Loading...

ស្បែកសស្រស់ថ្លាដូចធម្មជាតិ ដោយវិធីងាយៗ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨​ | សម្រស់ | | 0 | ម៉ោង 16:11 pm

-ការខាត់ និងបំពោកស្បែក ៖ ការខាត់ស្បែកជួយជម្រុះកោសិកាស្បែក ដែលចាស់ឱ្យជ្រុះចេញ ដោយអាស្រ័យលើជំនួយឱ្យស្បែកសស្រស់ថ្លា ដោយប្រើអម្ពិលទុំ ក្រូចឆ្មារ យ៉ាអួ រមៀត និងទឹកដោះគោ។

-វីតាមីន C ៖ ជួយឱ្យស្បែកភ្លឺថ្លា សុខភាពល្អ បន្ថយស្នាមជ្រីវជ្រួញ មិនថាជាវីតាមីនពី បន្លែ ឬផ្លែឈើ ឬប្រភេទជាអាហារបំប៉នអ្វីឡើយ។

-ខូលឡាចេន ៖ បច្ចុប្បន្នផលិតផលខូលឡាចេន ដែលមានធាតុផ្សំនៃក្រែម អាហារបំប៉នជាលក្ខណៈគ្រាប់ ឬឆុងពិសា ខូលឡាចេន ជួយឱ្យស្បែកទន់រលោង រឹងមាំ និងបន្ថយស្នាមជ្រីវជ្រួញ។

-ក្រែមការពារកម្តៅថ្ងៃ ៖ ទោះបីទទួលទានអាហារបំប៉នយ៉ាងណាក៏ដោយ បើប៉ះកម្តៅថ្ងៃ  នឹងមិនអាចសបាននោះទេ។ ដូច្នេះ ប្រការដែលខ្វះមិនបាន គឺក្រែមការពារកម្តៅថ្ងៃ គួរជ្រើសក្រែមដែលមានប្រសិទ្ធភាព ក្នុងការបង្ការទាំងកាំរស្មី UVA និង UVB ផង ទើបជាការប្រសើរ៕