Loading...

សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មរុស្ស៊ី ពាក់ព័ន្ធនឹងការស្លាប់អតីតចារកម្ម

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែសីហា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 16:54 pm

យោងតាមក្រសួងការបរទេសអាមេរិក ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី09 ខែសីហា ឆ្នាំ2018 បានឱ្យដឹងថា រដ្ឋបាលប្រធានាធិបតីដូណាល់ ត្រាំ នឹងបន្តដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ពាក់ព័ន្ធទៅនឹងការដាក់ថ្នាំបំពុលចារកម្មរុស្ស៊ី លោក Sergei Skripal និងកូនស្រី កាលពីខែមិនា ឆ្នាំ2018។

លោក Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិក បានសម្រេចចិត្ត កាលពីថ្ងៃចន្ទ ចោទប្រកាន់ប្រទេសរុស្ស៊ី ពីបទរំលោភច្បាប់អន្តរជាតិ ដោយប្រើប្រាស់សារធាតុគីមី ដែលត្រូវបានគេហាមឃាត់។ ការដាក់ទណ្ឌកម្មនេះ នឹងចូលជាធរមាននៅថ្ងៃទី22 ខែសីហា ខាងមុខនេះ។ ការដាក់ទណ្ឌកម្មនេះ គឺផ្អែកទៅលើច្បាប់លុបបំបាត់សង្គ្រាម គ្រប់គ្រងអាវុធជីវសាស្ត្រ និងគីមីដែលបានតាក់តែងឡើង កាលពីឆ្នាំ1991។

ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក បានស្នើសុំឱ្យប្រទេសរុស្ស៊ី ធានាថា និងមិនមានប្រើអាវុធប្រទេសនេះតទៅទៀត នៅក្នុងរយៈពេល90ថ្ងៃ បើមិនដូច្នោះទេ ទណ្ឌកម្មជំហានទី2 នឹងបន្តដាក់សម្ពាធមកលើប្រទេសរុស្ស៊ី ជាបន្តទៀត។

ពាក់ព័ន្ធនឹងករណីនេះ រុស្សុ៉ី ធ្លាប់បានបដិសេធថា មិនបានជាប់ពាក់ព័ន្ធនឹងការដាក់ថ្នាំបំពុលអតីតចារកម្មជនជាតិរុស្ស៊ី ដែលធ្វើការនៅប្រទេសអង់គ្លេស នោះទេ។

គួររំលឹកថា លោក Sergei Skripal និងកូនស្រី ត្រូវបានគេប្រទះឃើញដេកសន្លប់នៅក្នុងសួនច្បារមុខផ្ទះរបស់គាត់ ហើយត្រូវបាន គេសង្ស័យថា មានអ្នកដាក់ថ្នាំបំពុល កាលពីខែមិនា ឆ្នាំ2018.

បន្ទាប់មកអ្នកទាំងពីរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រហូតដល់ខែឧសភា ទើបបានជាសះស្បើយ៕