Loading...

រូបមន្តថែបំប៉នសក់ ដោយទឹកឃ្មុំ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨​ | សម្រស់ | | 0 | ម៉ោង 16:24 pm

ទឹកឃ្មុំ ជាគ្រឿងសម្អាងធម្មជាតិ ដែលផ្តល់ប្រយោជន៍ខ្ពស់ អាចយកមកប្រើក្នុងការថែបំប៉នសក់ ឱ្យមានភាពទន់រលាស់ និងមានសំណើមល្អ…។

១-ទឹកឃ្មុំ-ស៊ុតក្រហម ៖

-យកទឹកឃ្មុំ ៣ស្លាបព្រាបាយ មកកូរច្របល់លាយជាមួយស៊ុតក្រហម ២គ្រាប់។

-យកល្បាយទឹកឃ្មុំ និងស៊ុតក្រហមនេះ  មកលាបបំពោកសក់ឱ្យសព្វ ទុកចោលប្រមាណ១ម៉ោង ។

-លាងសម្អាតចេញដោយទឹកស្អាត រួចកក់សក់តាមធម្មតា។

-ធ្វើតាមវិធីនេះ ១សប្តាហ៍ ១-២ដង នឹងជួយឱ្យសក់មានសំណើមល្អ។

២-ទឹកឃ្មុំ-ទឹក ៖

-យកទឹកឃ្មុំ ៣ស្លាបព្រាបាយ មកលាយជាមួយទឹកធម្មតា ២កែវ។

-យកល្បាយទឹកឃ្មុំ និងទឹកនេះ មកលាបបំពោកសក់ ឱ្យសព្វទុកចោល ប្រមាណ៣០នាទី។

-លាងសម្អាតចេញដោយទឹកស្អាត រួចកក់សក់តាមធម្មតា។

-ធ្វើតាមវិធីនេះ ១សប្តាហ៍ ១-២ដង នឹងជួយឱ្យសក់មានសំណើមល្អ។

៣-ទឹកឃ្មុំ-សាប៊ូកក់សក់ ៖

-យកទឹកឃ្មុំ ១ស្លាបព្រាបាយ មកលាយជាមួយសាប៊ូកក់សក់ ដែលអ្នកប្រើរាល់ថ្ងៃ ២ស្លាបព្រាបាយ កូរឱ្យចូលគ្នាសព្វ។

-យកល្បាយទឹកឃ្មុំ និងសាប៊ូកក់សក់នេះ មកកក់សក់តាមធម្មតា។

-លាងសម្អាតចេញដោយទឹកស្អាត។

-វិធីនេះអាចប្រើបានរាល់ពេលដែលអ្នកកក់សក់។

ទឹកឃ្មុំ នឹងជួយជួសជុលសក់ដែលខូចបំប៉ន សក់ឱ្យមានសុខភាពល្អ មានសំណើម រលើបរលោងស្អាត។

៤-ទឹកឃ្មុំ-ប្រេងអូលីវ ឬប្រេងដូង ៖

-យកទឹកឃ្មុំ ៤-៥ស្លាបព្រាបាយ (ឬប្រើបរិមាណសមល្មមនឹងសក់របស់មនុស្សម្នាក់ៗ) មកកូរច្របល់លាយជាមួយប្រេងអូលីវ ឬប្រេងដូង ២ស្លាបព្រាបាយ។

-យកល្បាយទឹកឃ្មុំ និងប្រេងអូលីវ ឬប្រេងដូងនេះ មកលាបបំពោកសក់ឱ្យសព្វ ទុកចោលប្រមាណ៣០នាទី។

-លាងសម្អាតចេញដោយទឹកស្អាត រួចកក់សក់តាមធម្មតា៕