Loading...

Christino Ronaldo ដើរចេញពី Real Madrid រួមរស់ជាមួយ Juventus ក្នុងតម្លៃខ្លួន១៣១លានដុល្លារ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 9:33 am

ទីបំផុត ខ្សែប្រយុទ្ធ Christino Ronaldo បានសម្រេចចិត្តដើរចេញពីទ្រនំចាស់ Real Madrid មករួមរស់ជាមួយក្លឹបជើងឯកបាល់ទាត់អ៊ីតាលី ស៊េរី A សេះបង្កង់Juventus សម្រាប់រដូវកាលថ្មីនេះ។ នេះបើយោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃពុធ ទី១១ កក្កដា ​២០១៨។

ប្រភពព័ត៌មានដដែលនោះ បានឲ្យដឹងថា កីឡាករ Ronaldo ទទួលបានតម្លៃខ្លួនជាង១៣១លានដុល្លារ ជាមួយនឹងកុងត្រារយៈពេល៤ឆ្នាំ។

កីឡាករ Ronaldo វ័យ៣៣ឆ្នាំ ធ្លាប់ឈ្នះពាន Uefa Champion League ចំនួន៤លើក ក្នុងរយៈពេល៩ឆ្នាំ នៅជាមួយ Real Madrid ។

កីឡាករ Ronaldo បាននិយាយថា “ពេលវេលាបានបើកចំហរសម្រាប់ជីវិតរបស់ខ្ញុំ ហេតុដូច្នេះហើយបានជាខ្ញុំស្នើសុំឲ្យក្លឹប​Real Madrid យោគយល់ និងទទួលយកសំណើសុំផ្ទេរក្លឹបរបស់ខ្ញុំ។

កីឡាករ Ronaldo មិនអាចបំបែកកំណត់ត្រាកីឡាករថ្លៃបំផុត២រូប លើពិភពលោក គឺកីឡាករ Neymar  តម្លៃជាង២៣៦លានដុល្លារ និងកីឡាករ​ Mbappe​ តម្លៃជាងលាន២១៩ដុល្លារ ប៉ុន្តែបានបំបែកកំណត់ត្រា​ជាកីឡាករថ្លៃជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រ ក្លឹប​Juventus។

ក្លឹប Juventus  ត្រូវប្រកួតកម្តៅសាច់ដុំ ជាមួយក្លឹប Real Madrid មុនបើករដូវកាលដណ្តើមពានរង្វាន់អន្តរជាតិនៅសហរដ្ឋអាមេរិក នៅថ្ងៃទី៤ ខែសីហា ខាងមុខនេះ៕