Loading...

លាង ឧត្តម ស្នើសុំសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយ

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែសីហា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 14:20 pm

តារាសម្តែង និងចម្រៀង លាង ឧត្តម ដែលកាក់កបខ្លាំងក្នុងអាជីពសម្តែងជាងច្រៀងនោះ បានចេញមុខស្នើសុំសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឱ្យជួយបន្ថែមទៀត ទៅលើការលើកស្ទួយភាពយន្តខ្មែរ ឱ្យមានលក្ខណៈល្អប្រសើរជាងនេះ ដើម្បីធ្វើឱ្យតារាសម្តែងទាំងអស់ មានជីវភាពល្អប្រសើរជាងនេះ ចៀសវាងនៅពេលដែលពួកគាត់អស់អាជីពទៅ គឺគ្មានទ្រព្យអ្វីសល់ ធ្លាក់ខ្លួនដូចតារាមួយចំនួន នាពេលកន្លងមក។

ការលើកដៃសំពះសុំសម្តេចតេជោ អន្តរាគមន៍កុនខ្មែរ ក៏ដូចជាតារាសម្តែងឱ្យងើបមុខមាត់ដូចប្រទេសជិតខាងនេះ ត្រូវបានលោកឧត្តម អះអាងថា ដោយសារក្រោយបោះឆ្នោតនីតិកាលទី៦ នេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយគ្រប់ផ្នែក ដើម្បីឱ្យប្រជាជនទាំងអស់មានជីវភាពល្អប្រសើរឡើង ហេតុនេះហើយ បានជាលោកចង់ឱ្យសម្តេចទាំងទ្វេ ជួយជ្រោមជ្រែងកុនខ្មែរដែរ។

លាង ឧត្តម និយាយថា “ក្នុងនាមខ្ញុំជាតារាចម្រៀង និងសម្តែងម្នាក់ សុំសំពះសម្តេចតេជោ ហ៊ុន សែន និង និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឱ្យសម្តេចទាំង២ ជួយដល់កុនខ្មែរផង តាមរយៈការបិទកុំឱ្យរឿងបរទេសចូលមកចាក់លើកញ្ចក់ទូរទស្សន៍ច្រើនពេក ដើម្បីឱ្យតារាខ្មែរយើងមានការងារធ្វើច្រើនជាងនេះ។ ម៉្យាងទៀត ខ្ញុំឃើញថា តម្លៃខ្លួនតារាសម្តែងខ្មែរ យើងបានទាបណាស់ អ៊ីចឹងហើយបានជាតារាខ្លះពេលដែលគាត់សម្តែងលែងកើតទៅ ធ្លាក់ខ្លួនអីហ្នឹង ព្រោះអត់សល់លុយ។  ខ្ញុំចង់ឱ្យសម្តេចទាំង២ ជួយរឿងហ្នឹងដែរ ព្រោះឃើញថា សម្តេចជួយគ្រប់ផ្នែកទាំងអស់ទៅហើយ ពិសេសក្រោយការបោះឆ្នោតនេះ។  សម្រាប់ខ្ញុំបានប្រឡូកសិល្បៈសម្តែង និងច្រៀង ១៣ឆ្នាំហើយ តែពេលនេះខ្ញុំរវល់ខាងសម្តែងជាងច្រៀង ហើយយើងមានការតស៊ូណាស់  ដោយសារស្រលាញ់សិល្បៈ តែថវិកាបានមកពីការសម្តែងវិញ មិនបានប៉ុន្មាននោះទេ”។

តារាវ័យ៤០ឆ្នាំ លាង ឧត្តម បានចូលរួមកិច្ចការសប្បុរសធម៌ជាច្រើនមកហើយ លោកថា សុទ្ធតែជាការលះបង់ថវិកា និងពេលវេលាផ្ទាល់ខ្លួនជួយដល់សង្គម បានមួយផ្នែកដែរ ក្នុងនាមជាតារាសិល្បករម្នាក់។

ឧត្តម បានបង្ហើបឱ្យដឹងថា ការថតភាពយន្តភាគនាពេលកន្លងមក រូបគេទទួលបានថវិកាចន្លោះពី១៥០០ទៅ២០០០ដុល្លារ ហើយអ្នកដឹកនាំសម្តែងពេញចិត្តលោក ឱ្យលេងជាតួកាច ជាអ្នកមាន មានស្រីច្រើន ក្បត់ភរិយា ជាដើម ហើយតាំងពីប្រឡូកអាជីពសិល្បៈជាង១ទសវត្សន៍មក ឧត្តម បានសម្តែងភាពយន្តបានជាង២០រឿងមកហើយ និងថ្មីៗនេះទើបថតចប់រឿង “ជញ្ជីងជីវិត” របស់ប៉ុស្តិ៍លេខ៥ និងត្រៀមថតរឿងភាគថ្មីឱ្យហង្សមាស ផងដែរ៕