Loading...

ស្រីស្រស់ទេព មុនី្នរក្សា ស្និទ្ធស្នេហ៍ប្រុសសង្ហា រុន ណាកូ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 16:43 pm

តារាសម្ដែងស្រីក្មេងទេព មុន្នីរក្សា ស្រាប់តែបង្ហាញភាពស្អិតល្មួតប្លែកជាមួយប្រុសសង្ហា រុន ណាកូ ហើយពួកគេលេងសម្លៀកបំពាក់កាលីពៗ ប្រភេទហាយខាល់ធឺ របស់ប្រទេសម៉ាឡេស៊ី​ដែលមើលទៅកាន់តែទាក់ទាញបន្ថែមពីលើការល្អូកល្អិនគ្នាដូចលលកញីឈ្មោលនោះថែមទៀតផង។

ការដែលស្រីស្រស់តូចច្រឡឹង នាងទេព មុន្នីរក្សា ងាកមកស្និទ្ធស្នេហ៍រុន ណាកូ នៅពេលនេះ ស្របពេលដែលណាកូ ទើបឡើងកូដបានតំណែងជាម្ចាស់ពានតារាឆ្នើមគ្រងឈុតបុរាណបានស័ក្តិសម កាលពីខែកក្កដា កន្លងមកនេះ ស្រាប់តែគេឃើញតារាយុវវ័យមួយគូនេះ បង្ហាញរូបភាពរួមគ្នាបែបស្វីតៗដូចគូស្នេហ៍ជាចំហតែម្ដង។

តារាសិល្បៈរួមអាជីពបានសរសើរថា ស្រីស្រស់ប្រុសសង្ហា នាងទេព មុន្នីរក្សា និងលោករុន ណាកូ​ពិតជាពូកែរើសដៃគូស្នេហាមែន​គឺទាំងក្នុងនិងក្រៅឆាក​ស័ក្តិសមគ្នាអស់ទាស់ ហើយពួកគេថែមទាំងជំរុញឲ្យនាងមុន្នីរក្សា ទៅណាត្រូវតែបណ្ដើរលោកណាកូ ឲ្យជាប់ទៀតផង ដើម្បីកុំឲ្យចាញ់គូស្នេហ៍តារារៀមច្បងដទៃទៀត។

ប៉ុន្តែនៅពេលត្រូវសួរលោករុន ណាកូ រឿងរកបានសង្សារជាស្រីស្អាតវ័យក្មេង នាងទេព មុន្នីរក្សា នោះ លោករុន ណាកូ បែរជាថា ទំនាក់ទំនងរវាងលោកនិងកញ្ញាមុន្នីរក្សា មានតែនៅពេលបំពេញការងាររួមគ្នា ទាក់ទងនឹងអាជីពសិល្បៈប៉ុណ្ណោះ ដោយនៅក្រៅឆាកថា រាប់អានគ្នាជាមិត្តភក្ដិទៅវិញ។

លោកណាកូ អះអាងថា ខ្លួននិងមុន្នីក្សា​ត្រូវបានហាងមីស្ទ័រមេន ទាក់ទងឲ្យថតបង្ហាញសម្លៀកបំពាក់ប្រេនៗ ទើបតម្រូវឲ្យថតរូបអនុស្សារីយ៍បែបស្វីតៗនេះរួមគ្នា ហើយត្រូវគេផ្គូរផ្គងថា ជាគូសង្សារ ទាំងលោកនិងកញ្ញារក្សា ស្រលាញ់គ្នាត្រឹមជាមិត្តភក្ដិទេ។

យ៉ាងណា ទស្សនិកជនរង់ចាំមើលថា តើលោករុន ណាកូ និងកញ្ញាទេព មុន្នីរក្សា ពិតជាគូស្នេហ៍គ្នាត្រឹមក្នុងឆាក ហើយនៅក្រៅឆាកជាមិត្តភក្ដិ ដូចការអះអាងរបស់លោកណាកូ មែន ឬតារាយុវវ័យ១គូនេះ ស្អិតល្មួតនៅខាងក្រៅខ្លាំងជាងខាងក្នុង?៕