Loading...

ផ្ការ៉ូសមេរី ជួយបង្កើនការចងចាំមុនប្រឡង

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨​ | សម្រស់ | | 0 | ម៉ោង 17:04 pm

សម្រាប់សិស្សានុសិស្សដែលកំពុងត្រៀមប្រឡង អាចជំរុញការចងចាំរបស់ខ្លួនបាន ដោយការហិតក្លិនរ៉ូសមេរី (Rosmary) ព្រោះការសិក្សាពីសាកលវិទ្យាល័យ បានរកឃើញថា ប្រេងរបស់ផ្ការ៉ូសមេរី  មានគុណប្រយោជន៍ចំពោះការចងចាំរបស់ក្មេង។

តាមទិន្នន័យពីក្មេងវ័យ10-11ឆ្នាំ សរុប 40នាក់ ដែលត្រូវធ្វើតេស្តលើកិច្ចការផ្សេងៗគ្នា ដោយបែងចែកដាក់ក្នុងបន្ទប់មួយ ដែលមានក្លិនប្រេងរ៉ូសមេរី និងបន្ទប់មួយទៀតដែលគ្មានក្លិន លទ្ធផលបង្ហាញថា ក្មេងដែលធ្វើតេស្តក្នុងបន្ទប់មានក្លិនប្រេងរ៉ូសមេរី ទទួលបានពិន្ទុខ្ពស់ជាងក្មេង ដែលធ្វើតេស្តក្នុងបន្ទប់គ្មានក្លិន។

ចំពោះមូលហេតុដែលថា ហេតុអ្វីក្លិនជះឥទ្ធិពលដល់ការចងចាំនោះ គឺនៅមិនទាន់ដឹងច្បាស់នៅឡើយ។ វាអាចថាក្លិនប្រហើរនេះ ជះឥទ្ធិពលដល់សកម្មភាពក្នុងខួរក្បាល៕