Loading...

ស៉្ប្រៃយ៍ បំបាត់ក្លិនផ្តុសលើសម្លៀកបំពាក់

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨​ | វិជ្ជាមេផ្ទះ | | 0 | ម៉ោង 16:30 pm

1-អាល់កុល ៖

ប្រសិនក្នុងផ្ទះមានអាល់កុល ត្រូវចាកចេញប្រមាណ1ពែង ហើយយកទៅលាយទឹកខ្មេះ 1ពែង ថែមប្រេងក្រអូបប្រមាណ10-20តំណក់ កូរឱ្យក្លាយជាសាច់តែមួយ ហើយចាក់ចូលដបស៉្ប្រៃយ៍ មុននឹងយកទៅបាញ់លើសម្លៀកបំពាក់។

2-សូដ្យូមប៊ីកាបូណាត ទឹកខ្មេះ និង អាល់កុល ៖

រូបមន្តនេះជួយកម្ចាត់ក្លិនពីធម្មជាតិ ដោយយកសូដ្យូមប៊ីកាបូណាត កន្លះពែង អាល់កុល1ស្លាបព្រាបាយ និងប្រេងក្រអូប8-10តំណក់ លាយបញ្ចូលគ្នាឱ្យសព្វ មុននឹងចាក់ចូលដបស៉្ប្រៃយ៍ សម្រាប់បាញ់លើសម្លៀកបំពាក់។

3-សូដ្យូមប៊ីកាបូណាត និងទឹកក្តៅឧណ្ហៗ ៈ

ចំពោះផ្ទះដែលចិញ្ចឹមសត្វ នឹងអស់កង្វល់រឿងក្លិនសត្វចិញ្ចឹមជាប់សម្លៀកបំពាក់។ គ្រាន់តែយកសូដ្យូមប៊ីកាបូណាត1ស្លាបព្រាបាយ លាយទឹកក្តៅឧណ្ហៗ2ពែង កូរឱ្យធាតុផ្សំរលាយ រួចថែមប្រេងក្រអូបប្រមាណ10តំណក់ កូរបញ្ចូលគ្នាម្តងទៀត សឹមចាក់ចូលក្នុងដបស៉្ប្រៃយ៍ ដើម្បីទុកបាញ់លើសម្លៀកបំពាក់។

4-ស្រាវ៉ូដកា ៖

ស្រាវ៉ូដកា (Vodka) អាចយកធ្វើជាស៉្ប្រៃយ៍បំបាត់ក្លិនសម្លៀកបំពាក់បានដូចគ្នា។  គ្រាន់តែចាក់ស្រាវ៉ូដកា កន្លះពែង ចូលទៅក្នុងដបស៉្ប្រៃយ៍ រួចថែមទឹក1ពែងកន្លះ ក្រឡុកបញ្ចូលគ្នាឱ្យសព្វ។ បន្ទាប់មក ថែមប្រេងក្រអូប10តំណក់ ហើយក្រឡុកបញ្ចូលគ្នាម្តងទៀត សឹមយកទៅប្រើប្រាស់។

5-ទឹកក្រអូប ៖

រូបមន្តនេះ អាចធ្វើបានដោយខ្លួនឯង គឺគ្រាន់តែយកទឹកខ្មេះកន្លះពែង និងទឹកក្រអូបកន្លះពែង កូរលាយបញ្ចូលគ្នា សឹមចាក់ចូលដបស៉្ប្រៃយ៍យកទៅបាញ់លើសម្លៀកបំពាក់។

6-សារធាតុចម្រាញ់ពីដើមវិច ហាហ្សេល (Witch Hazel) ៖

គ្រាន់តែយកសូដ្យូមប៊ីកាបូណាត1ស្លាបព្រាបាយ លាយជាមួយទឹកក្តៅឧណ្ហៗ1ពែង ហើយថែមសារធាតុចម្រាញ់ពីដើម Witch Hazel 1ពែង ថែមប្រេងចម្រាញ់ពីស្លឹកតែ10តំណក់ ប្រេងក្រអូប20តំណក់ និងក្លិនឡាវេនឌ័រ20តំណក់ កូរបញ្ចូលគ្នា បន្ទាប់មកចាក់ចូលក្នុងដបស៉្ប្រៃយ៍ ដើម្បីយកទៅបាញ់លើសម្លៀកបំពាក់។

7-ម្សៅពោត ៖

រូបមន្តនេះស័ក្តិសមចំពោះអ្នកមិនចូលចិត្តក្លិនទឹកក្រអូប ដោយការយកម្សៅពោត១ស្លាបព្រាកាហ្វេ មករំលាយក្នុងទឹកខ្មេះកន្លះពែង អាល់កុលកន្លះពែង និងថែមប្រេងក្រអូបប្រមាណ 20តំណក់។ ពេលម្សៅពោតរលាយចូលគ្នា ហើយចាក់ចូលក្នុងដបស៉្ប្រៃយ៍ មុននឹងយកទៅប្រើប្រាស់។

8-ប្រេងចម្រាញ់ពីស្លឹកតែ និងក្រូចឆ្មារ ៖

ប្រសិនមានក្លិនផ្តុសក្នុងស្បែកជើង គ្រាន់តែយកអាល់កុលកន្លះពែង ទឹកកន្លះពែង កូរលាយបញ្ចូលគ្នា ថែមប្រេងចម្រាញ់ពីស្លឹកតែ4តំណក់ ប្រេងក្រអូបក្លិនក្រូច2តំណក់ កូរលាយបញ្ចូលគ្នា សឹមយកទៅបាញ់លើស្បែកជើង ដើម្បីបំបាត់ក្លិនមិនល្អ៕