Loading...

នូវែលសេឡង់ ចំណាយលុយ1.6ពាន់លានដុល្លារ ទិញយន្តហោះចម្បាំងអាមេរិក

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨​ | ព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 17:24 pm

កាលពីថ្ងៃចន្ទ ទី09 ខែកក្កដា ឆ្ន្នាំ2018  រដ្ឋមន្ត្រីក្រសួងការពារជាតិនូវែលសេឡង់ បានប្រកាសថា ក្រសួងបានចំណាយលុយ1.6ពាន់លានដុល្លារ ទិញយន្តហោះចម្បាំងពីសហរដ្ឋអាមេរិក ដើម្បីធ្វើសមាហរណកម្មកម្លាំងជាមួយអាមេរិក និងសម្ព័ន្ធមិត្តអូស្ត្រាលី ទប់ទល់ជាមួយនឹងមហាអំណាចចិន។

លោក Ron Mark រដ្ឋមន្ត្រីក្រសួងការពារជាតិនូវែលសេឡង់ បានថ្លែងថា ប្រទេសនូវែលសេឡង់ បានទិញយន្តហោះចម្បាំងប្រភេទ P-8A ចំនួន4គ្រឿង ដើម្បីពង្រឹងកងទ័ពអាកាសរបស់ខ្លួន នឹងសម្រាប់ល្បាត ព្រមទាំងសម្រាប់ជួយទៅដល់ដៃគូនៅក្នុងតំបន់។ នូវែលសេឡង់ បានព្រមានពីឥទ្ធិពលដែលចេះតែកើនឡើងរបស់ប្រទេសចិនិ នៅក្នុងតំបន់ប៉ាស៊ីហ្វិក ដែលរួមបញ្ចូលទាំងវត្តមានយោធានៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលកំពុងតែមានជម្លោះជាមួយនឹងបណ្តាលប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន។

ប្រទេសនូវែលសេឡង់ បានចោទប្រកាន់ប្រទេសចិន រំលោភទៅលើសិទ្ធិមនុស្ស ដោយសារតែប្រទេសនេះប្រើប្រាស់ឥទ្ធិពលយោធាគំរាមគំហែងមកលើបណ្តាលប្រទេសតូចៗ៕