Loading...

តើអ្នកដឹងថា សង្វារពោះកើតមកពីអ្វី ហើយអាចបំបាត់បានឬទេ?

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨​ | សម្រស់ | | 0 | ម៉ោង 16:00 pm

ស្ត្រីភាគច្រើនតែងកើតមានអាការបែកសង្វារនៅក្បាលពោះ នៅពេលមានផ្ទៃពោះ ដោយសារតែស្បែកក្បាលពោះពង្រីកខ្លួនទៅតាមទំហំផ្ទៃពោះ ហើយតែងបន្សល់ស្នាម ដែលមិនពេញចិត្ត។ ប៉ុន្តែអ្នកអាចការពារ និងព្យាបាលបំបាត់ស្នាមសង្វារបាន ដោយការជ្រើសប្រើក្រែម ដែលមានលក់នៅលើទីផ្សារ  ដែលអាចទុកចិត្តបាន…។

ស្នាមសង្វារនៅក្បាលពោះ កើតឡើងដោយសារតែស្បែកក្បាលពោះពង្រីកខ្លួន ទៅតាមទំហំផ្ទៃពោះ តែអ្នកខ្លះបែកសង្វារខ្លាំង ខ្លះមានបញ្ហាតិចតួច អាស្រ័យទៅលើសភាពស្បែក និងការថែទាំរបស់មនុស្សម្នាក់ៗ។

ពណ៌របស់សង្វារ ក៏មានភាពខុសប្លែកគ្នា អាស្រ័យទៅលើពណ៌ស្បែករបស់មនុស្សម្នាក់ៗ ហើយអំឡុងពេលដែលពពោះ អាចកើតមានបញ្ហាប្រេះសង្វាច្រើនបំផុត គឺចាប់ពីការពពោះ២៨-៣២សប្តាហ៍ ព្រោះជាអំឡុងពេលដែលផ្ទៃពោះពង្រីកខ្លួនយ៉ាងឆាប់រហ័ស។ ដូច្នេះ ក្នុងអំឡុងពេលនេះ គួរថែទាំស្បែកបរិវេណពោះឱ្យបានល្អបំផុត ដូចជា កុំឱ្យផ្ទៃពោះរីកធំលឿនពេក ដោយទទួលទានតែអាហារដែលមានប្រយោជន៍ និងអាហារ ឬភេសជ្ជៈ ដែលផ្តល់ជាតិសំណើមដល់ស្បែក ដើម្បីកុំឱ្យស្បែកស្ងួត និងបែកសង្វារខ្លាំងពេក។

ក្រៅពីនេះ អ្នកអាចលាបក្រែមបំប៉ន ដើម្បីបន្ថែមសំណើមដល់ស្បែកបរិវេណពោះ តែមិនគួរលាបម្សៅពីលើបន្ថែមទេ ព្រោះនឹងធ្វើឱ្យស្បែកកាន់តែស្ងួត។ ការលាបក្រែមដើម្បីផ្តល់សំណើមដល់ស្បែកបរិវេណពោះ អាចជួយកាត់បន្ថយអាការស្បែកប្រេះសង្វារបាន តាំងតែពីពេលចាប់ផ្តើមមានផ្ទៃពោះ។

ទោះជាយ៉ាងណា ប្រសិនបើអ្នកមិនអាចការពារការកើតសង្វារបានទេ អ្នកក៏អាចព្យាបាលបំបាត់ស្នាមសង្វារបាន ដោយការជ្រើសប្រើក្រែមដែលមានលក់នៅលើទីផ្សារ ដែលអាចទុកចិត្តបាន មកលាបនោះ សង្វារនឹងរលុបបន្តិចម្តងៗ  រហូតបាត់អស់៕