Loading...

ឡួយម៉ង!!! ពិធីសម្ពោធ​ Huawei Nova3i / Nova3 កក្រើករំជួយ រញ្ចួយទាំងម្ចាស់ហាង800នាក់ ទាំងតារា ទាំងសារព័ត៏មាន ផ្ទុះផ្អើល Facebook

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨​ | បច្ចេកវិទ្យា | | 0 | ម៉ោង 13:53 pm

ភ្នំពេញ, ថ្ងៃទី 13 ខែ​សីហា ឆ្នាំ 2018 ៖ តារា​ចម្រៀង​មុខ​ស្រស់​ លោក នីកូ និងរាជិនី​ក្បាច់រាំ​ កញ្ញាទេព បូព្រឹក្ស ក្រុមរាំដ៏ល្បី OMG បាន​ធ្វើ​ឲ្យកក្រើ​កការសម្ដែង​ក្នុង​កម្មវិធីសម្ពោធ Huawei nova3i / Nova 3 ​និង​​​ជួបជុំ​តំណាង​​ចែកចាយ​ Huawei ​បន្ថែម​ដោយ​វត្តមាន​តារា​សិល្បៈ​ល្បីៗ​នៅ​កម្ពុជា​ រួម​មាន ​ពិធីករ និងអ្នកដឹកនាំកម្មវិធីដ៏ល្បី​ ​លោកតា​ប៊ុយ, កំពូលតារាងបង្ហាញម៉ូដ​ ចាន់ គង្កា, សុផា លីនដា​, ម៉ា រីលីន, ​​​​​ពីយ៉ា​ វេកា, ​ក្រុម​​អ្នក​ព័ត៌មាន ​​​រួមទាំងថ្នាក់ដឹកនាំដេប៉ូចែកចាយផ្លូវការតែមួយគត់ ក្រុមហ៊ុន Yako Technology សរុបប្រមាណ800នាក់​ បានមកចូលរួមសម្ពោធ​ស្មាតហ្វូន Huawei nova 3/3i ហើយ​បាន​សម្ដែង​ចំណាប់អារម្មណ៍​​រីករាយភ្ញាក់​ផ្អើល ជាមួយ​ឱកាសបាន​​​ប្រើប្រាស់ស្មាតហ្វូន​​ស៊េរី​​ចុងក្រោយនេះ ​​ថត​​រូប​ភាព ​និង​វីដេអូ សប្បាយៗ ប្រើបច្ចេកវិទ្យា និងមុខងារថ្មីៗ នៅ​ឯសណ្ឋាគារ សុខា ភ្នំពេញ​។ ​​

លោក Henry Hsiao (ហេនរី សាវ) អគ្គនាយកគ្រប់គ្រងថ្មីនៃសាជីវកម្មផ្នែកទូរស័ព្ទនៅកម្ពុជា​ បានរំលឹកសមិទ្ធិផលសំខាន់ៗរបស់ក្រុមហ៊ុនទាំងនៅទូទាំងពិភពលោក និងនៅកម្ពុជា ថា “គិតមកត្រឹមថ្ងៃ18 ខែកក្កដា​ 2018 ក្រុមហ៊ុនលក់បានចំនួន100លានគ្រឿង គឺជាតួរលេខបំបែកកំណត់ត្រាថ្មី Huawei បានទទួលជោគជ័យ ដោយវ៉ាដាច់ក្រុមហ៊ុន Apple ជាដំបូង ក្នុងអំឡុងពេល7ឆ្នាំ តាំងពីក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មទូរស័ព្ទទទួលបានចំណាត់ថ្នាក់លេខ២​ ទាំងបរិមាណលក់ និងចំណែកទីផ្សារ​ នឹងសម្រេចបាននូវតួរលេខលក់ប្រមាណលើស 200 លានគ្រឿងក្នុងឆ្នាំ 2018 ។

 

លោកបានបន្ដែមថា “Huawei Nova 3i/ Nova 3 គឺជាតារាកំពុងរះ ពណ៌ឆើតឆាយ យុវវ័យ ឡូយឆាយ ទាន់សម័យ លេងខ្លួន​ ទទួលបានការពេញនិយម និងលក់ដាច់បំផុតមិនដែលធ្លាប់មានក្នុងបណ្តាប្រទេស ដូចជា ហ្វីលីពីន ម៉ាឡេសុី វៀតណាម ថៃ ជាមួយនឹងតួរលេខដ៏ច្រើនសម្បើមមិនដែលធ្លាប់មាន”។​​

Huawei nova 3 មាន​​​​បំពាក់​កាមេរ៉ា​មុខ​២គ្រាប់ ទំហំ 24M + 2MP និង​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ ​ទំហំ 24M + 16MP ថតបែបអាជីព ធ្វើ​ឲ្យ​កម្រិត​រូបភា​ព​ដិត​ច្បាស់​ល្អច្រើន​ជម្រើស ​ដូចជា​​ជំនួយ​​ឲ្យ​ស​ភ្លឺ​ច្បាស់​​​ស្អាត​បែបធម្មជាតិ  ថត​រូប​​បែប bokeh effect មានផ្ទៃ​ក្រោយ​ព្រាល​​ បែប​ស្រទន់​ត្រជាក់​ភ្នែក​។ រីឯ​មុខងារ HDR Pro ធ្វើ​ឲ្យ​មានតុល្យភាព​ពន្លឺ​​ រូបភាព​ច្បាស់​គ្រប់ចំណុច មិនថា​​​ស្ថានភាព​ចាំង​ខ្លាំង​​​ ​កម្រិត Aperture F1.8 បច្ចេកវិទ្យា AI សម្គាល់​ប្លង់​រូបភាព​ដោយស្វ័យ​ប្រវត្តិ ទាំង​ក្រោយនិង​មុខ ​ជួ​យ​ការ​ថត​សែលហ្វី​ស្អាត​ដូច​តារា និងលេចធ្លោ។

Huawei nova 3i មាន​​​​បំពាក់​កាមេរ៉ា​មុខ​២គ្រាប់ទំហំ 24M + 2MP និង​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ទំហំ 16M + 2MP ជាមួយ​ការ​​ឌីហ្សាញ​រាង​រៅ​​ដ៏ប្រណីត​ ប្រើ​កញ្ចក់​ស្រោប​ទាំង​មុខ និ​ង​​ក្រោយ​​​​ប្រដេញពណ៌ភ្លឺ​ចែងចាំង​ លម្អ​ដោយគែម​​អាលុយមីញ៉ូម បំពាក់​នូវ​អេក្រង់ឆកធំ​ ទំហំ៦,៣អ៊ីញ កម្រិត Full HD+ ផ្ដល់នូវបទពិសោធ​ទស្សនា​ភាព​យន្តនិង​លេង​ហ្គេម​យ៉ាងពេញ​ចិត្ត ក៏ដូចជា​ឆ្លើយ​តប​នឹង​​​តម្រូវការ​​បទពិសោធ​លេង​ហ្គេម​ដ៏​រលូន Huawei ​បាន​​ដាក់​ឲ្យ​ប្រើ​នូវ GPU Turbo ជួយ​​បង្កើន​​ដំណើរការ​កា្រហ្វិក​​ឥតទាស់​​ចិត្ត ​នាំ​មក​នូវ​បទពិសោធ​ដ៏​រំជើបរំជួល​សម្រាប់​យុវវ័យ។

Huawei nova 3 បំពាក់​ដោយ chip Kirin 970, GPU Mali-G72 PM12, CPU 8 Core 4 រត់​នៅល្បឿន 2.4 និង 1.8 ហើយ​មាន RAM 6GB, ROM 128 GB រីឯ nova 3i បំពាក់ chip Kirin 710 កម្លាំង​ថ្ម​វិញ​ក៏​មិនណយ​​ដែរ គឺ 3750 mAh សម្រាប់ nova 3 ហើយ​មាន Fast Charge សាក​ថ្ម​លឿន​ទាន់ចិត្ត Type C និង 3340 mAh សម្រាប់ nova 3i ថែមទាំងប្រព័ន្ធ​​សុវត្ថិភាព​​មានស្គេន​​ម្រាមដៃ និងដោះសោរ​​ដោយ​ប្រើមុខ​បាន​​គ្រប់មុំ (3D)

ចំណែកលាក ថង សារី នាយកផ្នែកចែកចាយ ​បាន​បញ្ជាក់​​ និងបង្ហាញពីយុទ្ធសាស្រ្តទីផ្សារថា “សព្វ​ថ្ងៃ​នេះ ស្មាតហ្វូន Huawei មាន​ប្រជាប្រិយភាព​ខ្ពស់​ ទទួលបានចំណែកទីផ្សារលេខ២ និងទទួល​បាន​ការ​គាំទ្រ​ពី​ដៃគូ​ពាណិជ្ជកម្ម តារា​ល្បីៗ​របស់យើង និង​មិត្ត​អ្នកសា​រព័ត៌មាន​ ក៏ដូច​ជា ​មហាជន​នៅ​​កម្ពុជា ជាមួយ​​ហាង​ចំនួន​​ជាង១៥០០កន្លែង​ គ្រប​ដណ្ដប់២៥ខេត្តក្រុង ទូទាំង​ប្រទេស​តែម្ដង។ ​យើង​មាន​​​ក្ដីប្រាថ្នា​មោះមុត​ចំពោះ​​​ប្រជាជនកម្ពុជា​ ឲ្យ​ទទួល​បាន​បទ​ពិសោធ​​បច្ចេកវិទ្យា​​ថ្មី​ពី​ Huawei nova3/3i ដោយ​​ប្រើប្រាស់​វាបំពេញ​តម្រូវ​ការ​យ៉ាង​ឆ្លាត​វៃ​។ យើង​ជឿជាក់ថា Huawei nova3/3i ជាមួយ​កាមេរ៉ា 24MP, 4 AI Camera និង​128 GB ROM នឹង​នាំ​មក​នូវ​បទពិសោធ​ល្អ​ឥត​ខ្ចោះ​ដល់​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​នៅកម្ពុជា”។​

 

លោកបានបន្ថែមថា យុទ្ធសាស្រ្តទីផ្សារសំខាន់ៗដើម្បីជំរុញការលក់ និងលើកទឹកចិត្តម្ចាស់ហាង រួមមាន

  • ការបើកលក់ដំបូងពេលស្តុកមកដល់ថ្ងៃ 18-08 នៅអ៊ីអន២ សហការជាមួយហាងណូជីម៉ា និងហាងចំនួន16ដែលអតិថិជន500នាក់ដំបូង នឹងទទួល Huawei Power Bank (6700 mAh) បានបន្ថែម
  • ការផ្សព្វផ្សាយស្បតពាណិជ្ជកម្មតាមទូរទស្សន៍រយៈពេល1ខែ ពេញចំនួន200​ស្បត ការប្រគំតន្រ្តីខ្នាតធំ នៅដើមខែសីហា នៅអុីអន២ ដោយធំៗចំនួន១០០ ដែលទទួលការកុម្ម៉ង់ទុកជាមុនច្រើនបំផុត​ នឹងទទួលបានសំបុត្រចូលទស្សនា
  • ការប្រកួតលក់ក្នុងរយៈពេល100​ថ្ងៃដំបូងដែលលក់ #Nova3i បាន333 គ្រឿងនឹងទៅទស្សនាស្នាក់ការធំក្រុមហ៊ុន Huawei នៅប្រទេសចិន។

 

អតិថិជនអាចកុម្ម៉ងទុកជាមុន ជាមួយនឹង Huawei nova 3 ត​ម្លៃ​469ដុល្លារ​ និង​ nova 3i តម្លៃជាង329ដុល្លារ ​​​​នឹង​ទទួល​បាន Bluetooth Speaker ដ៏​កាលីប Original ហើយ​​ថែម​​ស៊ីម​ស្មាត ជាមួយ​កញ្ចប់សេវាកម្ម​ធំ​ហ្មង 12សប្ដាហ៍ និង16 ​សប្ដាហ៍។

តោះ! ​ទស្សនា​វីដេអូ​លម្អិត​ស្ដី​ពីលក្ខណះពិសេស Huawei nova3/3i និង​វីដេអូពីការកម្ម៉ងទុកជាមុន

https://www.youtube.com/watch?v=Ydg6W91Z6uE

https://www.youtube.com/watch?v=3beMEaiCPiY

dav

ព័ត៌មានលំអិត​ សូមឆែកបណ្តាញសង្គម និងគេហទំព័រខាងក្រាមនេះ

Facebook: Huawei Mobile (KH)

Instagram: huaweimobilekh

Website: www.consumer.huawei.com/kh