Loading...

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៖ ក្រូអាសុី ប៉ះ អង់គ្លេស វេលាម៉ោង១រំលងអាធ្រាត្រ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 10:44 am

ទស្សនៈ Asianbookie យក England

(20)Croatia (+0/0.5) England(12)

Croatia ចំណាត់ថ្នាក់ FIFA ៖ លេខ20

វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន4ដង គឺឆ្នាំ1998/ 2002/ 2006/ 2014។

លទ្ធផលល្អ ៖ ចំណាត់ថ្នាក់លេខ3ម្តង គឺ ឆ្នាំ1998។

គ្រូបង្វឹក ៖ Zlatko Dalic សញ្ជាតិឆែក។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិក្រូអាស៊ី​ កាលពីឆ្នាំ2017។ ក្នុងរជ្ជកាលដឹកនាំរបស់លោក 9ប្រកួត គឺឈ្នះ6 ស្មើ1 និងចាញ់2 ស្មើនឹង57/14ភាគរយ។

កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Mario Mandukic មកពីក្លឹប Juventus ធ្លាប់បង្ហាញវត្តមានបាន85ប្រកួត ស៊ុតបាល់បាន31គ្រាប់ កីឡាករខ្សែបម្រើ Ivan Rakitic មកពីក្លឹប Barcelona ធ្លាប់បង្ហាញវត្តមានបាន94ប្រកួត ស៊ុតបាល់បាន15គ្រាប់ កីឡាករខ្សែការពារ Corluka មកពីក្លឹប Lokomotiv Mos ធ្លាប់បង្ហាញវត្តមានបាន101ប្រកួត ស៊ុតបាល់បាន4គ្រាប់។ វគ្គ16ក្រុម បានទម្លាក់ក្រុមដាណឺម៉ាក កាត់សេចក្តីដោយបាល់ប៉េណាល់ទី 3-2 និងវគ្គ8 ក្រុមបន្តទម្លាក់ក្រុមម្ចាស់ផ្ទះរុស្ស៊ី កាត់សេចក្តីដោយការស៊ុតបាល់ប៉េណាល់ទី 4-3។

Croatia លេខ1 មកពីពូល D។ លទ្ធផល 5ប្រកួតចុងក្រោយ​ គឺ 3-2-0។

3ប្រកួតចុងក្រោយ គឺ ៖

06-18 Iceland 1-2 Croatia

07-18 Croatia 1-1 Denmark

07-18 Russia 2-2 Croatia

England ចំណាត់ថ្នាក់ FIFA ៖ លេខ12

វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន15ដង គឺឆ្នាំ1950/ 1954/ 1958/ 1962/ 1966/ 1970/ 1982/ 1986/ 1990/ 1998/ 2002/ 2006/ 2010/ 2014។

លទ្ធផលល្អ ៖ ម្ចាស់ជើងឯក គឺឆ្នាំ1966

គ្រូបង្វឹក ៖ Gareth Southgate សញ្ជាតិអង់គ្លេស។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិអង់គ្លេស កាលពីឆ្នាំ2016។ ក្នុងរជ្ជកាលដឹកនាំរបស់លោក 18ប្រកួត គឺឈ្នះ12 ស្មើ6 និងចាញ់2 ស្មើ55/6ភាគរយ។

កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Harry Kane មកពីក្លឹប Tottenham ធ្លាប់បង្ហាញវត្តមានបាន25ប្រកួត ស៊ុតបាល់បាន18 គ្រាប់ កីឡាករខ្សែបម្រើ Dele Alli មកពីក្លឹប Tottenham ធ្លាប់បង្ហាញវត្តមានបាន27ប្រកួត ស៊ុតបាល់បាន2គ្រាប់ និងកីឡាករខ្សែការពារ Ashley Young មកពីក្លឹប Man Utd ធ្លាប់បង្ហាញវត្តមាន36ប្រកួត ស៊ុតបាល់បាន7គ្រាប់។ វគ្គ16ក្រុម បានទម្លាក់ក្រុមកូឡុំប៊ី កាត់សេចក្តីដោយការស៊ុតបាល់ប៉េណាល់ទី 4-3 និងវគ្គ8ក្រុម បានទម្លាក់ក្រុមស៊ុយអែត ដោយលទ្ធផល 2-0។

England លេខ2 មកពីពូល G។ លទ្ធផល5ប្រកួតចុងក្រោយ គឺ 3-1-1។

3ប្រកួតចុងក្រោយ គឺ ៖

06-18 England 0-1 Belgium

07-18 Colombia 1-1 England

07-18 Sweden 0-2 England

ប្រវត្តិជួបគ្នា10ប្រកួត Croatia ឈ្នះ2 ស្មើ1 និងចាញ់4។

ជួបគ្នា4ប្រកួតចុងក្រោយ គឺ ៖

10-06 Croatia 2-0 England

11-07 England 2-3 Croatia

09-08 Croatia 1-4 England

09-09 England 5-1 Croatia

ទស្សនៈ ស្មើ 1-1