facebook
facebook
Loading...

ប្តីផ្អើលឆោឡោ ឱប១យប់ ព្រឹកឡើងប្រពន្ធត្រដរខ្យល់ស្លាប់

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | 41 | 0 | ម៉ោង 10:01 am

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ បានដេកក្បែរគ្នាពេញ១យប់ លុះព្រឹកឡើង ខណៈដែលបុរសជាប្តីភ្ញាក់ពីដំណេក ក៏ប្រទះឃើញប្រពន្ធរបស់ខ្លួន កើតមានអាការៈត្រដរខ្យល់ ធ្វើឱ្យប្តីភ័យស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយ តែអកុសល ប្រពន្ធរបស់ខ្លួនបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ចំណុចផ្ទះជួលលេខ៤៦៤ ផ្លូវបេតុង ក្រុមទី៤ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

ស្ត្រីរងគ្រោះដែលដេកឱបប្តីពេញ១យប់ លុះព្រឹកឡើងបែរជាត្រដរខ្យល់ស្លាប់រូបនេះ មានឈ្មោះម៉ិល ធៀង អាយុ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

ក្រោយកើតហេតុ ក្រុមគ្រួសារស្ត្រីរងគ្រោះមិនបានប្តឹងផ្តល់អ្វីនោះទេ ដោយទទួលស្គាល់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារជំងឺប្រចាំកាយមែន ទើបស្នើសុំឱ្យសមត្ថកិច្ចជួយបញ្ជាក់លិខិតមរណភាព ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)