facebook
facebook
Loading...

អបអរសាទរ!!! គង់ ចាន់ស្រីមុំ សម្រាលកូនព្រឹកមិញ មើលទៅលោកសីហា បីកូនមិនដាក់ចុះសោះ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | 46 | 0 | ម៉ោង 17:19 pm

ភ្នំពេញ ៖ តារាស្រីរូបស្រស់ អ្នកនាងគង់ ចាន់ស្រីមុំ បានធ្វើការវះកាត់សម្រាលកូនស្រីដំបូងរបស់ខ្លួនដោយជោគជ័យ កាលពីព្រឹកថ្ងៃទី07 ខែកក្កដា ឆ្នាំ2018 ពោលគឺបន្ទាប់ពីថ្ងៃខួបកំណើតរបស់នាង ដែលប្រព្រឹត្តទៅយ៉ាងសប្បាយអស់ដៃ​ ជ​មាយួសាច់ញាតិ ព្រមទាំងមិត្តភក្តិជិតស្និទ្ធ កាលពីរាត្រីថ្ងៃទី06 ខែកក្កដា ឆ្នាំ2018 នៅក្នុងមន្ទីរពេទ្យដែល នាងត្រៀមនឹងសម្រាលកូន។

តាមរយៈវីដេអូឃ្លីបខ្លីមួយ ដែលបង្ហាញពីមុខមាត់កូនស្រីជាទីស្រលាញ់របស់ខ្លួន លោកគឹម សីហា បានបញ្ជាក់ថា កូនស្រីដែលទើបតែសម្រាលនៅថ្ងៃពិសេស គឺថ្ងៃទី7 ខែ7 វេលាម៉ោង7ព្រឹកនេះ មានឈ្មោះគឹម សីហ៍មរកត ហៅម៉ូម៉ូ។

ជាមួយនេះ គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកនាងគង់ ចាន់ស្រីមុំ បានសរសេរបញ្ជាក់ ថា “Kem Seimorokot_MOMO គឹម សីហ៍ មរកត Kem seimorokot កើតថ្ងៃសៅវ៍ ត្រូវជាថ្ងៃ10រោច ខែស្រាពណ៍ ឆ្នាំចរ សំរឹទ្ធស័ក ពស 2562 វេលាម៉ោង7ព្រឹក ទី7 ខែកក្កដា ឆ្នាំ2018…” “សួស្តីព្រះនាងតូចម៉ូម៉ូ ស្វាគមន៍មកកាន់គ្រួសារដ៏កក់ក្តៅរបស់យើង Kem Seimorokot MOMO …”។

អ្នកនាងគង់ ចាន់ស្រីមុំ បន្ថែមថា “អរគុណណគ្រប់គ្នាដែលបានមកវ៉ល់ឱ្យសប្បាយ ហើយជូនពរអូន និង momo ជួបគ្នាថ្ងៃស្អែកណា ព្រះនាងតូចម៉ាក់ HAPPY BIRTHDAY TO ME អរគុណទៅដល់មន្ទីពេទ្យ Chetra Poly- clinic & Julie Maternity ដែលបានយកចិត្តទុកដាក់ និងអនុញ្ញាតឱ្យខ្ញុំធ្វើកម្មវិធីខួបកំណើតនៅទីនេះ…”។ “ខួបកំណើតឆ្នាំនេះ ខ្ញុំបានទទួលនូវកាដូរដ៏ធំបំផុតនៅក្នុងជីវិត កាដូមួយនោះ នឹងមកជួបខ្ញុំនៅថ្ងៃស្អែក គឺជាពេលវេលាមួយដ៏អស្ចារ្យ ដែលគ្រួសារយើងទន្ទឹងរង់ចាំ ពិសេស ឆ្នាំនេះខ្ញុំបានបំពេញបំណងរបស់ខ្លួន គឺបានរៀបចំខួបកំណើត និងត្រៀមទទួលព្រះនាងតូច Kem Seimorokot MOMO នៅមន្ទីរពេទ្យ ហើយថែមទាំងទទួលបានការយកចិត្តទុកដាក់ពីមន្ទីរពេទ្យទៀតផង…”។

គួរបញ្ជាក់ថា នៅមុនថ្ងៃសម្រាលកូនស្រី អ្នកនាងគង់ ចាន់ស្រីមុំ បានធ្វើការដាក់លក់សម្លៀកបំពាក់ ដែលនាងធ្លាប់ស្លៀករួចហើយ  (សម្លៀកបំពាក់មួយទឹក) ដើម្បីប្រមូលយកថវិកាទាំងនោះ ទៅឧបត្ថម្ភជួយដល់មន្ទីរពេទ្យគន្ធបុប្ជា នៅក្នុងឱកាសថ្ងៃខួបកំណើតរបស់នាង  និងជាថ្ងៃចាប់កំណើតឃើញពន្លឺថ្ងៃរបស់កូនស្រីសំណព្វចិត្តរបស់នាងផងដែរ។ ដោយឡែក ថវិកាសរុបដែលបានមកពីការលក់សម្លៀកបំពាក់មួយទឹក ដែលត្រូវបានគង់ ចាន់ស្រីមុំ និងស្វាមី យកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ជា មានចំនួន10លានរៀល ឬស្មើនឹង2500ដុល្លារ។

ថៅកែស្រីវ័យក្មេងរូបនេះ បានបញ្ជាក់ថា មូលហេតុដែលនាងផ្តើមគំនិតលក់សម្លៀកបំពាក់មួយទឹក យកប្រាក់ទៅជួយមន្ទីរពេទ្យគន្ធបុប្ជា នេះ គឺដើម្បីជាការចូលរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ជា ដែលកំពុងជួយសង្គ្រោះដល់ជីវិតកុមារកម្ពុជា នៅក្នុងឱកាសថ្ងៃកំណើតរបស់នាង ក៏ដូចជាថ្ងៃចាប់កំណើតរបស់កូនស្រីជាទីស្រលាញ់របស់នាងផងដែរ៕