Loading...

Tottenham តាមប្រមាញ់ខ្សែបម្រើ Jack Grealish ពី Aston Villa

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែសីហា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 16:32 pm

ក្លឹប Tottenham ដែលមិនសូវស្វះស្វែងទិញកីឡាករ កាលពីបើករដូវកាលដំបូង ឥឡូវនេះ កំពុងតាមប្រមាញ់កីឡាករខ្សែបម្រើ Jack Grealish ពីក្លឹបបាល់ទាត់ Aston Villa។

នេះបើយោងតាមប្រភពព័ត៌មានពី Daily Mail ចេញផ្សាយកាលពីថ្ងៃពុធ ទី៨ ខែសីហា ឆ្នាំ២០១៨។

ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងថា ក្លឹប Tottenahm បានត្រៀមលុយ២៥លានផោន ស្មើនឹងជាង៣០លានដុល្លារ ដើម្បីផ្គាប់ចិត្តក្លឹប Aston Villa។

ទោះបីជាក្លឹប Tottenham ចង់បានបែបនេះក្តី តែក្លឹប Aston Villa ទំនងជាមិនចង់លក់កីឡាកររូបនេះទេ។

គ្រូបង្វឹក Aston Villa បាននិយាយថា ជាការពិត លោកមិនចង់លក់កីឡាកររូបនេះទេ ប៉ុន្តែ លោកក៏មិនហាមឃាត់ តែប្រសិនបើកីឡាករចង់ចាកចេញទៅលេងនៅ Premier League មានឱកាសលេង Champion League ឬ Europa League។

កីឡាករ Jack Grealish បានចូលមកលេងឱ្យក្លឹប Aston Villa តាំងពីឆ្នាំ២០១២។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន៩គ្រាប់ ក្នុងការបង្ហាញវត្តមាន៩៣ប្រកួត៕