មន្ត្រីអ្នកនាំពាក្យជាន់ខ្ពស់ជប៉ុន ព្រមានពីហានិភ័យរលកកម្តៅ ខណៈអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ឡើងដល់១៧៩នាក់
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន នៅព្រឹកនេះ បានប្រាប់ឲ្យដឹងថា គ្រោះមហន្តរាយទឹកជំនន់បានធ្វើឲ្យមនុស្សស្លាប់កើនដល់១៧៩ និងបាត់ខ្លួន៦៧នាក់។
រដ្ឋាភិបាលជប៉ុន ត្រៀមទឹកប្រាក់ប្រហែល២០លានដុល្លារ ផ្តល់ជំនួយដល់ក្រុមគ្រួសារដែលទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។
លោក Yoshihide Suga ជាមន្ត្រីអ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាល ក៏បានព្រមានពីហានិភ័យមួយទៀត គឺរលកកម្តៅនឹងកើនឡើងរហូតដល់៣៥អង្សាសេ បន្ទាប់ពីគ្រោះទឹកជំនន់នេះ៕