Loading...

គ្រោះធម្មជាតិរញ្ជួយដី 6.2រ៉ិចទ័រ បន្តវាយប្រហារកោះឡុំបុក

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែសីហា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:12 pm

បន្ទាប់ពីរញ្ជួយដីកម្រិត 6.9រ៉ិចទ័រ ដែលបានកើតឡើងនៅលើកោះឡុំបុក កាលពីចុងសប្តាហ៍មុន  បណ្តាលឱ្យមនុស្សជាង300 នាក់ ស្លាប់បាត់បង់ជីវិត និងជាង1000រងរបួស ឥឡូវនេះ កោះឡុំបុក ដដែល កំពុងទទួលរងគ្រោះធម្មជាតិរញ្ជួយដីសាជាថ្មីម្តងទៀត ដែលមានកម្រិត6.2រិចទ័រ កាលពីថ្ងៃព្រហស្បតិ៍ ទី09  ខែសីហា ឆ្នាំ2018។ នេះបើយោងតាមប្រភពព័ត៌មាន រ៉យទ័រ  ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

គ្រោះរញ្ជួយុដីដែលបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ នេះ មិនទាន់មានសេចក្តីរាយការណ៍ពីចំនួនអ្នកស្លាប់នៅឡើយទេ ដោយគ្រាន់តែដឹងថា មានអគារមួយចំនួនដួលរលំ។

យោងតាមលោក Sutopo អ្នកនាំពាក្យភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូណេស៊ី បាននិយាយថា ពលរដ្ឋឥណ្ឌូណេស៊ី ជាច្រើនបានភ្ញាក់ផ្អើល និងរត់ចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈដែលមានការរញ្ជួយដីសាជាថ្មី បណ្តាលឱ្យមានអគារផ្ទះល្វែងមួយចំនួន ដួលរលំ។

តួលេខអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ មានចំនួន131នាក់ (ប្រភពព័ត៌មានបរទេស) ខណៈដែលប្រភពពីមន្ត្រីឥណ្ឌូណេស៊ី  បានឱ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់347នាក់ របួស1447 និងអត់ទីជីម្រកជាង16ម៉ឺននាក់”