Loading...

ខ្សែការពារ Federico របស់ Fiorentina ជាប់ក្នុងខ្សែភ្នែក Sarri

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 14:39 pm

តាមប្រភពព័ត៌មាន The Sun ចេញផ្សាយ កាលពីដើមសប្តាហ៍នេះ បានឱ្យដឹងថា ក្លឹបតោខៀវ Chelsea កំពុងតាមប្រមាញ់កីឡាករខ្សែការពារ Federico ពីក្លឹបបាល់ទាត់ Fiorentina សម្រាប់រដូវកាលដោះដូរខែមករា ខាងមុខនេះ។

ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងទៀតថា បើទោះជាកីឡាកររូបនេះមានតម្លៃលើសពី82លានដុល្លារ ក៏ Chelsea នៅតែតាមទិញដែរ ដោយសារតែលោក Sarri យល់ឃើញថា ក្លឹបមានលុយគ្រប់គ្រាន់អាចទិញបាន។

ក្លឹប Juventus បានឱ្យតម្លៃខ្លួនកីឡាករ វ័យ20ឆ្នាំរូបនេះ ជាង65លានដុល្លារម្តងរួចមកហើយ កាលពីរដូវក្តៅកន្លងទៅ  ខណៈក្លឹបមួយដែលមិនត្រូវបានគេស្គាល់ឈ្មោះ ហ៊ានឱ្យតម្លៃខ្លួនកីឡាកររូបនេះ 82លានដុល្លារ។

តម្លៃ82លានដុល្លារ ក្លឹប Fiorentina បានច្រានចោល ដូច្នេះបើ Chelsea ចង់បានលុះត្រាតែចំណាយច្រើនជាងនេះ៕