Loading...

ចិន ធ្វើតេស្តយន្តហោះចម្បាំងលឿនជាងសំឡេង បានដោយជោគជ័យ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៨ ខែសីហា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:57 pm

ស្របពេលដែលរដ្ឋបាលលោកដូណាល់ ត្រាំ កំពុងតែដុតបញ្ឆោះសង្គ្រាមពាណិជ្ជកម្មជាមួយចិន ស្រាប់តែចិន ប្រកាសថា ខ្លួនបានធ្វើតេស្តយន្តហោះចម្បាំងលឿនជាងសំឡេងរបស់ខ្លួន ទទួលបានជោគជ័យ។

យោងតាមរាជបណ្ឌិតសភាអវកាសចិន ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានថ្លែងកាលពីថ្ងៃសុក្រ សប្តាហ៍មុនថា ប្រទេសចិនិ បានធ្វើតេស្តយន្តហោះចម្បាំងលឿនជាងសំឡេំង  ប្រភេទ Starry Sky-2។

យន្តហោះនេះ មានល្បឿន៧៣៤៤គីឡូម៉ែត្រ ក្នុងមួយម៉ោង លឿនជាងសំឡេង៥ដង។  ការប្រកាសរបស់ចិន នេះ គឺជាការដាក់សម្ពាធទៅដល់វិស័យយោធារបស់សហរដ្ឋអាមេរិក ដែលហាក់ដូចជាដើរយឺតមួយជំហានពីក្រោយចិន។

រាជបណ្ឌិតសភាអវកាសចិន មិនបានចង្អុលបង្ហាញថា យន្តហោះសម្បាំងលឿនជាងសំឡេងថ្មីនេះ នឹងយកវាទៅប្រើនៅពេលណា និងសម្រាប់ធ្វើអ្វីនោះទេ ដោយគ្រាន់តែនិយាយថា វាគឺជាការវិឌ្ឍន៍បច្ចេកវិទ្យាអវកាសរបស់ចិន តែប៉ុណ្ណោះ។

សហរដ្ឋអាមេរិក ធ្លាប់បានធ្វើតេស្តសាកល្បងយន្តហោះប្រភេទនេះ កាលពីឆ្នាំ២០១០-២០១៣  ដែលមានល្បឿនលឿនប្រហាក់ប្រហែលទៅនឹងយន្តហោះចិននេះ ប៉ុន្តែ ក្រោយមកគម្រោងនេះត្រូវបានផ្អាកទៅវិញ។ ទោះជាយ៉ាងណាក្តី អាមេរិក បានអះអាងថា ខ្លួននឹងនាំយកយន្តហោះចម្បាំងលឿនជាងសំឡេង មកបង្អួតពិភពលោក សាជាថ្មីឡើងវិញ នៅឆ្នាំ២០២៣៕