Loading...

វិធីបកស្លាកលើរបស់ប្រើប្រាស់ មិនបន្សល់ស្នាមកាវស្អិត

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨​ | វិជ្ជាមេផ្ទះ | | 0 | ម៉ោង 14:03 pm

ស្ត្រីមេផ្ទះមួយចំនួន មានបញ្ហារំខានចិត្ត នៅពេលទិញរបស់ប្រើប្រាស់ផ្សេងៗ ដូចជា ចាន ឆ្នាំង ថូ កែវ ស្លាបព្រា វែក សម្លៀកបំពាក់៘ មកប្រើពេលបកស្លាកចេញពីសម្ភារៈទាំងនោះ តែងមានបន្សល់ជាប់ស្នាមកាវស្អិតៗ ពិបាកសម្អាត។

ដើម្បីដោះស្រាយបញ្ហានេះ មានវិធីបកស្លាកលើរបស់ប្រើប្រាស់ដែលងាយស្រួល ដោយគ្រាន់តែប្រើផលិតផលជំនួយ OxiClean ដែលជាផលិតផលទឹកសម្អាតស្នាមប្រឡាក់ មានដាក់លក់លើទីផ្សារ។

វិធីប្រើ គឺចាក់ទឹកចូលផើង ឬភាជនៈសម្រាប់ត្រាំសម្ភារៈទាំងនោះ រួចចាក់ Oxi Clean 1គម្របដបចូលទៅ បន្ទាប់មកយកសម្ភារប្រើប្រាស់ដែលត្រូវការបកស្លាកចេញនោះ មកត្រាំក្នុងទឹកលាយ OxiClean នោះ ប្រមាណ30នាទីនោះ ស្លាកដែលបិទជាប់សម្ភារៈទាំងនោះ នឹងរបកចេញដោយខ្លួនឯងបានយ៉ាងងាយ ដោយមិនបន្សល់ស្នាមកាវស្អិត នាំឱ្យរំខានចិត្តទៀតទេ៕