្បឿន និងភាពរហ័សផងដែរ។

-មានភាពបត់បែនគ្រប់គ្រាន់ដើម្បីបង្កើន និងអភិវឌ្ឍការប្រើប្រាស់ដែលបានគ្រោងទុក និងមិនបានគ្រោងទុក ពីអ្នកប្រើប្រាស់ម្នាក់ ឬវត្ថុមួយទៅដល់អ្នកប្រើប្រាស់រាប់លាននាក់ ឬវត្ថុរាប់លាននៅកន្លែងណាមួយនៅក្នុងបណ្ដាញ។

-ប្រមូល និងវិភាគទិន្នន័យ និងបញ្ចូលនូវយល់ដឹងពិទ័ន្នន័យដើម្បីផ្ដល់ជូនដល់បុគ្គល និងអាជីវកម្មតាមតម្រូវការ និងបរិបទ ក៏ដូចជាធ្វើស្វ័យប្រវត្តិកម្មកិច្ចការងារទៅតាមលទ្ធភាពជាក់ស្ដែង។

-ធ្វើឲ្យ LAN និង WAN អាចដំណើរការជាមួយគ្នាក្នុងស្ថាបត្យកម្មតែមួយ។

លោក Magic Hsu នាយកផ្នែកលក់ និងជាប្រធានគ្រប់គ្រងទូទៅ ប្រចាំប្រទេសតៃវ៉ាន់ ហ្វីលីពីន វៀតណាម និងបណ្ដាប្រទេសក្នុងតំបន់អាស៊ី និយាយថា “កម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ វិនិយោគបរទេសជាច្រើនកំពុងហូរចូលក្នុងប្រទេសកម្ពុជា ហើយនេះគឺជារឿងដ៏អស្ចារ្យមួយដែលយើងអាចមើលឃើញនូវការអភិវឌ្ឍយ៉ាងរស់រវើក ដែលពុំធ្លាប់មានពីមុនមកនៅក្នុងប្រទេសនេះ។ យើងពិតជាមានអារម្មណ៍រំភើបនៅពេលបានឃើញសន្ទុះកើនឡើងនេះ ហើយពិតជាចង់ធ្វើការជាមួយដៃគូនៅទីនេះ ដើម្បីធានាថា ពួកគាត់ទទួលបានបច្ចេកវិទ្យា និងជំនួយដែលខ្លួនត្រូវការ”។

លោក Hsu បានបន្ថែមថា “កម្ពុជា ពិតជាមានសំណាងណាស់ដែលមានប្រជាជនវ័យក្មេង និងមានការប្ដេជ្ញាចិត្តខ្ពស់ និងមានចំណង់ចំណូលចិត្តក្នុងការសិក្សារៀនសូត្រ និងជាប់ជានិស្សិតឆ្នើមនៅលើឆាកអន្តរជាតិ។ ក្នុងពេលឆាប់ៗនេះ អ្នកនឹងបានឃើញប្រជាជនកម្ពុជាជំនាន់ថ្មីសេវាអ៊ីនធើរណេតប្រើប្រាស់កាន់តែទូលំទូលាយ និងមានជីវិតរស់នៅដែលអាចភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងងាយស្រួល។ ពួកគេនឹងមានឧបករណ៍ និងព័ត៌មានឌីជីថលក្នុងដៃរបស់ខ្លូន។ ពួកគេនឹងកាន់តែស្គាល់ច្បាស់អំពីឧបករណ៍ភ្ជាប់ទំនាក់ទំនងឆ្លាតវៃនេះផងដែរ។ នៅក្រុមហ៊ុន Aruba យើងបានហៅក្រុមប្រភពដើមឌីជីថលថា Gen Mobile។ អាជីវកម្មនានានៅប្រទេសកម្ពុជា ត្រូវរៀបចំឲ្យមានបណ្ដាញដែលត្រៀមរួចជាស្រេច សម្រាប់ពេលអនាគត ដើម្បីបំពេញតាមតម្រូវការរំពឹងទុកនូវការតភ្ជាប់ដែលអាចជឿទុកចិត្ត និងមានសុវត្ថិភាពខ្ពស់”។

ចំណែកលោក Nuthapong Temsiripong ដែលជាអគ្គនាយកក្រុមហ៊ុន United Distribution Solution បានមានប្រសាសន៍ “យើងពិតជាមានក្ដីរំភើបយ៉ាងខ្លាំងដែលបានក្លាយជាដៃគូជាមួយនឹង Aruba ដើម្បីផ្ដល់ជូនសេវា និងបច្ចេកវិទ្យាបណ្ដាញជាក់ស្ដែង ដែលត្រូវបានដាក់ពង្រាយដោយគ្រឹះស្ថាន
បដិសណ្ឋារកិច្ចល្បីៗនៅលើពិភពលោក ដល់អតិថិជនក្នុងប្រទេសកម្ពុជា។”
គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា រដ្ឋាភិបាល បានដាក់ចេញនូវផែនការ និងគោលនយោបាយនានា ដើម្បីប្រែក្លាយខ្លួនស្របតាមគោលដៅកសាងសេដ្ឋកិច្ចឌីជីថលទំនើប ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ។

គំនិតផ្ដួចផ្ដើមសំខាន់មួយក្នុងចំណោមគំនិតផ្ដួចផ្ដើមសំខាន់ៗផ្សេងទៀត គឺដើម្បីបង្កើនការភ្ជាប់ទំនាក់ទំនងទូទាំងប្រទេស និងធានាថា អត្ថប្រយោជន៍នៃបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងបានទៅដល់តំបន់ដាច់ស្រយាលបំផុត ក្នុងនោះរួមទាំងសហគមន៍ងាយរងគ្រោះផងដែរ។ ថ្នាក់ដឹកនាំប្រទេសនានា បានប្ដេជ្ញាអភិវឌ្ឍឲ្យមានកម្រិតគ្របដណ្ដប់រលកធាតុអាកាស 100% នៅក្នុងទីក្រុង និង 70% នៅតាមជនបទ នៅក្នុងឆ្នាំ2020 ខាងមុខ។ បើគិតត្រឹមចុងឆ្នាំ2017 ប្រជាជនកម្ពុជា ប្រមាណ 40% មិនទាន់មានសេវាអ៊ីនធឺណេតប្រើប្រាស់នៅឡើយទេ។

លោក ជុំ បុរី នាយកប្រតិបត្តិនៃក្រុមហ៊ុន LM Hospitality បានមានប្រសាសន៍ថា  “ក្រុមហ៊ុន Aruba បានពំានាំបច្ចេកវិទ្យាលំដាប់ថ្នាក់អន្តរជាតិមកកាន់ប្រទេសកម្ពុជា។ ដូច្នេះហើយទើបយើងរីករាយក្នុងការធ្វើការងារជាមួយពួកគេ ដើម្បីផ្ដល់នូវសេវាលំដាប់ថ្នាក់ពិភពលោក ជូនដល់អតិថិជនក្នុងវិស័យបដិសណ្ឋារកិច្ច ដូចដែលពួកគេខិតខំប្រឹងប្រែងឆ្ពោះទៅរកភាពជោគជ័យក្នុងដំណើរផ្លាស់ប្ដូរឌីជីថល ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានាក្នុងអាជីវកម្មផងដែរ។

ដោយឡែក ក្រសួងទេសចរណ៍កម្ពុជា រំពឹងថានឹងមានភ្ញៀវទេសចរអន្តរជាតិចំនួន 6 លាននាក់ នៅឆ្នាំ2018 នេះ ហើយចំនួននេះនឹងកើនឡើងដល់ 10 លាននាក់ ក្នុងឆ្នាំ2025។ ឆ្នាំ2015 មានភ្ញៀវទេសចរប្រមាណ 4.78លាននាក់ប៉ុណ្ណោះ។ បច្ចុប្បន្ន ការកើនឡើងភាគច្រើន គឺដោយសារអ្នកធ្វើដំណើរមកពីប្រទេសចិន ដែលមានការកើនឡើងរហូតដល់ 45% ពោលគឺ មានចំនួន1លាននាក់ ក្នុងឆ្នាំ2017។ ដោយមើលឃើញអំពីសុទិដ្ឋិនិយមនៃវិស័យនេះ ការបង្កើតសណ្ឋាគារក៏មានការកើនឡើងពាសពេញទីក្រុងផងដែរ ដូចជា ទីក្រុងភ្នំពេញ និងសៀមរាប ដែលជាគោលដៅទេសចរណ៍ និងច្រកទ្វារទៅកាន់តំបន់អង្គរជាដើម។

អ្នកចែកចាយ និងដៃគូ Aruba ក្នុងប្រទេសកម្ពុជានឹងចូលរួមជាមួយប្រព័ន្ធអេកូដៃគូបច្ចេវិទ្យាសាកលដែលត្រូវបានបំពាក់ជូនដើម្បីផ្ដល់សេវា និងជំនួយ 24 ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្ដាហ៍ជូនដល់អតិថិជន រួមទាំងការទទួលបានព័ត៌មានសំខាន់ និងការធ្វើបច្ចុប្បន្នភាពកម្មវិធីផ្នែកទន់ផងដែរ។

ដៃគូ និងអតិថិជននឹងទទួលបានសមាជិកលើសពី 60,000 នាក់ នៅក្នុងសហគមន៍ Aruba Airheads និងចូលរួមក្នុងការសន្ទនារបស់អ្នកជំនាញស្តីពីបច្ចេកវិទ្យាចល័ត និងបណ្ដាញ និងការដោះស្រាយបញ្ហាប្រឈមផ្នែកអាជីវកម្ម និងបច្ចេកទេសផងដែរ។

Aruba ដែលជាក្រុមហ៊ុន Hewlett Packard Enterprise គឺជាក្រុមហ៊ុនដែលផ្ដល់ជូនដំណោះស្រាយបណ្ដាញជំនាន់ថ្មី សម្រាប់សហគ្រាសគ្រប់កម្រិតទាំងអស់នៅលើពិភពលោក។ ក្រុមហ៊ុននេះផ្ដល់ជូនសេវាបច្ចេកវិទ្យាព័ត៌មានវិទ្យាដែលផ្ដល់សិទ្ធអំណាចដល់ស្ថាប័ន ដើម្បីផ្ដល់សេវាដល់អ្នកប្រើប្រាស់ដែលយល់ដឹងអំពីឧបករណ៍ចល័តជំនាន់ថ្មីចុងក្រោយ ដែលពឹងផ្អែកលើកម្មវិធីអាជីវកម្មតាម Cloud សម្រាប់គ្រប់ទិដ្ឋភាពនៃការងារ និងជីវិតរស់នៅប្រចាំថ្ងៃ។

ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់ Aruba

តាមរយៈ http://www.luxurymachine.com/lm-en/home#.W0hbIdIzbIU

សម្រាប់ព័ត៌មានថ្មីៗ សូមតាមដាន https://www.facebook.com/LuxuryMachine របស់ក្រុមហ៊ុន LM Hospitality

សម្រាប់ការពិភាក្សាអំពីបច្ចេកទេសស្ដីពីការចល័ត និងផលិតផល Aruba សូមចូលទៅកាន់ Airheads Social តាមរយៈ http://community.arubanetworks.com. រឺតាមរយៈ Email info@luxurymachine.com