Saturday, July 5, 2025
Homeសង្គម និងជីវិតពីមុនធ្លាប់វះក្រលៀន ឥឡូវបែរជាដេកស្លាប់បែបនេះ

ពីមុនធ្លាប់វះក្រលៀន ឥឡូវបែរជាដេកស្លាប់បែបនេះ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា ធ្លាប់ធ្វើការវះកាត់ក្រលៀនអស់រយៈពេលជាង១០ឆ្នាំមំកហើយ ចំណែកសុខភាពក៏មិនល្អប៉ុន្មានដែរ និងត្រូវធ្វើការរស់នៅឆ្ងាយប្រពន្ធ មិនសូវមានអ្នកថែ ក៏បណ្តាលឱ្យដេកស្លាប់ក្នុងបន្ទប់ជួលដោយគ្មានអ្នកដឹង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល គ្រួសារខ្ញុំ ស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

បុរសរងគ្រោះខាងលើ មានឈ្មោះដាញ់ បុព្វតា អាយុ៣៨ឆ្នាំ មុខរបរជាជាងជួសជុលរថយន្តនៅយានដ្ឋានម្តុំសួនច្បារដំរីស ស្នាក់នៅបន្ទប់ជួលក្នុងភូមិសង្កាត់កើតហេតុខាងលើ និងមានលំនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ។ ជនរងគ្រោះ មានប្រពន្ធឈ្មោះម៉ៅ ស្រីរ័ត្ន ជាស្មៀនឃុំរលាប្អៀរ ស្រុករលាប្អៀរ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះមានសុខភាពមិនសូវជាល្អប៉ុន្មានទេ ព្រោះធ្លាប់វះកាត់ក្រលៀន អស់រយៈពេលជាង១០ឆ្នាំមកហើយ។ លុះក្រោយមក ជនរងគ្រោះ បានចេញមកធ្វើជាងជួសជុលរថយន្តឆ្ងាយពីប្រពន្ធ និងក្រុមគ្រួសារ ដោយត្រូវជួលផ្ទះខាងលើស្នាក់នៅ ដោយគ្មានប្រពន្ធមើលថែឱ្យបានដិតដល់នោះឡើយ។

លោកម៉ា យន្ត អធិការរងនគរបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី០៤  ខែសីហា ឆ្នាំ២០១៨ មិត្តភក្តិ របស់ជនរងគ្រោះ បានទូរសព្ទ័ហៅជនរងគ្រោះឱ្យទៅជួលជុលឡានឱ្យគេ តែទូរសព្ទ័ចូលគ្មានអ្នកលើក ទើបឆ្ងល់ក៏ទូរស័ព្ទទៅប្រាប់ក្រុមគ្រួសារ ជនរងគ្រោះទៅមើលដល់បន្ទប់ជួល។ លុះទៅដល់ទាំងម្ចាស់ផ្ទះជួល និងក្រុមគ្រួសារជនរងគ្រោះ បាននាំគ្នាស្រែកហៅ និងគោះទ្វារខ្លាំងៗ តែជនរងគ្រោះមិនឆ្លើយឡើយ ក៏សម្រេចចិត្តនាំគ្នាវាយកញ្ចក់បន្ទប់ ហើយយកដងអំបោសគោះដៃជនរងគ្រោះមិនព្រមភ្ញាក់ ទើបដឹងថាជនរងគ្រោះ បានស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ជូននគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ឆ្នាំង ឱ្យចុះទៅមកពិនិត្យ។

នៅម៉ោងប្រមាណ១០និង៤០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចចំរុះរួមមាននគរបាលបច្ចេកទេសក្រុងកំពង់ឆ្នាំង នគរបាល បច្ចេកទេសខេត្តកំពង់ឆ្នាំង លោកគ្រូពេទ្យខេត្តកំពង់ឆ្នាំង អាជ្ញាធរសង្កាត់ និងម្ចាស់ផ្ទះជួល ព្រមទាំងគ្រួសារជនរងគ្រោះ បានចូលរួមមើលការធ្វើ កោសល្យវិច័យពិនិត្យសពជនរងគ្រោះ រួចហើយគ្រូពេទ្យបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះបានស្លាប់ដោយសារជម្ងឺខ្លួនឯង (ដូចជាលើសឈាម ឬគាំងបេះដូង) ជាដើម ពោលគឺពុំមែនដោយហេតុការនៃគ្រោះថ្នាក់ផ្សេងៗនោះឡើយ៕

RELATED ARTICLES