Loading...

វិធី៥ជំហាននេះ អាចជួយអ្នកឲ្យមានជើងស្អាត

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី៣ ខែសីហា ឆ្នាំ២០១៨​ | សម្រស់ | | 0 | ម៉ោង 13:48 pm

នារីដែលចង់ឱ្យជើងស្អាត សាកល្បងធ្វើតាមការណែនាំ ៥ជំហាន ខាងក្រោម ៖

ជំហានទី១ ៖

កោររោមចេញ គឺជាវិធីជួយឱ្យជើងមើលទៅរលោងស្អាត ដោយប្រើឡាមកោររោមរបស់បុរស ព្រោះមានភាពមុត និងកោរបានងាយស្រួល និងមិនបំផ្លាញស្បែក ដើម្បីចៀសវាងស្បែកទទួលរងរបួស ដោយសារការកោររោម។

ជំហានទី២ ៖

ប្រើប្រេងទារក (Baby Oil) លាបឱ្យសព្វជើង មុនពេលកោររោម ដើម្បីជួយឱ្យមានសំណើម  និងរអិលស្រួលកោរ មិនធ្វើឱ្យកាំបិតការរោមក កិតស្បែកឱ្យរបួស និងធ្វើឱ្យស្បែកនៃជើងរបស់អ្នកមានសំណើម និងរលោងស្អាត។

ជំហានទី៣ ៖

ក្រោយពេលកោររោមរួចហើយ រាល់លើក អ្នកក៏ត្រូវបន្ថែមសំណើមឱ្យស្បែក និងបន្ថយភាពក្រហាយដល់ស្បែក ដោយលាបឡេជាប្រចាំ។

ជំហានទី៤ ៖

ខាត់ស្បែកដោយស្ករខាត់ ២-៣ដង ក្នុង១សប្តាហ៍ ក្រោយពេលកោររោម នឹងជួយផ្លាស់ប្តូរកោសិកាស្បែកចាស់ដែលខូចខាត ឬខ្មៅស្រអាប់នោះឱ្យជ្រុះចេញ ជួយឱ្យស្បែកបរិវេណជើងរបស់អ្នករលោងម៉ដ្ឋខៃ ស្អាតគួរឱ្យចង់ប៉ះ។

ជំហានទី៥ ៖

ក្រៅពីការកោររោម ខាត់ស្បែក អ្នកក៏ត្រូវលាបឡេ ឬក្រែមថែស្បែកបរិវេណជើងរបស់អ្នកជាប្រចាំ រាល់ពេលល្ងាច មុនចូលគេង ដើម្បីឱ្យស្បែកនៃជើងរបស់អ្នកមានសំណើម ទន់រលោង និងសស្អាតឡើង៕