Loading...

កែងត្រឡាច សាច់មាន់

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨​ | មុខម្ហូប | | 0 | ម៉ោង 16:41 pm

-សាច់មាន់ ………………………..៣ ខាំ

-ត្រឡាចហាន់     …………………….១ ខាំ

-ខ្ទិះដូង …………………….១ ចានចង្កឹះ

-គ្រឿងកែង ………………………១ ខាំ

-ទឹកត្រី ………………២ ស្លាបព្រាបាយ

-អំបិល ……………..១ ស្លាបព្រាកាហ្វេ

-ស្ករត្នោត ………….១ ស្លាបព្រាកាហ្វេ

-ម្រះព្រៅ …………………..១ ក្តាប់ដៃ

-ម្ទេស …………………………..៣ ផ្លែ។

-ដាក់ខ្ទិះដូងបន្តិចចូលទៅកម្តៅឱ្យក្តៅ បន្ទាប់មកថែមគ្រឿងកែងចូលឆា រួចរម្ងាស់ឱ្យ ខ្ទិះដូង ឡើងប្រេង សឹមដាក់អំបិលចូល រួចកូរបញ្ចូលគ្នាឱ្យសព្វ។

-ថែមសាច់មាន់ចូលក្នុងខ្ទិះដូង រួចហើយស្ងោរឱ្យឆ្អិន ប្រសិនទឹកតិចត្រូវថែមចុងខ្ទិះ ឬទឹកចូល ក៏បានសឹមដាក់ត្រឡាចចូល។ លុះត្រឡាច ចាប់ផ្តើមឆ្អិនទន់ ផ្សំរសជាតិដោយទឹកត្រី ស្ករត្នោត កូរបញ្ចូលគ្នា សឹមដាក់ម្រះព្រៅ និងម្ទេសចូល ជាការស្រេច៕